Part 7 : ជួយប្រពន្ធខ្ញុំផង

2K 126 0
                                    

         អឹក...គ្រាប់កាំភ្លើងត្រូវដៃរបស់ជុងហ្គុកតែសំណាងល្អវាគ្រាន់តែបញ្ឆិត ។ ជុងហ្គុកបានលោតចុះ រួចចាប់លើកបីថេហ្យុងឡើង

        << ជុង...ដៃបង...បងឈឺខ្លាំងទេ ហឹកបងកុំបីអូនអី អូនអាចដើរបាន >> នាយភ័យខ្លាំងណាស់រហូតយំចេញនៅពេលឃើញដៃរបស់នាយក្រាស់ត្រូវគ្រាប់ហូរឈាមមករហាម

       << មិនអាចទេថេយ៍ បងបីអូនបាន យើងគ្មានពេលច្រើនឡើយ ពួកវាតាមមកទាន់ឥឡូវនេះហើយ >> គេមិនអាចនៅយឺតយ៉ាវបានទេ របួសស្នាមប៉ុណ្ណឹងវាមិនមែនជាបញ្ហាអ្វីសម្រាប់នាយនោះទេ

      ជុងហ្គុកបន្តបីថេហ្យុងរត់ចូលក្នុងព្រៃរត់បានឆ្ងាយបន្តិច ក៏ឃើញមានភ្លើងពិល4,5តាមមកពីក្រោយ ពួកនោះវាកំពុងតាមរកថេហ្យុងនិងនាយក្រាស់ ។ ឃើញបែបនេះជុងហ្គុកបីថេហ្យុងរត់កាន់តែលឿនចូលទៅក្នុងព្រៃ ចំណែកពួកនោះវារកអ្នកទាំងពីរមិនឃើញទេ ដោយសារតែព្រៃក្រាស់ខ្លាំង ហើយងងឹតទៀត គ្នាពួកវាក៏តិច ។ យូរបន្តិចពួកវាក៏លែងតាមព្រោះគិតថា រាងក្រាស់និងនាយតូចមិនអាចរួចផុតពីសត្វព្រៃនោះទេ ណាមួយជុងហ្គុកបានត្រូវគ្រាប់កាំភ្លើងទៀត យ៉ាងម៉េចយ៉ាងម៉ា ស្អែកចាំតាមរកបន្ត ពួកគេមិនអាចរត់ទៅណាបានឆ្ងាយឡើយ ។ តែពួកនោះវាបានគិតខុស អ្នកទាំងពីរមិនត្រូវបានសត្វព្រៃឯណាមកយាយីឡើយ ពួកគេបន្តដើរទៅមុខរហូតដល់គិតថាអាចមានសុវត្ថិភាព ទើបពួកគេឈប់សម្រាកដេកយកកម្លាំងនិងរុំរបួសឲ្យនាយក្រាស់បន្តិចសិន ចាំពេលព្រឹកចាំបន្តដំណើរទៀត ។

     ព្រឹកថ្ងៃថ្មីបានមកដល់ ពន្លឺព្រះអាទិត្យរះឡើងបំភ្លឺឡើងបង្ហាញឲ្យឃើញគូស្នេហ៍មួយគូឱបគ្នា លង់លក់នៅផ្អែកនឹងដើមឈើ ។ នាយតូចភ្ញាក់មុនរាងក្រាស់រួចដាស់នាយ

     << ជុង >> យកដៃប៉ះថ្ពាល់ជុងហ្គុកតិចៗ

     << ហឹម...ថេយ៍ អូនភ្ញាក់យូរឬនៅ >> នាយបើកភ្នែកឡើងរួចសួរនាយតូចថេហ្យុង

     << អូនភ្ញាក់មិញនេះឯង ដៃបងយ៉ាងម៉េចហើយ >> ថេហ្យុងសួរអំពីដៃរបស់ជុងហ្គុកដែលគេបានហែកអាវរុំឲ្យកាលពីយប់

My Omega&quot;♡&quot; (Complete)Where stories live. Discover now