Part 9 : ពិការ

1.9K 106 0
                                    

ព្រឹកថ្ងៃថ្មីមកដល់យើងឃើញមានប្តីប្រពន្ធថ្មោងថ្មីមួយគូកំពុងឱបគ្នាយ៉ាងស្អិតរមួតដូចជារៀបនឹងឃ្លាតគ្នាអញ្ចឹង។ ជុងហ្គុកឈរឱបថេហ្យុងនៅមាត់ទ្វាភូមិគ្រឹះមុននឹងនាយត្រូវបែកប្រពន្ធមួយរយ:ពេលខ្លីដើម្បីទៅបំពេញភារកិច្ចរបស់ខ្លួន។

<< អូនត្រូវមើលថែខ្លួនឯងណា កុំគេងយប់ជ្រៅពេក កុំញុាំអាហាផ្តេសផ្តាស ជាពិសេសនោះឈប់រត់ដូចម្សិលមិញទៀត បងនៅភ័យមិនទាន់បាត់ទេ >> ដៃម្ខាងឱបភរិយា ដៃម្ខាងទៀតអង្អែលក្បាល និយាយផ្តាំប្រពន្ធបណ្តូលចិត្តគ្រប់បែបយ៉ាង ។

<< ឯ កូនប៉ាទាំងពីរក៏ដូចគ្នា កុំធ្វើបាបប្រពន្ធប៉ាពេក ប្រយ័ត្នប៉ាមកវិញនឹងវៃឲ្យបែកគូទមិនខាន សឺត >> បន្ទាប់ពីប្រាប់ប្រពន្ធ នាយក៏បន្ទន់អង្គុយនិយាយជាមួយកូនដែលនៅក្នុងផ្ទៃរបស់ភរិយានៅឡើយ ថែមទាំងថើបមួយខ្សឺតទៀតផង ។

<< សឺត សឺត បងទៅហើយណា ពេលបងបំពេញភារកិច្ចរួចពេលណាមកនឹងមកវិញភ្លាម បងស្រលាញ់អូន និង កូន ជុប >> នាយនិយាយថើបៗប្រពន្ធមិនចង់ទៅសោះឡើយ

<< ហឹក អូនច្បាស់ជានឹកបងមិនបានទេលោកប្តី បងមើលថែខ្លួនផងណា តែមកវិញអូនឃើញបងមានរបួស អូននឹងខឹងបងមិនខាន ជុប អូនស្រលាញ់បង >> នាយតូចយំសសឹកមិនចង់បែកពីប្តីទោះវាមានរយ:ពេលខ្លីក៏ដោយចុះ គេខ្លាចប្តីរបស់គេមានគ្រោះថ្នាក់ ។

<< បងសន្យា បងមិនឲ្យខ្លួនឯងមានរបួសទេ ប្រពន្ធសម្លាញ់ចិត្តបង >> និយាយសន្យាជាមួយនាយតូចដែលមាននាមជាភរិយារួចក៏ដើរសំដៅទៅឡាននឹងបើកចេញទៅ។ ថេហ្យុងឈរមើលឡានរបស់ប្តីទាល់តែដាច់កន្ទុយភ្នែកទើបត្រឡប់ចូលផ្ទះវិញ។

ស្នងការប៉ូលិស

ជុងហ្គុករួមជាមួយប៉ូលិសដែលជាកូនក្រុមពូកែៗកំពុងរៀបចំអាវុធ សម្ភារៈ សម្រាប់ទៅធ្វើភារកិច្ចចាប់ជនអាក្រក់ នៅឯក្រៅប្រទេស។ ជុងហ្គុកថ្ងៃនេះនាយបានទទួលឋានជា ឧត្តមសេនីយ៌ បណ្តោះអាសន្នដើម្បីមានសិទ្ធធំក្នុងការបញ្ជាការងារ ពេលបញ្ចប់ការងារត្រឡប់មកវិញនាយនឹងប្រគល់តំណែងនេះទៅកាន់ប៉ារបស់គេវិញ ។ តែគេមិនបានដឹងឡើយថា លោក យុងសុក កំពុងចាំទទួលស្តាប់ចម្លើយពីភារកិច្ចរបស់នាយ បើសិនជានាយអាចធ្វើជាបានជោគជ័យ គាត់នឹងប្រគល់តំណែងជាឧត្ដមសេនីយ៍ពេញសិទ្ធិទៅឲ្យជុងហ្គុកជាក់ជាពុំខាន។

My Omega&quot;♡&quot; (Complete)Where stories live. Discover now