ភាគទី 32

249 29 4
                                    

   ថ្ងៃថ្មីបន្ទាប់ក៏បានឈានមកដល់ថ្ងៃនេះរាងក្រាស់ jungkook បានមកក្រុមហ៊ុន park ទាំងព្រលឹមដើម្បីមករករាងតូច

" Jimin មកធ្វើការហើយឬនៅ "jungkook ដើរចូលមកដល់ក្នុងក្រុមហ៊ុនក៏សួរទៅពួកនាងៗដែលនៅទីនោះ
" ច៎ា...ច៎ាស លោកអគ្គនាយកមិនទាន់មកធ្វើការគេទេច៎ាស "
" លោក jungkook អញ្ជើញទៅណាដែរច៎ាស " ពេលឃើញថារាងក្រាស់ដើរតម្រង់ឡើងទៅខាងលើពួកនាងក៏ប្រញាប់ដើរទៅតាមព្រោះខ្លាចមានរឿងមិនល្អកើតឡើង
" យើងទៅបន្ទប់ Jimin "jungkook គេមកក្រុមហ៊ុននេះឡើងសឹកផ្លូវទៅហើយតែបុគ្គលិកនៅទីនេះនៅតែប្រុងប្រយត្ន័ខ្លាចថានាយបង្កររឿង
" មិនបានទេលោក.... អគ្គនាយកមិនទាន់មកទេមិនអាចចូលទៅបានទេ " ពួកនាងព្យាយាមហាមឃាត់នាយសង្ហារមិនឲ្យឡើងទៅខាងលើ
" ជាបន្ទប់សង្សារយើងហេតុអីយើងទៅមិនបាន"jungkook ស៊កដៃចូលហោប៉ៅជ្រែងសួរទៅពួកនាងៗដែលបង្អាក់ដំណើររបស់គេទាំងប្រហ៊ើន
" យ៉ាងណាក៏មិនបានដែរច៎ាព្រោះបន្ទប់លោកអគ្គនាយកមិនអាចឲ្យអ្នកណាចូលបានស្រេចតែចិត្តទេសូមមេតាយល់ខ្លះផង "
" ល្អ ពួកឯងចាត់ការទៅ "jungkook ក៏បញ្ជាជាសញ្ញាឲ្យកូនចៅរបស់នាយនាំពួកនាងចេញពីផ្លូវ
" លោកមិនអាចចូលទៅបានទេ ឈប់សិន " នាយសង្ហារមិនបានខ្វល់ខ្វាយឡើយនាយឡើងទៅខាងលើដោយទុកឲ្យពួកកូនចៅនៅចាត់ការពួកនាងចេញសិនទើបពួកគេទៅតាមក្រោយ

  បន្ទាប់ពីចាត់ការពួកនាងៗហើយកូនចៅរបស់រាងក្រាស់ក៏នាំគ្នាឡើងទៅខាងលើ

" មានរឿងអីនឹង "Jimin ប្រមាណជាកន្លះម៉ោងក្រោយមករាងតូចក៏បានមកដល់ក្រុមហ៊ុនតែពេលមកដល់ក៏ចម្លែកក្នុងចិត្តព្រោះមើលទៅបុគ្គលិកម្នាក់ៗហាក់ដូចជាមានរឿងអ្វីមិនស្រួលបានកើតឡើង
" លោកប្រធាន គឺថា លោក Kim jungkook មករកលោកប្រធាន នឹងបានចូលទៅក្នុងបន្ទប់របស់លោកប្រធាន ពួកខ្ញុំបានហាមគាត់ដែរតែគាត់មិនបានស្ដាប់ទេ "
" Jungkook មកទាំងព្រឹកផង ថ្ងៃនេះដូចជាមិនមានការប្រជុំឯណា "Jimin ថ្ងៃនេះរាងតូចបានមកក្រុមហ៊ុនលឿនជាងរាល់ព្រឹកទៅហើយមកដល់ក៏ឮថារាងក្រាស់មករកខ្លួនទាំងព្រឹកទៀត
" បានហើយនាំគ្នាធ្វើការរបស់ពួកនាងទៅ "Jimin គេមិនបានខ្វល់ខ្វាយច្រើនទេ ក៏ប្រញាប់ឡើងទៅខាងលើដើម្បីធ្វើការងារបន្ត
" ច៎ាស លោកប្រធាន "

Mafia Kim&Park  (ចប់✅) Where stories live. Discover now