Part11: ស្អីគេសើមៗ

2.2K 121 0
                                    

បន្ទាប់ពីឃើញភរិយាបណ្តូលចិត្តបែកទឹកភ្លោះជិតសម្រាលបែបនេះ ជុងហ្គុកក៏ចាប់បីនាយតូច
ថេហ្យុងទៅរកឡានដើម្បីទៅមន្ទីពេទ្យដោយមានអ្នកស្រីចនទៅជាមួយដែរ។

ប្រហែលជា10នាទីអ្នកទាំងបីបានមកដល់មន្ទីពេទ្យ ជុងហ្គុកបីប្រពន្ធរត់ចូលក្នុងយ៉ាងញាប់ជើង ទាំងឯកសណ្ឋានឧត្តមសេនីយ៍ថ្មីថ្មោង ធ្វើឲ្យគេមើលមកគ្រប់គ្នា

< ហឹក អួយ ជុង អូនឈឺពោះណាស់បង> ថេហ្យុងស្រែកយំប្រាប់ប្តីអំពីសេចក្តីឈឺចាប់ដែលខ្លួនកំពុងមាន

< បាទ អូនទ្រាំបន្តិច ដល់ដៃពេទ្យហើយ អូនយំខ្លាំងពេកបងយំដែរឥឡូវហើយអូន>

ថេហ្យុងត្រូវបានដាក់លើគ្រែពេទ្យរុញចូលបន្ទប់វះកាត់ដោយមានជុងហ្គុកចូលទៅតាមជាកម្លាំងចិត្តដល់ប្រពន្ធ

<អូនត្រូវតែឆ្លងទន្លេដ៏ធំល្វឹងល្វើយនេះឲ្យរួចណាប្រពន្ធសម្លាញ់ អូនត្រូវតែមិនអី ប្រពន្ធបងពូកែ អូនពិតជាអាចឆ្លងផុតវា អូននិងកូនទាំង2នឹងមានសុវត្ថិភាព បងស្រលាញ់អូន ហើយប៉ាក៏ស្រលាញ់កូន សឺតៗ> ជុងហ្គុកនិយាយពាក្យសម្តីពោរពេញទៅដោយក្តីស្រលាញ់ចេញពីក្រអៅបេះដូងភ្ជាប់ជាមួយស្នាមថើបលើថ្ងាស់ជោគជាំទៅដោយញើសរបស់ភរិយា។ នាយត្រូវបានពាក់សម្លៀកបំពាក់ការពារមេរោគ អង្គុយនៅក្បាលគ្រែពេទ្យ អោបថើប អង្អែលក្បាលថេហ្យុងដែលកំពុងសន្លប់ជាប់ជានិច្ច។

< ង៉ា ង៉ា > កូនប្រុសទីមួយត្រូវបានវះកាត់ចេញពីផ្ទៃម្តាយដោយជោគជ័យ

< កូនទីមួយជាកូនប្រុស មើលចុះត្រលុកត្រលន់ល្អណាស់ណាលោកប៉ា > គ្រូពេទ្យបានលើកទារកតូចបង្ហាញឲ្យអ្នកជាឪពុកមើល ញាំងឲ្យឪពុកថ្មីថ្មោងរំភើបហួសពាក្យនឹងថ្លែងស្ទើតែស្រក់ទឹកភ្នែក

< ង៉ា ង៉ា > កូនប្រុសទីពីរក៏បានវះកាត់ចេញមកបានជោគជ័យមួយទៀត

< កូនទីពីរក៏ជាកូនប្រុសដែរណាលោក ត្រលុក
ត្រលន់មិនឲ្យចាញ់គ្នាទេ >

< កូនប៉ា > ជុងហ្គុកពេលដែលឃើញកូនភ្លោះទាំងពីរនាយរំភើបដល់ស្រក់ទឹកភ្នែក អារម្មណ៍ពេលនេះវាពិបាកបរិយាយឲ្យត្រូវខ្លាំងណាស់ គេក្លាយជាប៉ារបស់គេហើយ

My Omega&quot;♡&quot; (Complete)Where stories live. Discover now