ភាគទី 30

254 25 2
                                    

ជាច្រើនថ្ងៃហើយដែល JH បានចាកចេញទៅរស់នៅឯប្រទេស swit ឯ taehyung ក៏បានបញ្ជាកូនចៅទៅតាមដានរកដំណឹងរបស់រាងតូចដូចគ្នាតែគ្មានបានទទួល លិទ្ធផលអ្វីសោះពេលនេះសូម្បីតែលេខារបស់រាងតូចក៏ស្រាប់បាត់ពីក្រុមហ៊ុនភ្លាមៗដែរ 

" ចៅហ្វាយ លោក Kim taehyung បានបញ្ជូនមនុស្សឲ្យមកស៊ើបរកចៅហ្វាយធំដល់ក្រុមហ៊ុនកាន់តែច្រើនហើយ "តេយ៉ុង
" ដូចយើងគិតមិនខុសមែន បណ្ដោយតាមនឹងចុះតែកុំឲ្យអ្នកណាដឹងដាច់ខាតថា hyung ទៅណាព្រោះក្រៅពីឯងនឹងយើងគ្មានអ្នកណាផ្សេងទៀតដឹងទេ"Jimin
" បាទ ចៅហ្វាយ តែលោក Kim jungkook តែងតែនៅក្បែរចៅហ្វាយរហូតអញ្ចឹងខ្ញុំខ្លាចតែថ្ងៃណាមួយគាត់ដឹងការពិតទេ"តេយ៉ុង
" ឯងកុំបារម្ភអីយើងចង់បានតែភាគនៅក្នុងដៃរបស់គេទេ ឲ្យតែវាធ្លាក់មកដល់ដៃយើងពេលណា ពួកវានឹងចាប់ផ្ដើមស្អប់គ្នាហើយ "Jimin
" ចៅហ្វាយ ពិតជាមិនធ្វើតាមចៅហ្វាយធំពិតមែនហ្អេសទាន "តេយ៉ុង
" យើងគ្មានថ្ងៃឲ្យ hyung របស់យើងត្រូវមកឈឺចាប់ទទេៗទេ កម្មដែលវាបានធ្វើមកលើ hyung យើងពួកវាត្រូវតែសង "Jimin  កែវភ្នែកដែលបង្កប់ទៅដោយការចងអាឃាតបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នៅលើផ្ទៃមុខដ៏ស្រស់ស្អាតរបស់ park Jimin

" យ៉ាងម៉េចបានដំណឹងស្អីខ្លះហើយ "taehyung កំពុងឈរធ្វើមុខងាប់នៅចំពោះមុខអ្នកដែលនាយបានបញ្ជាឲ្យទៅស៊ើបរក JH 
" សុំទោស ចៅហ្វាយពួកខ្ញុំអសមត្ថភាព មិនអាចស៊ើបដឹងបានពេលនេះ park hosoek នៅឯណា "
" បំបង់បាយមែន "taehyung
ឌឹប~ឌឹប
  ដោយខឹងខ្លាំងនឹងភាពមិនបានការរបស់កូនចៅខ្លួនខ្លាំងពេកនាយក៏លេងពួកគេម្នាក់មួយដៃដើម្បីបញ្ចេញកំហឹង
" ចេញឲ្យបាត់ពីមុខយើងឲ្យអស់ទៅ "taehyung ស្រែកសន្ធឹកយ៉ាងគួរឲ្យខ្លាច
" ចៅហ្វាយ លេខារបស់លោក park hosoek ឈ្មោះកាងជេអុីន ពេលនេះនាងលែងនៅកូរ៉េហើយ"កាងវ៉ុន ចូលមកប្រាប់ដំណឹងទាំងអោនមុខចុះព្រោះតែពេលនេះរាងក្រាស់កំពុងតែខឹងច្រលោតខ្លាំង
" នាងទៅណា "taehyung សម្ដីត្រជាក់ដូចទឹកកអមជាមួយនឹងទឹកមុខដែលឃោឃៅរបស់នាយគេមិនខុសពីបិសាចទេពេលនេះ
" មិនទាន់ដឹងច្បាស់ចៅហ្វាយ សុខៗនាងក៏លែងធ្វើការនៅក្រុមហ៊ុន park ហើយថែមទាំងចេញទៅបរទេសទៀត "កាងវ៉ុន
" ទៅស៊ើបឲ្យដឹងថានាងទៅណា "taehyung
_____________

Mafia Kim&Park  (ចប់✅) Where stories live. Discover now