part 6 : មានផ្ទៃពោះ

2.3K 122 0
                                    

      ថេហ្យុងខ្ទប់មាត់រត់បន្ទប់ទឹកយ៉ាងលឿន ជុងហ្គុកភ័យខ្លាំងណាស់ពេលឃើញបែបនេះនាយក៏បានរត់ទៅតាមមើលថេហ្យុង ។ នាយតូចអង្គុយចំកោងក្អួតអស់ពីប្រាណ រហូតទន់ខ្លួនល្អូក ជុងហ្គុកដែលកំពុងអង្គុយទប់នោះ ក៏បានលើកបីថេហ្យុងដើរសម្តៅទៅលើគ្រែដាក់ឲ្យគេគេង រួចអង្គុយក្បែរនោះចាំមើលថែយ៉ាងកក់ក្តៅ។

     << ថេយ៍ហា៎ ឯងយ៉ាងម៉េចហើយ ខ្ញុំនឹងទៅប្រាប់ពួកនោះ ឲ្យពេទ្យមកពិនិត្យ ឯងនៅម្នាក់ឯងមួយភ្លេតសិនណា សឺត >> ជុងហ្គុកយកដៃវែកសក់ដែលធ្លាក់បាំងមុខតូចត្រមិចនោះថ្នមៗ ថើបថ្ងាសមួយខ្សឺតរួចដើរចេញទៅ។
     
       ថេហ្យុងតាមសម្លឹងមើលដំណើររបស់ជុងហ្គុកភ្លឹសៗ នឹងបាននិយាយឡើង

     << ប្រុសមាត់រឹង មិនបាច់និយាយថាស្រលាញ់ខ្ញុំនោះទេ ខ្ញុំមើលតែកាយវិការរបស់លោកខ្ញុំដឹងទៅហើយ >> កាយវិការបារម្ភ មើលថែ យកចិត្តទុកដាក់គ្រប់បែបយ៉ាង គេអាចសន្មតដឹងរួចហើយ ថេហ្យុង
និយាយទាំងញញឹមហើយបិទភ្នែកគេង ព្រោះមុននេះគេក្អួតអស់កម្លាំងរលីងពីខ្លួន

    10នាទីក្រោយមកជុងហ្គុកដើរចូលមកជាមួយពេទ្យម្នាក់ និង បុរសម្នាក់ទៀត

    << ធើគ្នាផើមហើយហេស >> អាម្នាក់នោះនិយាយឲ្យរាងតូចកំពុងដេកបិទភ្នែកគេងនៅលើគ្រែ គ្រាន់តែឃើញដឹងថាអការ:ចាញ់កូនច្បាស់ណាស់។ ចំណែកឯជុងហ្គុកបន្ទាប់ពីលឺពាក្យសម្តីគ្មានសីលធម៌ទៅកាន់ថេហ្យុងហើយ នាយបានស្ទុះទៅដាល់មុខអាម្នាក់នោះឲ្យដួលខ្ពោកទៅលើឥដ្ឋ

    << ឯងគ្មានសិទ្ធនិយាយពាក្យបែបនេះមកកាន់ថេយ៍ឡើយ ពេទ្យពិនិត្យទៅ >> នាយចង្អុលមុខអាម្នាក់នោះភ្ជាប់ជាមួយទឹកមុខមាំ រួចងាកមកប្រាប់ពេទ្យដែលជាគ្នាពួកវានោះ ពិនិត្យឲ្យរាងតូច ចំណែកឯគេមកអង្គុយជាប់នឹងថេហ្យុង

    បន្ទាប់ពីពិនិត្យអស់ប្រហែល10នាទីមក ពេទ្យម្នាក់ប្រាប់ពីជំងឺរបស់ថេហ្យុង

    << អូមេហ្គាមានផ្ទៃពោះចំនួន3សប្តាហ៍ទៅហើយ ចំណែកការក្អួតចង្អោរគឺមកពីចាញ់កូនប៉ុណ្ណោះ >> ពេទ្យរៀបរាប់ចប់ ជុងហ្គុក និង ថេហ្យុងងាកមុខមើលមុខគ្នាទាំងបើកភ្នែកធំៗ មានកូនហេស ពួកគេពិតជាភ្ញាក់ផ្អើល រួមទាំងរំភើបលាយលំគ្នា

My Omega&quot;♡&quot; (Complete)Where stories live. Discover now