ផ្ដើមរឿង :ឈ្លោះគ្នា

493 39 2
                                    

ដ្ថភាពបង្ហាញឡើងនៅក្នុងបន្ទប់គ្រឿងសំអាងមួយដោយមាននារីវ័យក្មេងអាយុ២០ឆ្នាំ កំពុងតែងខ្លួនដល់ក្មួយស្រីស្លូតបូតដោយស្នាមញញឹមពោពេញដោយក្ដីស្រឡាញ់ ។

«ស្អាតណាស់ក្មួយស្រីរបស់មីង ធំឡើងក្មួយត្រូវតែមានជីវិតក្លាយជាហង្សរស់នៅក្នុងទ្រនំវិមានមាសណាក្មួយ ហើយកុំភ្លេចជួយជ្រោមជ្រែងជីវិតមីងអោយខ្ពស់ត្រដែតផងណាក្មួយស្រីសម្លាញ់ » គីម ជីអុន បន្លឺឡើងដោយភាពជឿជាក់ ស្របដៃស្រឡូនលើកចង្កាក្មួយស្រីអាយុ១២ឆ្នាំមើលសម្រស់ដោយការសរសើរនឹងមានមហិច្ចតាលើសម្រស់ក្មួយស្រីជាខ្លាំង ថាអនាគតនាងនឹងក្លាយជាហង្ស នឹងជួយជ្រោមជ្រែងជីវិតនាងអោយគេចផុតពីភាពក្រជាអ្នកលក់គុយទាវបាន ព្រោះរាល់ថ្ងៃនាងពិតជាហត់នឿយនឹងការងារមួយនេះណាស់ ដែលត្រូវចិញ្ចឹមក្មួយដល់ទៅ២នាក់បន្ទាប់ពីឪពុកក្មេងៗត្រូវភ្លើងឆេះស្លាប់ នាងក៏យកក្មេងៗមកចិញ្ចឹម ក្មួយនាងម្នាក់ទៀតគេមានឈ្មោះ ថា គីម ថេយុង  ហៅថេយ៍ហង្ស ជាក្មេងប្រុសកាចឆ្នាស់ រឹងររូស ពិបាកប្រដៅណាស់ បែបនេះហើយ ទើបនាងស្រឡាញ់ គីម ថេយ៍ណៃ ជាងថេហង្ស ។

«ហុឹស!គួរអោយចង់សើច ជាហង្សរស់នៅក្រោមទ្រនំភ្លើងឆេះជឿខ្លះ »បន្តិចក្រោយមក ក៏លេចវត្តមានក្មេងប្រុស គីម ថេហង្ស វ័យ១០ឆ្នាំ ដើរមកចំអកឡកឡឺយអោយបងស្រីសម្អប់របស់ខ្លួន ដោយទឹកមុខជ្រេញនឹងសម្ដីមីងរបស់គេជាពន់ពេក ស្រម៉ៃខ្ពស់ហួសហេតុ ។

«ឯងនឹងហើយដែលរស់នៅក្នុងទ្រំភ្លើង ព្រោះភ្លើងនឹងចរិតពឹសដូចជាឯងវាសាកសមគ្នាណាស់ ថេយ៍ណៃក្មួយរបស់យើងនាងត្រូវរស់នៅក្នុងទ្រនំមាស ទ្រនំដែលល្អប្រសើរ » ជីអុន បែរមកបន្លឺជាមួយក្មួយប្រុសដោយក្ដីម៉ួម៉ៅ ខណះថេយ៍ណៃអង្គុយដោយទឹកមុខអន់ចិត្តនឹងសម្ដីប្អូនប្រុសណាស់ ព្រោះគេមិនដែលល្អជាមួយនាងម្ដងឡើយ នាងមិនដឹងថានាងត្រូវជាបងស្រីបែបណាទើបថេហង្សមើលឃើញនោះទេ ។

«ស្រម៉ៃហួសហេតុ!!ខ្ញុំទៅវិញទេ ដែលត្រូវក្លាយជាហង្ស ព្រោះខ្ញុំមានសម្រស់ស្រស់ស្អាតជាងវា »មិនអោយចាញ់គ្នា ដាក់សម្ដីឈ្លើយៗផាំងៗទៅវិញគ្មានខ្លាចនាមជាមីងឡើយ ដល់ថ្នាក់ជីអុនក្ដៅទ្រូង ដើរមកចាប់ស្មាគេខ្លាំងៗ ។

🔞ភ្លើងពិស🔥Where stories live. Discover now