ភាគទី10 : បែកទឹកភ្លោះ

2.1K 114 2
                                    

      អស់រយៈពេល5ថ្ងៃហើយជុងហ្គុកនៅតែមិនទាន់ដឹងខ្លួន ឯថេហ្យុងតែងតែនៅមើលថែនិងអង្គុយនិយាយជាមួយនាយរាល់ថ្ងៃ ទោះជុងហ្គុកមិនភ្ញាក់តបតវិញក៏ដោយចុះ។ ថេហ្យុងមើលថែទឹកក្តៅទឹកត្រជាក់ ជួតខ្លួន សិតសក់ ដាក់អ្នកកំពុងសន្លប់ ប្តីគេសង្ហារណាស់ ប្តីគេខ្លាចមិនស្អាត អញ្ចឹងគេត្រូវតែមើលថែតុបតែងឲ្យល្អ ក៏ដូចជាពេលដែលជុងហ្គុកមើលថែខ្លួនតាំងពីនៅជាប់ឃុំមកដល់សព្វថ្ងៃ ស្វាមីរបស់គេមិនដែលឲ្យគេពិបាកអ្វីឡើយ ។

       ទាំងម្តាយឪពុកបង្កើត ទាំងម្តាយឪពុកក្មេក បារម្ភពីថេហ្យុងណាស់ ប្រាប់ឲ្យនាយតូចសម្រាកខ្លះ ចំណែកឯជុងហ្គុកទុកពួកគាត់មើលថែវិញ ព្រោះ
ថេហ្យុងកំពុងមានផ្ទៃពោះត្រូវសម្រាក ញុាំ ឲ្យបានគ្រប់គ្រាន់ តែគេមិនស្តាប់ឡើយ គេនៅធ្វើទាំងពោះធំកំពីងកំពោង ។

      << ជុងហ្គុកហា៎ លោកប្តី បងមើលកូនរបស់បងធាក់អូនខ្លាំងៗទៀតហើយ ពេលណាទើបមកភ្ញាក់ក្រោកឡើង នៀកបងមើលចុះពួកគេធាក់ទល់ពោះអូនហើយ >> គេនឹកប្តីរបស់គេខ្លាំងណាស់តើពេលណាទើបប្តីរបស់គេក្រោកមក នាយមិននឹកភរិយាដ៏គួរឲ្យស្រលាញ់ម្នាក់នេះទេហ៎។

       កំពុងតែនិយាយរៀបរាប់ប្រាប់ប្តី ស្រាប់តែមានសម្លេងមួយឆ្លើយតប

     << កូនប៉ា ធាក់ប្រពន្ធប៉ាមិនឈប់សោះ >> ជុងហ្គុកបានដឹងខ្លួនមុនថេហ្យុងនិយាយពិតទួលរឿងកូនធាក់ពោះបន្តិច តែនាយមិនទាន់ក្រោក នាយនៅចាំស្តាប់សំឡេងរអ៊ូរងូវដូចសារិការបស់ភរិយាបណ្តូលចិត្តសិន

    នេះ!!! ប្តីរបស់គេដឹងហើយ ថេហ្យុងបើកភ្នែកធំៗលោតទៅឱបអ្នកដែលនៅលើគ្រែពេទ្យទាំងយំគគ្រូក

   << អួយ >> ជុងហ្គុកស្រែកត្អូញត្អែរឡើងព្រោះមានការឈឺចាប់មុខរបួសនៅពេលដែលមានកូនជ្រូក3ក្បាលសង្កត់លើខ្លួន

    << អូន អូន សុំទោសដែលធ្វើឲ្យបងឈឺ មកពីអូនរំភើបពេក >> ថេហ្យុងលាពីការឱបមកវិញ

    << ប្រពន្ធសម្លាញ់កុំសុំទោសបងអី បងមិនអីទេ តែអូននៀក លោតមកឱបបងផ្លោតអត់មើលពោះខ្លួងទេ ពោះឡើងបុិនកញ្ចើ មិនចេះប្រយ័ត្នសោះ ថ្ងៃក្រោយអត់មានធ្វើបែបនេះទៀតទេកុំឡិកឡក់ពេក ខ្លួនក្លាយជាម៉ែគេ និង ប្រពន្ធគេហើយ ប្រពន្ធសម្លាញ់ ចិត្តបង >> ជុងហ្គុកនិយាយណែនាំថេហ្យុងអំពីរឿងនេះដោយសម្តីផ្អែម តែថេហ្យុងស្តាប់ទៅចុកមិនស្ទើរមានអារម្មណ៍ថាប្តីកំពុងជេរ ។ ហឺ!! ជេរមែន !!

My Omega&quot;♡&quot; (Complete)Where stories live. Discover now