ភាគទី 19

255 27 6
                                    

Jimin មកដល់បន្ទប់ធ្វើការរបស់ខ្លួនភ្លាមក៏មើលឯកសារដែលកូនចៅបញ្ជូនមកយ៉ាងយកចិត្តទុកដាក់បំផុតគេមើលមួយៗមិនបង្ខំនឹងជាច្រើនដងច្រើនសាររហូតដលច្បាស់ចិត្ត

ព្រួស~

ឯកសារនៅក្នុងដៃទៃងប៉ុន្មានត្រូវគេបោកបោះចោលទៅលើឥដ្ឋពេញមួយទំហឹង ទឹកមុខកាចសាហាវភ្នែកក្រហមបង្កប់ដោយការខឹងសម្បារជាខ្លាំង

ផាំង~
" ឯងជាន់ឈ្លី hyung យើងដល់ម្លឹងផង "Jimin ទះតុមួយដៃលាន់ឮតែផាំង ក្នុងចិត្តកំពុងតែខឹងសម្បារព្រោះតែក្នុងឯកសារដែលបានស៊ើបមកនោះដឹងថា taehyung បានលូកលាន់រាងកាយរបស់ JH យ៉ាងប្រហ៊ើន អញ្ចឹងតើទើបគេឃើញមានស្នាមធ្មេញនៅកញ្ចឹងករបស់ hyung របស់គេ
" ចៅហ្វាយត្រូវការឲ្យខ្ញុំនាំកូនចៅទៅរករឿងលោក Kim taehyung ដែរទេ "តេយ៉ុង
" មិនបាច់ទេ វាហ៊ានធ្វើដាក់ hyung យើងដល់ថ្នាក់នេះ យើងនឹងយកប្អូនមកសងសឹកជំនួសវិញ"Jimin បងប្រុសរបស់ត្រូវនាយ taehyung បំពាន អញ្ចឹងប្អូនប្រុសគេ jungkook នោះគេនឹងយកមកធ្វើកូនអុកសម្រាប់សងសឹកឲ្យប្រុសរបស់គេវិញ
" មិនល្អទេដឹងចៅហ្វាយ "តេយ៉ុង មានការព្រួយបារម្ភព្រោះខ្លាចថាគម្រោងនេះនឹងបរាជ័យហើយចៅហ្វាយរបស់គេជាអ្នកខួចខាតបន្ទាប់ពី JH ដែលជាចៅហ្វាយធំ
" លេងដោយធម៌ត្រជាក់ យើងឲ្យឯងចូលមកក្នុងល្បែងមួយនេះឲ្យបាន Kim jungkook "Jimin

" ហា៎ឈីស~ៗៗ អ្នកណានិយាយដើមយើងទេដឹងបានកណ្ដាស់មិនឈប់សោះ "jungkook កំពុងធ្វើការតែក៏ស្រាប់តែកណ្ដាស់មិនព្រមឈប់ អាកាសធាតុក៏មិនចុះត្រជាក់ខ្លាំងដែរនាយក៏មិនបានត្រូវភ្លៀងទៀតចឹងមានតែគេនិយាយដើម
" ចៅហ្វាយត្រូវការថ្នាំទេទាន " មីនហូ ក៏មកសួរចៅហ្វាយខ្លួនថាត្រូវការថ្នាំឬអត់ព្រមឃើញគេកណ្ដាស់មិនឈប់
" មិនបាច់ទេគ្រាន់តែកណ្ដាស់ធម្មតាទេធ្វើការទៅ"jungkook 
" បាទចៅហ្វាយ "មីនហូ

_______ skip ______

ពេលយប់បានមក Jimin បានមករក JH ដល់បន្ទប់ព្រោះតែចង់នៅក្បែរបងប្រុសគេឲ្យបានច្រើនដើម្បីឲ្យ JH មានបញ្ហាផ្លូវចិត្ត

" Hyung នៅខាងក្នុងដែរទេ "Jimin ស្រែកហៅ JH ពីខាងក្រៅព្រោះតែបន្ទប់ចាក់សោរជាប់គេចូលទៅមិនបាន
" Jimin មានអីទើបមកបន្ទប់បងទាំងយប់ "JH ក៏មកបើកទ្វារភ្លាមមិនបង្អង់យូរទេខ្លាចថាប្អូនមានរឿងអីកើតឡើង
" ខ្ញុំសុំចូលក្នុងផងបានទេ hyung "Jimin យប់ទៅហើយអ្នកបម្រើនឹងអ្នកការពារនាំគ្នាទៅសម្រាកអស់ទៅហើយ ពេលនេះនៅតែពួកគេពីរនាក់បងប្អូនទេអញ្ចឹងហើយ Jimin ក៏សុំចូលទៅខាងក្នុងដើម្បីបាននិយាយគ្នា
" អឹម ចូលមក "JH ក៏អនុញ្ញាតហើយក៏ទាញទ្វារបិទវិញដើម្បីកុំឲ្យមានអ្នកណាចូល

Mafia Kim&Park  (ចប់✅) Onde histórias criam vida. Descubra agora