(ភាគបញ្ចប់) សុភមង្គលគ្រួសារ

2.8K 195 10
                                    

    
       < កូនអើយកូន ហេតុអ្វីមកអឹសៗដាក់ដៃប៉ាបែបនេះ > ជុងហ្គុកនិយាយទាំងចង់យំ លោកកូនបន្ទាប់ពីកូរដណ្តើមទ្រូងរបស់ប្រពន្ធគេហើយ មកជុះដាក់ដៃទៀត ធ្វើបាបប៉ាៗម្លេះ

       < ហាហា កូនបងទេចាត់ការទៅ ប្រពន្ធគេងហើយលោកប្តី > ឃើញទឹកមុខប្តីថេហ្យុងអង្គុយសើចរួចគេចធ្វើជាគេងបាត់ បន្សល់ទុកឲ្យនាយក្រាស់ចាត់ការរឿងអាចម៍កូនតែម្នាក់ឯងយ៉ាងកំសត់

       < ថេយ៍ហ៎ យើស អាចម៍ដាក់ដៃឪវាហើយមកដេកមើលមុខឯងធ្វើមុខភ្លឹសៗសប្បាយមាំណាស់
ម្នាក់ៗលោកកូន ចាំស្លៀកខោទឹកនោមឲ្យមិនទាន់ទេ> ជុងហ្គុកអោនរអ៊ូឲ្យកូនៗទាំងខ្នក់ខ្នាញ់ ។ គេមិនបានខឹងទេដែលកូនជុះដាក់ដៃ ហើយក៏មិនបានខ្ពើម ជុងយូនិងថេជុងជាដំណក់ឈាមរបស់គេ ជាដង្ហើម ស្រលាញ់ស្មើជីវិត ជាក្តីស្រលាញ់ដែលប៉ាមានចំពោះកូន ។

        2ឆ្នាំក្រោយមក
 
         ជុងហ្គុកនិងថេហ្យុងបានរៀបការតាំងពីសម្រាលកូនរួចបាន5ខែឯណោះ ។ អ្នកទាំងពីរកាន់តែស្រលាញ់គ្នាខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃបាត់មុខមិនបាន ឯជុងហ្គុកមើលថែនិងផ្តល់ក្តីស្រលាញ់ទៅឲ្យប្រពន្ធនិងកូនៗបានយ៉ាងល្អ ។

      
       ជុងហ្គុកឡើងកាន់ដំណែងជាឧត្តមសេនីយ៍បានរយ:ពេល2ឆ្នាំមកនេះឃើញថា ប្រជាជនមានការគោរពស្រលាញ់ទៅកាន់នាយគ្រប់ៗគ្នា ដោយសារ
ជុងហ្គុកជាមនុស្សល្អ ស្មោះត្រង់ គេតែងតែជួយ
ការងារប្រទេសជាតិ បង្រា្កបពួកជនខិនខូច ការពារដល់ប្រជាជនជានិច្ច។ ឃើញថាជុងហ្គុកបំពេញការងារល្អបែបនេះ នាយគិតតែពីការងារមិនគិតប្រពន្ធកូន គឺអត់ទេ ជុងហ្គុកតែងឆ្លៀតពេលវេលាបានគ្រប់គ្រាន់សម្រាប់គ្រួសារ ពេលរៀបចេញទៅធ្វើការឬមកវិញក្តី នាយតែងតែញុាំអាហារជាមួយ
ថេហ្យុងនិងកូនរៀងរាល់ថ្ងៃ ពេលយប់នាយឲ្យ
ថេហ្យុងសម្រាកទុកឲ្យខ្លួនជាអ្នកមើលកូនជំនួស ។
ចំណែកថ្ងៃឈប់សម្រាក ឬ ចុងសប្តាហ៍ ជុងហ្គុកមិនដែលភ្លេចនាំប្រពន្ធកូនទៅដើរលេងកម្សាន្ត ញុាំអាហារឆ្ងាញ់ៗជាលក្ខណ:គ្រួសារ មានម៉ាក់ ប៉ា និងកូនតូចៗ មើលទៅមានសុភមង្គលខ្លាំងណាស់ ។

You've reached the end of published parts.

⏰ Last updated: Jul 13, 2023 ⏰

Add this story to your Library to get notified about new parts!

My Omega&quot;♡&quot; (Complete)Where stories live. Discover now