ភាគទី 44

222 33 18
                                    

     ពេលវេលាចេះតែកន្លងទៅមុខឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃពីមួយម៉ោងទៅមួយម៉ោង ពេលវេលាពិតជាដើរលឿនខ្លាំងណាស់

+3 ឆ្នាំកន្លងទៅ

   នៅក្នុង Mart មួយកន្លែងរាងក្រាស់ taehyung កំពុងតែដើររកទិញរបស់របរប្រើប្រាស់ ផ្សេងៗដែលនាយត្រូវការ

" អួយ~ " ក្មេងតូចម្នាក់រត់ចេញមកពីណាក៏មិនដឹងបានមកបុកនឹងរាងក្រាស់ដែលកំពុងតែឈរមើលរបស់នៅក្នុង mart

" អូនតូច ឯងមកពីណានឹងទើបរត់មិនមើលសោះអញ្ចឹង ម៉ោះពូជួយលើក "Taehyung នាយលែងឃោរឃៅដូចជាពេលមុនទៀតហើយតាំងពីប្អូនរបស់គេស្លាប់ទៅនោះ នាយបានលើកកូនក្មេងឲ្យងើបឈរមកវិញទាំងញញឹម

" អូនតូចប៉ាឯងជាអ្នកណា ? ហើយឯណាម៉ាក់របស់ឯង "Taehyung លុតជង្គង់ចុះឲ្យមានកម្ពស់ស្មើក្មេងរួចទើបសួរនាំគេព្រោះមិនឃើញអាណាព្យាបាលរបស់ក្មេងមករកសោះ

" ពូជាអ្នកណា " ក្មេងម្នាក់នោះមិនបានឆ្លើយនឹងសំណួររាងក្រាស់ទេតែក៏សួរបកមកនាយវិញទាំងធ្វើភ្នែកភ្លឺសៗ

" ពូឈ្មោះ Taehyung ឯងស្គាល់ទេ"Taehyung នាយហាក់មាននិស្ស័យជាមួយនឹងក្មេងម្នាក់នេះណាស់ពេលបាននៅជិត ក្មេងតូចមួយនេះហើយធ្វើឲ្យគេមានអារម្មណ៍ថាដូចជាបាននៅជិតមនុស្សដែលសំខាន់ម្នាក់អញ្ចឹង

" ពូ taehyung អូនអត់ស្គាល់ទេ " ក្មេងប្រុស និយាយទាំងក្រវីក្បាលព្រៃគេមិនដែលស្គាល់នាយក្រាស់ទេ

" ចឹងអូនតូចឈ្មោះអីទៅ "taehyung ក្មេងតូចប៉ុណ្ណេះម៉េចនឹងអាចស្គាល់នាយបានទៅ

" អូនឈ្មោះ yungsoek " ក្មេងតូចម្នាក់នេះមានឈ្មោះថា yungsoek មុខមាត់គួរឲ្យស្រឡាញ់ណាស់អីដែរសំខាន់មានមុខស្រដៀងនឹងរាងក្រាស់កាលពីនៅក្មេងទៀតផង

" ចៅហ្វាយ ត្រូវការអ្វីទៀតទេ " កាងវ៉ុន នឹង ដេវីត បានចូលមករករាងក្រាស់ដែលកំពុងលុតជង្គងនិយាយជាមួយនឹងក្មេងប្រុសតូចម្នាក់

" អា៎~ហ្អឹក~ៗ ហ្អឹក~ៗ "yungsoek ស្រាប់តែយំភ្លាមៗពេលពេលឃើញជំនិតទាំងពីររបស់រាងក្រាស់ ក្មេងមិនខ្លាចពួកគេទើបចម្លែកបើមួយៗមុខមាំកាចមាឌវិញធំៗសឹងតែដូចយក្សទៅហើយ

Mafia Kim&Park  (ចប់✅) Where stories live. Discover now