Part 10

413 26 82
                                    

នៅពេលដែល Beomgyu យល់ព្រមទទួលយកសំណើរបស់ Yeonjun, Yeonjun បានសម្រេចចិត្តមិនទៅធ្វេីការនោះទេដោយនាំ Beomgyu មកលេងសមុទ្រព្រោះគេចង់ចំណាយពេលវេលានៅជាមួយរាងតូចឲ្យបានច្រេីន ក៏ប៉ុន្តែ Andy និង Hyunjinក៏តាមមកជាមួយដែរ។

ចំពោះមូលហេតុគឺដោយសារពេលនោះ Hyunjin បានទៅរក Beomgyu ដេីម្បីបបួលទៅដេីរលេងក៏ប៉ុន្តែ Beomgyu មិនបាននៅផ្ទះដែលជាហេតុធ្វេីឲ្យ Hyunjin call សួរជជីករកចម្លេីយ។ ដោយខ្ជិលលាក់បាំងច្រេីន Beomgyu បានប្រាប់ការពិតថាគេមកលេងសមុទ្រជាមួយ Yeonjun ដែលបណ្ដាលឲ្យ Hyunjin សុំទៅតាមដោយមិនភ្លេចយក Andy មកជាមួយដែរ។

@ផ្ទះលំហែនៅមាត់សមុទ្រ

នៅពេលដែលឃេីញវត្តមានប្រុសស្រីមួយគូដែលកំពុងបណ្ដេីរគ្នាចូលមកខាងក្នុងផ្ទះ, Yeonjun ស្រាប់តែឧទានឡើង...

"ម៉េចក៏ឯងនាំនាងមកជាមួយដែរ?" Yeonjun ចម្លែកចិត្តព្រោះមិននឹកស្មានថា Hyunjin បបួល Andyមកជាមួយ ក៏ប៉ុន្តែគេអាចស្មានដឹងថា Hyunjin មានចេតនាអ្វី។

"ម៉េចក៏បបួលមកមិនបាន? ឯងមានបញ្ហាអីហ៎?!" Hyunjin សួរបកទៅវិញដែលធ្វើឲ្យ Yeonjun ក្ដៅស្លឹកត្រចៀកងំ។

"យើងគ្រាន់តែឆ្ងល់ប៉ុណ្ណោះ!" គេខំទប់អារម្មណ៍ព្រោះមិនចង់ឲ្យមានរឿងវែងឆ្ងាយ ព្រោះគ្រប់យ៉ាងវាបានកេីតឡេីងបាត់ទៅហើយ។ ទោះចង់ដេញទៅវិញក៏មិនកេីត វាជ្រុលពេក!!

"និយាយអញ្ចឹងម៉េចក៏បងមិនបបួលអូនមកលេងដែរអញ្ចឹង?" Andy សម្ដែងជាអន់ចិត្តព្រោះបេី Hyunjin មិនប្រាប់នាងទេ នាងក៏មិនដឹងថា Yeonjun នាំ Beomgyu មកលំហែកាយនៅឯសមុទ្រដែរ។

"ព្រោះខ្ញុំចង់ចំណាយពេលជាមួយBeomgyu តែ2នាក់ប៉ុណ្ណោះ"

"តែចៃដន្យមានអ្នកមកជ្រៀតជ្រែកឲ្យទាល់តែបាន" គេសម្លឹងមុខHyunjinចំៗ ព្រោះទេីសទាល់ពិតមែនដែលមានអ្នកមករំខានពេលវេលារបស់គេ។

"នេះឯង!!"

"ឬក៏មិនពិត??"

"បានហើយ ឈប់ប្រកែកគ្នាទៅ!" Beomgyu រហ័សហាមឃាត់បេីមិនអញ្ចឹងទេ ជម្លោះនឹងកេីតមានជាមិនខាន។

"និយាយអញ្ចឹងខ្ញុំទេីបតែដឹងទេថា Beomgyu ត្រូវទៅ Paris! ដូច្នេះខ្ញុំគិតថាវាជាឱកាសល្អមួយដែលពួកយេីងមកលេងនៅទីនេះទាំងអស់គ្នា"

សុំទោស មនុស្សរំខាន!! (ចប់)Where stories live. Discover now