part 5 : ហេតុអ្វីខ្ញុំត្រូវខ្វល់

2.1K 121 0
                                    

       ព្រឹកថ្ងៃថ្មីជុងហ្គុកភ្ញាក់ពីដំណេកមុនថេយ៍នាយបានថើបថ្ងាស់នាយតូចមួយខ្សឺតមុននឹងចុះទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន។ គេមិនបានដាស់ថេហ្យុងនោះទេ ទុកឲ្យរាងតូចសម្រាកយកកម្លាំងសិន ព្រោះកាលពីយប់មិញគេលេងខ្លាំងៗគូរសម។

      ពេលចេញពីបន្ទប់ទឹកវិញជុងហ្គុកឃើញថេហ្យុងមិនទាន់ភ្ញាក់ ហើយរេភ្នែកទៅលើតុក៏ឃើញអាហារចំនួន2ថាស់ អញ្ចឹងមានន័យថា អម្បាញ់មិញពួកនោះយកអាហារមកឲ្យ ។ ឆ្គួតបំផុតហើយ ចាប់គេមកផ្គត់ផ្គង់អាហារបានគ្រប់គ្រាន់ល្អណាស់ មិនសមជាការឃុំខ្លួន ឬ ជម្រិត ទេ ។ ជុងហ្គុកគិតរួចគេក៏ដើរបើកទ្វាចេញទៅក្រៅ គេមក4ថ្ងៃហើយគេមិនទាន់បានមើលជុំវិញនេះឡើយ ។

     
     មានផ្ទះតូចៗប្រហែល10,20ផ្ទះ នៅជុំវិញមានដោយរបងថ្មខ្ពស់បិទជិត ហើយនៅខាងក្រៅមានព្រៃក្រាស់ខ្មឹកហមពទ្ធ័ងងឹតស្លុប មើលទៅមិនដឹងថានាយកំពុងនៅតំបន់ភូមិសាស្រ្តណានោះទេ ។ មេខ្លោងនៅពីក្រោយការងារនេះប្រហែលជាមានអំណាចខ្លាំងទើបបានជាវារកសុីបែបនេះបានមិនងាយសើបដឹងបាន ។ អ្វីដែលពិសេសក្នុងនេះមើលទៅដូចជាភូមិតូចមួយអញ្ចឹង មានមនុស្សអង្គុយលេងមុខផ្ទះ មានមនុស្សដើរទៅមក ដែលអ្នកទាំងអស់នោះសុទ្ធតែជាអ្នកដែលគេចាប់មកដូចខ្លួនដែរ ។ ទីនេះមិនសមជាកន្លែងឃោរឃៅបែបនេះសោះហើយ។

        ជុងហ្គុកកំពុងឈរវិភាគសុខៗស្រាប់តែមានអាល់ហ្វាម្នាក់ដើរមកសួរគេ

      << លោកជាអាល់ហ្វាមកថ្មីមែនទេ ?? >>

      << ពិតមែនហើយ >>

      << ហ៊ឹម តែបុ៉ណ្ណេះជីវិតលោកត្រូវចប់ហើយ ដូចជាខ្ញុំពេលនេះអញ្ចឹង >> បុរសអាល់ហ្វាម្នាក់នោះនិយាយភ្ជាប់ជាមួយទឹកមុខអស់សង្ឃឹម

      << ហេតុអ្វីលោកមិនរកមធ្យោបាយចេញពីទីនេះទៅ >> ជុងហ្គុក

     << លោកដឹងទេ ខ្ញុំត្រូវគេចាប់មកអស់រយៈពេល1ឆ្នាំជាងទៅហើយ ខ្ញុំត្រូវរស់នៅទីនេះ រស់នៅបង្កើតកូនជាមួយអូមេហ្គាម្នាក់រហូតដល់មានកូនឲ្យពួកវា តែពួកវាពិតជាអាក្រក់ឃោរឃៅបំផុត ពួកវាបានយកកូនដែលទើបតែកើតបាន1ខែទៅបាត់ ពេលនេះមិនដឹងថាកូនខ្ញុំយ៉ាងម៉េចទៅហើយទេ >> ប្រុសនេាះម្នាក់និយាយបានតែប៉ុណ្ណេះ
ក៏អោនមុខចុះយ៉ាងក្រៀមក្រំ បន្ទាប់មកគេបានបន្តទៀតណា
     << អ្នកដែលមានបំណងរត់ចេញពីទីនេះ មិនដែលរត់ទៅផុតមានជីវិតរស់ឡើយ ពួកនោះវាចាប់បានរួចក៏សម្លាប់ចោល >>

My Omega&quot;♡&quot; (Complete)Where stories live. Discover now