ភាគទី 16

267 31 2
                                    

តុក~ៗ

" អញ្ចើញចូល " Jimin កំពុងតែធ្វើការស្រាប់តែមានអ្នកមកគោះទ្វារទើបគេអនុញ្ញាតឲ្យចូលមក
" អ៎លោក Jackson មានការអីឬទើបមកទាំងព្រឹក"Jimin ងើបចេញពីកៅអីធ្វើការមកសួរនាំ
" បានដំណឹងរបស់ JH គឺ Kim taehyung ជាអ្នកចាប់គេយកទៅ " Jackson
" ពិតមែនឬចុះពេលនេះគេនៅទីណា "Jimin flash ដែល Jackson ឲ្យទៅគេនៅថ្ងៃមុននោះគេមិនទាន់បានមើលវាទើបមិនបានដឹងថា taehyung ជាអ្នកចាប់បងរបស់គេទៅ
" គេនៅតាមខេត្ត "Jackson ក្នុងដៃរបស់នាយពេលនេះគឺមានទាំងទីតាំងដែលរាងក្រាស់ taehyung កំពុងរស់នៅហើយបើសិនជាទៅរកប្រាកដជាជួបទាស់ត្រង់ថាតើ taehyung ព្រមដោះលែង JH មកវិញដែរឬអត់
" នៅខេត្តណា "Jimin ចាប់បងរបស់គេទៅនៅតាមខេត្តអញ្ចឹងតើទើបគេរកចង់ក្រឡាប់សេអូ៊លហើយនៅតែរកមិនឃើញ
" Busan "Jackson
"Busan ពួកយើងក៏មានរោងចក្រនៅទីនោះដែរតែហេតុអីកូនចៅនៅទំនោះមិនផ្ដល់ដំណឹងថា Kim taehyung គេទៅទីនោះ " Jimin មានមន្ទិលសង្ស័យព្រោះឲ្យតែគ្រួសារ Kim ទៅទីនោះរោងចក្រពួកគេដែលទើបតែបើកដំណើរការនោះនឹងមានរឿងកើតឡើងប្រាកដណាស់
" អាចថាមកគ្មានរឿងអ្វីកើតឡើងទើបពួកគេមិនប្រាប់ក៏ថាបានដែរព្រោះខ្លាចលោកបារម្ភ " Jackson
" បើអញ្ចឹងយើងទៅជួយបងប្រុសមកវិញ "Jimin ក៏ដើរចេញទៅ តាំងៗដំណើរវែងៗលឿនស្លេវបុគ្គលិកនៅក្នុងក្រុមអោនគោរពក៏នាយមិនមើលមុខដែរ
" តេយ៉ុងទៅផ្ទះរបស់ Kim taehyung នៅឯ Busan "Jimin ពួកគេជាសត្រូវនឹងគ្នាចឹងហើយកន្លែងណាក៏គេស្គាល់ពីគ្នាដែរ
" បាទចៅហ្វាយ "តេយ៉ុង ក៏បញ្ជាឡានចេញចេញពីក្រុមហ៊ុនដោយមានឡាន Jackson នឹងកូនចៅផ្សេងទៀតទៅតាមផងដែរ

" ចៅហ្វាយ ចៅហ្វាយធំមានបញ្ហាហើយ "មីនហូ ទទួលបានដំណឹងភ្លាមពីការដែរ Jimin ចេញពីក្រុមហ៊ុនទៅតាមខេត្តដើម្បីទៅជួយបងប្រុសរបស់ត្រឡប់មកវិញ
" មានរឿងអី "jungkook
" Park Jimin កំពុងតែទៅរកចៅហ្វាយធំដើម្បីជួយលោក park hosoek មកវិញ"មីនហូ
" ចង្រៃយ៎ម៉េចក៏គេដឹងលឿនយ៉ាងនេះ "jungkook ទម្លាក់ឯកសារពីដៃចេញទាំងអស់នឹងដើរចេញពីរ office ទៅ
" ចេញឡានទៅ Busan ឥឡូវនេះតាមឲ្យទាន់ឡានរបស់ park Jimin ឲ្យលឿនបំផុត "jungkook ចុះមកដល់ក្រៅក៏ចូលអង្គុយក្នុងឡាននឹងបញ្ជាឲ្យជំនិតខ្លួនតាមឲ្យទាន់ឡានរបស់ Jimin
" បាទចៅហ្វាយ "មីនហូ នឹងកូនចៅឯទៀតក៏ប្រញាប់ប្រញាល់ចេញឡានទៅបើកយ៉ាងលឿនដូចហោះព្រោះតែឡានរបស់ត្រកូល park ចេញទៅអស់មួយសន្ទុះហើយ
" Hello hyung មានរឿងហើយ "jungkook បាន call ទូរស័ព្ទទៅបងប្រុសខ្លួនយ៉ាងលឿនដើម្បីឲ្យគេដឹងមុន
( មានរឿងអីទើបប្រញាប់ម្ល៉េះនឹង )
" Park Jimin កំពុងតែទៅរក hyung នៅទីនោះហើយ "jungkook
( ឲ្យពួកវាមកចុះ )
" នេះ hyung បាទខ្ញុំដឹងហើយ "jungkook
" Park Jimin ទៅមនុស្សប៉ុន្មាននាក់"jungkook ដាក់ទូរស័ព្ទចុះហើយក៏សួរទៅជំនិតខ្លួនដែលកំពុងតែបើកឡាន
" ទៅជាមួយនឹងលោក Wang Jackson "មីនហូ
" Wang Jackson នេះចេះដឹងរឿងរបស់គេពេកហើយ " jungkook កែវភ្នែកមុតពោពេញទៅដផយកំហឹង

Mafia Kim&Park  (ចប់✅) Where stories live. Discover now