ភាគទី 37

228 29 6
                                    

    Jungkook បានចូលទៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់នាយវិញរួចក៏ផ្លាស់សម្លៀកបំពាក់ចេញចូលទៅងួតទឹកនឹងបានរៀបចំខ្លួនចូលគេង ។

" Hello Jimin " jungkook បានទាញទូរសព្ទ call ទៅសង្សារបណ្ដូលចិត្តទាំងយប់ព្រោះតែនាយមានអរម្មណ៍មិនល្អទាល់តែសោះតាំងពីល្ងាចមិញមក 
" Hello jungkook បងមានការអីមែនទេនឹង"Jimin ថ្ងៃនេះគេបានលេងផ្ទះត្រកូល Kim ពេញមួយថ្ងៃហើយ ហេតុអ្វីក៏សង្សាររបស់គេនៅ Call មកទៀតរាល់ដងនាយត្រឹមតែផ្ញើសារប៉ុណ្ណោះ
" គ្មានទេ បងគ្រាន់តែចង់ប្រាប់អូនថាបងស្រឡាញ់អូន"jungkook ពេលបានឃើញមុខរាងតូចភ្លាមនាយសប្បាយចិត្តមកវិញភ្លាម
" អូនមិនជឿទេកុំមកកុហក់ "Jimin
" បងនិយាយពិតមែនណា បងស្រលាញ់អូន ស្រលាញ់ខ្លាំងណាស់"jungkook
" អញ្ចឹងបងស្រឡាញ់អូនខ្លាំងប៉ុណ្ណាទៅប្រាប់មកមើល" Jimin
" ស្រឡាញ់អូនពេញបេះដូង ...."jungkook
" បេះដូងបងតូចមួយនឹង បានន័យថាបងស្រឡាញ់អូនតែតិចទេ "Jimin
" ចឹងបងស្រឡាញ់អូនពេញពិភពលោកព្រមទេ"jungkook 
" ហ៎ាស ហា អូនដឹងហើយ អូនក៏ស្រឡាញ់បងដែរតែពេលនេះយប់ហើយអូនចូលសម្រាកសិនហើយណាបងសម្លាញ់ good night sweet dreams"Jimin
" បាទ good night sweet dreams to អូនសម្លាញ់ "jungkook  អ្នកទាំងពីរក៏បានបិទទូរសព្ទរៀងខ្លួនរាងក្រាស់ដាក់ទូរសព្ទរួចក៏ចូលគេងទៅ

" យើងបានគ្រប់យ៉ាងមកវិញហើយ រឿងពួកយើងក៏គួរតែដល់ពេលត្រូវបញ្ចប់ដែរហើយ Kim jungkook "Jimin ដាក់ទូរស័ព្ទចុះរួចនិយាយតែម្នាក់ឯងទាំងញញឹមសមចិត្ត ពេលនេះគេកាន់តែច្បាស់ក្នុងចិត្តហើយថារាងក្រាស់កំពុងតែលង់ស្រឡាញ់គេខ្លាំងដូច្នេះជាឱកាសល្អដែលគេត្រូវសងសឹកវិញហើយព្រោះថាភាគហ៊ុនក៏គេបានមកក្នុងដៃវិញ

+ Switzerland

" លោកប្រធាន កុំប្រឹងធ្វើការពេកអីអាចប៉ះពាល់ដល់.." ជេអុីន នាយកំពុងតែចូលមកហាមចៅហ្វាយនាយរបស់ខ្លួនកុំឲ្យធ្វើការងារច្រើនពេកព្រោះអាចប៉ះពាល់ដល់សុខភាព
" មិនអីទេ អង្គុយមើលតែឯងសារតើយើងមិនហត់ទេ" JH កាត់សម្ដីលេខារបស់ខ្លួនមុននឹងនាងបង្ហើយប្រយោគចុងក្រោយ ក្រុមហ៊ុនគេទើបតែបើកអញ្ចឹងហើយត្រូវតែប្រឹងប្រែងបន្តិចបើដូច្នេះទេអាចនឹងក្ស័យធនរត់ទៅស្រុកវិញមិនខានទេ
" តែលោកប្រធានអង្គុយយូរហើយ ឆ្អឹងអាចចុករោយសមនឹងលោកប្រធានកំពុងតែ ...."ជេអុីន នាយនិយាយមិនទាន់ទាំងចប់ផងក៏ត្រូវរាងតូចនិយាយកាត់ម្ដងទៀតហើយ
" នាងជាចៅហ្វាយខ្ញុំឬក៏ខ្ញុំជាចៅហ្វាយរបស់នាងទៅ"JH មិនស្មើធេញដាក់នាងក្រមុំព្រោះតែនាងបានហាមឃាត់គេច្រើនពេក មើលចុះគ្រាន់តែអង្គុយធ្វើការមួយកន្លែងសោះមានអីទៅហត់ចុករោយចង្កេះទៅ
" ប្រាកដជាលោកប្រធាន ជាចៅហ្វាយរបស់ខ្ញុំហើយ"ជេអុីន
" បើអញ្ចឹងក៏ទៅធ្វើការងាររបស់នាងទៅកុំខ្វល់ពីខ្ញុំព្រោះខ្ញុំពីមុនជាម៉ាហ្វៀមិនមែនចេះតែឈឺទេ "JH
" ច៎ាស លោកប្រធាន "ជេអុីន ក៏ត្រឡប់ទៅធ្វើការរបស់នាងដែលនៅសល់តាមបញ្ជារបស់រាងតូច
តុក~តុក~

Mafia Kim&Park  (ចប់✅) Where stories live. Discover now