Part 4 :

2.2K 133 0
                                    

    ណាមលីននាងនិយាយរៀបរាប់ប្រាប់ទៅកាន់អ្នកទាំងពីរគ្រប់យ៉ាង នាងទុកចិត្តពួកគេថាអាចបង្រ្កាបពួកសង្គមងងឹតនេះបាន នាងស្គាល់ជុងហ្គុកដឹងថានាយជាប៉ូលីស ព្រោះនាងធ្លាប់ឃើញតាមសង្គម social media ។ ណាមលីនបានហុចទូរសព្ទឲ្យជុងហ្គុកខលទៅប្រាប់លោក យុងសុក ពីតំបន់ភូមិសាស្ត្រដែលពួកវាលាក់មនុស្សទុក តែមិនទាន់បានសាច់ការអ្វីផង បុរស3នាក់បើកទ្វាចូលមក ចាប់
ក្រៀកណាមលីនចេញទៅបាត់ ។

    << យ៉ាងម៉េចកាលយប់មិញស្រួលទេ >> បុរសទី1ពោលសម្តីឈ្លើយទៅកាន់ថេហ្យុងនិងជុងហ្គុកដែលអង្គុយលើគ្រែ

    << ស្រួលឬមិនស្រួលជារឿងរបស់យើង អាក្បាលត្រងោល ថ្លើមដុះមមីសឯងកុំមកសួរ >> នាយតូចស្រែកជេរបុរសម្នាក់នោះច្រែតៗ ថេហ្យុងខឹងខ្លាំងណាស់បន្ទាប់ពីលឺណាមលីននិយាយពីភាពសាហាវរបស់ពួកនេះ ចង់តែជេរៗឲ្យខ្លាំងៗទេ ។
ឯបុរសនោះលឺថេយ៍ជេរខ្លួនបែបនេះលើកដៃបម្រុងនឹងទះនាយតូចថេហ្យុងទៅហើយ ប៉ុន្តែជុងហ្គុករហ័សជាងនាយបានទាញកញ្ឆក់រាងកាយតូចមកក្រសោបក្នុងទ្រូងបានមុន មិនឲ្យអាម្នាក់នោះវាយត្រូវឡើយ ។

    នាយតូចនៅក្នុងរង្វង់ដៃនោះបានងើយមុខទៅមើលមុខរបស់អ្នកដែលឱបក្រសោបការពារខ្លួនដោយ
ក្រសែរភ្នែកស្រទន់ គេស្គាល់ជុងហ្គុកទើបតែបាន1ថ្ងៃប៉ុណ្ណោះ តែបុរសម្នាក់នេះកក់ក្តៅខ្លាំងណាស់ ពិសេសនៅពេលដែលនាយការពារ បារម្ភខ្លួនដូចពេលនេះ។

    បុរសនោះក៏ដកដៃវិញរួចលូកយកទូរស័ព្ទឲ្យជុងហ្គុកនិងថេហ្យុងខលទៅប្រាប់ម៉ាក់ប៉ារបស់គេ ថា
អ្នកទាំងពីរត្រូវមានការទៅក្រៅប្រទេសជាបន្ទាន់កុំឲ្យបារម្ភពីពួកគេអី ។ ជុងហ្គុកប្រកែកមិនធ្វើឡើយ គេនឹងរកផ្លូវចេញពីទីនេះឲ្យបាន តែពួកនោះវាបានគម្រាមលើកកាំភ្លើងភ្ជុងក្បាលរបស់រាងក្រាស់ ។

     << ពួកឯងកំសាកខ្លាំងណាស់ បើខ្លាំងមែននោះ
ទម្លាក់កាំភ្លើងចោល វាយដោយដៃជាមួយយើងទៅទើបសមជាកូនប្រុស >> ជុងហ្គុកនិយាយដោយ
ក្រសែរភ្នែកមាំសម្លឹងមុខពួកនោះ ។ គេមិនខ្លាចឡើយត្រឹមមនុស្ស3,4នាក់ ប៉ុន្តែពួកនេះវាលេងកាំភ្លើង បក្សពួករបស់ពួកវាយាមកាមមិនតិចនោះឡើយ គេតែម្នាក់ឯងកាំភ្លើងអាវុធក៏គ្មាន គេមិនអាចតតាំងផ្តេសផ្តាសនោះទេ មានតែគិតរកវិធីត្រជាក់ យល់ស្របព្រមCallទៅប្រាប់ប៉ារបស់គេតាមពួកនេះ
ប្រាប់សិនចុះ ។

My Omega&quot;♡&quot; (Complete)Where stories live. Discover now