ភាគទី: 66

381 38 12
                                    

នាយតូចត្រូវបានគេធ្វើជារៀងរាល់ថ្ងៃគ្មានថ្ងៃណាលស់នោះទេព្រោះថានៅទីនេះនាយតូចមានតែម្នាក់ឯងគ្មានអ្នកជួយហើយក៏គ្មានអំណាចអ្វីដែលអាចធ្វើឲ្យគ្រប់គ្នានៅទីនេះខ្លាចបាននោះទេ សមនឹងរាងក្រាស់ បើកដៃឲ្យអ្នកបម្រើធ្វើបាបនាយតូចតាមចិត្តទៀតផងនោះពួកនាងៗគ្មានសំចៃដៃធ្វើបាបនាយតូចនោះទេ

" ន៎ែ! ឯងឆាប់យកសម្លៀកបំពាក់ទាំងអស់នេះយកទៅបោកឲ្យអស់ហើយបោកឲ្យហើយមុនម៉ោង10ថ្ងៃត្រង់" វីន នាងូចល្អិតដែលបាបធ្វើបាបនាយតូចនៅថ្ងៃមុនបានមកប្រើនាយតូចឲ្យទៅបោកខោអាវរបស់នាយក្រាស់ដែលគរដូចជាភ្នំ

" អ៎ ម្យ៉ាងទៀតសម្លៀកបំពាក់ទាំងនេះត្រូវបោកនឹងដៃមិនអាចបោកនឹងម៉ាសុីនបានទេព្រោះ ខ្លាចវាមិនជ្រះល្អធ្វើឲ្យចៅហ្វាយខឹង " វីន នាយច្រត់ដៃបញ្ជារាងតូចដែលនៅឈរថ្មឹងទាំងមិននិយាយអ្វី

" វាមិនមែនជាការងាររបស់យើងទេ បើនាងខ្លាចចៅហ្វាយរបស់នាងខឹងក៏យកវាទៅបោកដោយខ្លួនឯងទៅ "Jimin និយាយហើយក៏ដើរចេញពីនាងទៅតែមិនទាន់ដឹងអីផងនាងក្រមុំក៏ចាប់បោចសក់របស់គេពីក្រោយមកវិញ

" ឯងហ៊ានមកប្រើយើងផង ក្នុងផ្ទះនៅគ្មានអ្នកណាមកហ៊ានប្រកែកនឹងយើងទេ ដូច្នេះឯងក៏ដូចគ្នាឯងគ្មានសិទ្ធមកតវ៉ាឬប្រកែកនឹងយើងឡើយ " វីន

" អ្ហឺស~ ដោយសារតែនាងជាស្រីទើបយើងមិនតដៃ តែកុំឲ្យជ្រុលខ្លាំងពេកណា ការអត់ធ្មត់របស់យើងក៏មានកំណត់ដែរ " Jimin រលាស់ដៃនាងក្រមុំចេញពីសក់របស់នាយរួចចាប់កដៃនាងយ៉ាងខ្លាំងតាមចិត្តដែលខឹង

" អ្នកផ្សេងមិនប្រកែកនឹងនាង តែយើងហ៊ាន " Jimin ប្រលែងដៃនាងក្រមុំវិញធ្វើឲ្យនាងដួលទៅលើឥដ្ឋពេញមួយទំហឹងរួចក៏ចាកចេញពីទីនោះទៅ

" ឯង... ឯង ចាំមើលពេលចៅហ្វាយមកវិញណា យើងនឹងឲ្យឯងឈឺលើសយើងដប់ដង " វីន ក្រោកឈរសម្លឹងរាងតូចដើរចេញទៅទាំងកំហឹងចងគំនុំព្រោះតែរាងតូចបានធ្វើឲ្យនាងដួលលើឥដ្ឋស្ទើរតែបាក់ដៃទៅហើយ

" ឯង មិនធ្វើតាមអ្វីដែលយើងបញ្ជាហ្អេស ល្អ .." វីន នាងញញឹមបែបលាក់គុំនួចហាក់ដូចជាកំពុងមានល្បិចអ្វីចង់ធ្វើបាបនាយតូច

Mafia Kim&Park  (ចប់✅) Where stories live. Discover now