Part 8 : ភារកិច្ចដែលត្រូវបំពេញ

2.1K 118 0
                                    

     3ម៉ោងក្រោយមកថេហ្យុងបានដឹងខ្លួនឡើង
ក្រលេកមើលជុំវិញឃើញថាខ្លួនកំពុងនៅមន្ទីពេទ្យ នេះជុងហ្គុកនាំគេមកដោយរបៀបណា តើនាយពិបាកប៉ុណ្ណាទៅទម្រាំយកគេមកដល់មន្ទីរពេទ្យ បើដៃរបស់នាយត្រូវរបួស ហើយនៅកណ្តាលព្រៃទៀត ។នាយតូចយកដៃអង្អែលក្បាលរាងក្រាស់ក្រាបក្បាលលើដៃរបស់គេកំពុងគេងលក់នោះថ្នមៗ ។

     បន្តិចក្រោយមកជុងហ្គុកភ្ញាក់ពីដំណេក រហ័សចូលទៅឱបនាយតូច នឹងសួរ

    << អូនមានឈឺត្រង់ណាទេថេយ៍ មានឃ្លានអ្វីឬស្រេកទឹកឬអត់ >> នាយសួរថេហ្យុងមាត់ញាប់ៗ ទាំងដៃឱបរាងតូចមិនលែង

    << ជុង បងសួរមួយៗទៅមើល អូនមានប្រញាប់ទៅណាឯណា >> ថេហ្យុងសើចតិចៗ

    << បងបារម្ភបានបងសួរ >> និយាយពេបមាត់
ដាក់ថេហ្យុង គ្រាន់តែគេបារម្ភសោះហ្នឹង

    << មើលធ្វើមុខចុះ អូនខាំបងដាច់អស់ឥឡូវហើយជុង >> ឃើញភាពគួរឲ្យស្រលាញ់របស់កម្លោះសុភាពបុរស គេចង់តែចាប់ខាំឲ្យដាច់អស់ទេ

     ពួកគេទាំងពីរនៅបន្តនិយាយញោះគ្នាលេងពីនេះពីនោះ និង និយាយពីដំណើរដើមទងដែលជុងហ្គុកនាំនាយតូចមកដល់មន្ទីពេទ្យ ហើយថែមទាំងប្រាប់នាយតូចថាបន្តិចទៀតម៉ាក់ប៉ារបស់គេនឹងមកដល់ទីនេះទៀតផង ។

     ទ្វាបន្ទប់មន្ទីពេទ្យបើកឡើងឲ្យឃើញបុរសស្រ្តីចំណាស់4នាក់ដើរចូលមក។

    << ថេយ៍កូនម៉ាក់ / កូនជុងរបស់ម៉ាក់ >> លោកស្រីគីមនិងលោកស្រីចនបន្លឺឡើងព្រមគ្នា ហើយស្ទុះទៅអោបកូនរៀងៗខ្លួនដោយមានលោក
ចន យុងសុក លោក គីម ដុងសាន ដើរតិចៗតាមក្រោយ។

     អ្នកទាំងអស់គ្នាអង្គុយរៀបរាប់ពីការនឹករលឹកប្រាប់គ្នាទៅវិញទៅ ។ ថេហ្យុងនិងជុងហ្គុកនិយាយប្រាប់ម៉ាក់ប៉ារបស់គេអំពីសុខទុក្ខនៅពេលដែលត្រូវគេចាប់យកទៅរស់នៅទីនោះអស់រយ:ពេល6ខែ និងប្រាប់ពីស្នេហារបស់ខ្លួនទៅពួកគាត់ថែមទៀតផង ។ ពួកគាត់មិនបានជំទាស់អ្វីឡើយ អង្ករក្លាយជាបាយទៅហើយ ប៉ាម៉ាក់ក៏ស្គាល់គ្នា អ្វីដែលពិសេស លោកគីមនិងភរិយា ពេញចិត្តជាមួយកម្លោះ ជុងហ្គុកជាខ្លាំង គាត់អាចផ្ញើជីវិតកូនប្រុសគាត់លើនាយបាន ។

My Omega&quot;♡&quot; (Complete)Where stories live. Discover now