ភាគទី 48

232 28 20
                                    

  ពេលយប់ក៏បានមកដល់ JH កំពុងតែចុចកំព្យូទ័រទាំងអារម្មណ៍នៅមិនស្ងាប់ នាយតូចភ្លឹកៗដូចជាមនុស្សដែលគ្មានវិញ្ញាណ ប៉ុន្តែមួយស្របក់ក្រោយមកអាល្អិត yungsoek ក៏រត់ចូលមករកនាយតូច

" appa ~ អូនសុំគេងជាមួយផងណា appa"yungsoek សំឡេងស្រែកហៅរបស់អាល្អិតបានដាស់អារម្មណ៍រាងតូចឲ្យត្រឡប់មកវិញ

" Yungsoek មករក appa យូរហើយមែនទេ "JH

" appa កើតអីនឹង មិនស្រួលខ្លួនមែនទេ ឲ្យអូនមើលឲ្យមើល "yungsoek ក៏ឡើងទៅលើពូកហើយយកដៃទៅស្ទាបថ្ងាស់របស់នាយតូចព្រោះខ្លាចថានាយតូចឈឺ

" appa មិនឈឺទេ អូនមក appa ធ្វើអីទៅនេះយប់ហើយម៉េចមិនព្រមគេង "JH  ចាប់ដៃតូចៗរបស់កូនរួចនាយតូចក៏អង្អែលក្បាលកូនថ្នមៗទាំងញញឹម

" អូនមកសុំ appa គេងជាមួយ appa ឲ្យអូនគេងជាមួយផងណាអូនខ្លាចខ្មោច "yungsoek មុខរបស់អាល្អិតនេះពេលចង់សុំអីម្ដងៗគឺថាគ្រឺតគួរឲ្យក្នាញ់តែម្ដង

" ហាសហាសហាស អូនខ្លាចខ្មោច អ្នកណាបន្លាចអីទើបកូន appa ចេះខ្លាចខ្មោចអញ្ចឹង"JHអស់សំណើចនឹងពាក្យសម្ដីរបស់កូនជាខ្លាំងមនុស្សឲ្យពេញតែផ្ទះត់មានខ្មោចឯណាមកលងកើតទៅនៀក

" សម្រេចថា appa ឲ្យអូនគេងមួយអត់"yungsoek អោបដៃពេបមាត់ដាក់នាយតូច

" Ah! បានៗ កុំធ្វើមុខអញ្ចឹងទៅមើល "JH ក៏យល់ព្រមឲ្យអាល្អិតមកគេងជាមួយ

" យេ៎ appa យល់ព្រមឲ្យអូនគេងជាមួយហើយ"yungsoek អាល្អិតលោតកញ្ជៀវពេញពូកសប្បាយអរពេលនាយតូចយល់ព្រម

" បានហើយ កូនឆាប់គេងមកយប់ជ្រៅហើយ "JH ពួកទាំងពីរនាក់ក៏គេងទៅព្រោះនេះក៏យប់ជ្រៅហើយដែរ

- មន្ទីរពេទ្យ

" ចៅហ្វាយលិទ្ធផលនឹងចេញក្នុងពេលបីថ្ងៃទៀត" ដេវីតនឹងកាងវ៉ុន កំពុងតែរាយការណ៍ពីការងារដែលរាងក្រាស់បាបបញ្ជា

" ហេតុក៏យូរយ៉ាងនេះ"Taehyung នាយអន្ទះសារចង់ដឹងភ្លាមៗ

" ពួកយើងមិនអាចបង្ខំបានទេចៅហ្វាយព្រោះពួកយើងមានតែសក់របស់ក្មេង មានតែរងចាំបន្តប៉ុណ្ណោះចៅហ្វាយកុំអន្ទះសារអី " កាងវ៉ុន

Mafia Kim&Park  (ចប់✅) Where stories live. Discover now