Part 3 : កុំអីចេញពង

2.4K 132 0
                                    

      ពេលយប់បានកន្លងផុតទៅ ពេលព្រឹកក៏បានឈានមកដល់ ព្រះអាទិត្យរះចាំងជះពន្លឺបំភ្លឺសព្វមនុស្សសត្វឲ្យក្រោកពីដំណេក ។ នៅក្នុងបន្ទប់តូចមួយបង្ហាញឲ្យយើងឃើញ Alpha & Omega មួយគូរដែលមានភួយត្រឹមទ្រូងចំហរល្វែងខាងលើទទេស្អាត កំពុងដេកឱបគ្នាយ៉ាងស្អិតរមួតបេះមិនចេញ ។ កំពុងតែគេងឱបគ្នាសុខៗរស្មីព្រះអាទិត្យបានជះពន្លឺមកចំមុខនាយតូចថេហ្យុង ញាំងឲ្យគេភ្ញាក់ពី
ដំណេកភ្លាមៗ។
     
       ថេហ្យុងបើកភ្នែកឃើញថាខ្លួនកំពុងគេងក្នុងប្រអប់ទ្រូងដ៏កក់ក្តៅរបស់នាយកម្លោះដែលខ្លួនបានរួមដំណេកជាមួយកាលពីយប់មិញ ។ គេបានមើលមុខរបស់ជុងហ្គុកដោយចិត្តកំពុងគិត បុរសម្នាក់នេះសង្ហារខ្លាំងណាស់ សម្បុរសក្បុស ច្រមុះស្រួច រោមចិញ្ចើមវែងៗ សរសៃសក់ទន់រលើបរលាស់ សាច់ដុំក៏ធំៗ ឯកម្លាំងនិងអាងុយៗនោះមិនបាច់និយាយទេ អស់ទាស់តែម្តង ហិហិ ។ នែ៎ ថេហ្យុងៗឯងកំពុងគិតឆ្គួតអីហ្នឹង អស់ខ្លួនអស់ប្រាណហើយបែរជាមិនយំស្តាយ មកដេកសរសើរសម្រស់រាងក្រាស់ទៅវិញ ។ បន្ទាប់ពីបណ្តេញការគិតចេញរួច ថេហ្យុងរើចេញពីការឱបរបស់ជុងហ្គុកដើម្បីចុះទៅបន្ទប់ទឹកសម្អាតខ្លួន
តែចុះមានទៅកើតឯណាស្រាប់តែ

    << អួយ >>ញ័រជើងដួលទៅលើកម្រាលឥដ្ឋ
គេឈឺចុករោយអស់ពេញខ្លួនប្រាណពិសេសត្រង់ចំណុចខាងក្រោម

   សំឡេងស្រែកអម្បាញ់មិញបានធ្វើឲ្យកម្លោះAlpha
ដែលកំពុងដេកលក់មិនទាន់ក្រោកនោះ ភ្ញាក់ឡើងក្រញាងរួចស្ទុះទៅលើកបីរាងតូចឡើងមកលើពួកវិញ។

   << ហេតុអ្វីចុះទៅមិនដាស់ខ្ញុំ ដឹងថាខ្លួនឯងដើរមិនកើតហើយ >> ជុងហ្គុកអោនមុខសួរអ្នកនៅក្នុងរង្វង់ដៃដោយសំលេងធ្ងន់តែស្តាប់ទៅស្រទន់ដូចកំពុងបារម្ភ

    << ក៏ឃើញលោកកំពុងគេងមិនចង់ដាស់ >> នាយតូចពេបមាត់ធ្វើភ្នែកត្រឡាប់ចុះឡើងៗបញ្ចេញរឹកពារគួរឲ្យស្រលាញ់ទៅកាន់រាងក្រាស់ដែលកំពុងអោនមុខសួរខ្លួននោះ

    << ខ្ញុំជាប្តីឯងហើយ ប្រពន្ធមានរឿងអ្វីត្រូវដាស់ប្តីប្រាប់ប្តី >>

     ស្អីគេ?? ជាប្តីឬ?? មែនហើយថាប្តីក៏ត្រូវព្រោះបុរសម្នាក់នេះបានខ្លួនប្រាណគេអស់ទៅហើយ ពេលចេញពីទីនេះរួចពេលណារាងក្រាស់ក៏មិនរួចខ្លួនដែរ គេនឹងចាប់ធ្វើប្តីឲ្យនាយទទួលខុសត្រូវ មិនមែនបានខ្លួនហើយ ប្រលែងទៅងាយៗទេ ស្គាល់ថេហ្យុងតិចពេកហើយ ។

My Omega&quot;♡&quot; (Complete)Where stories live. Discover now