ភាគទី៤:ចង់សម្លាប់ក៏សម្លាប់មក

231 26 15
                                    

«អាឆ្កួត!!គួរអោយរអើមណាស់លោកអើយ» ថេហង្សរត់មកចូលបន្ទប់ទឹកបើកទឹកជូតមាត់ខ្លួនឯងដែលត្រូវជុងហ្គុកឆ្មក់ថើបអម្បិញមិញទាំងរអើម ដៃស្រឡូនព្យាយាមជូតមាត់របស់ខ្លួនឯងខ្លាំងៗ ។

//ព្រឹកថ្ងៃថ្មី//

ព្រឹកថ្ងៃថ្មីគឺជាថ្ងៃពិសេសសម្រាប់សិស្សានុសិស្សគ្រប់រូបដែលត្រូវប្រឡងប្រចាំខែ ម្នាក់ៗស្រវាតទន្ទេញមេរៀនតាំងពីមុនប្រឡងមកម្លេះ រីឯថេហង្សវិញគេមិនបានទន្ទេញមេរៀនអ្វីទេ ដូចច្នេះហើយក្នុងខណះពេលនេះនាយតូចកាន់ក្រដាសប្រឡងទាំងភ័យៗញ័រៗគិតអ្វីមិនចេញឡើយ ចំណែកតុក៏នាយកសាលាក៏អោយអង្គុយម្នាក់មួយឃ្លាតពីគ្នាយ៉ាងតឹងរឹង។

«ណ្ហើយ!!ធ្វើយ៉ាងមិចទៅ?»ថេហង្សខាំបិច សម្លឹងមើលក្រដាសប្រឡងទាំងទឹកមុខចង់យំតិចអត់តិច បើក្រឡេកទៅមើលមិត្តរួមថ្នាក់គេម្នាក់រូតរះល្អណាស់ បន្តិចក្រោយមកគេក៏សម្រេចចិត្ត សុំជុងហ្គុកអោយជួយប្រាប់ ព្រោះនាយក៏អង្គុយតុមុខគេដែរ តែគេក៏រាងស្ទាក់ស្ទើ ដោយសារចិត្តស្អប់ជុងហ្គុកវាមិនរលុប ទាំងរឿងបំពានស្នាមថើបរបស់ខ្លួនថើបម្សិលមិញទៀតកាន់តែមិនចង់ពឹង ។

« ដល់ដំណាក់កាលនេះហើយថោកមួយថ្ងៃចុះ »ថេហង្សដកដង្ហើមធំបន្តិច ត្រៀមសម្ដីពឹងជុងហ្គុក ភ្នែកសម្លឹងឆ្វេងស្ដាំលបៗដូចគុកៗខ្លាចអនុរក្សឃើញ ស្របនឹងដៃស្រឡូនលើកមកកេះជុងហ្គុកខ្វិចខ្វិច

«អាឆែប!!ជួយប្រាប់យើងបន្តិចមើល » ជុងហ្គុកបញ្ចេញទឹកមុខស្មើដូចថ្នល់កាស៑ូសែនធុញនឹងថេយុងជាពន់ពេក នៅពេលមានដៃរវាមរបស់អ្នកក្រោយកេះខ្នងសុំជំនួយគេបែបនេះ ជិតប្រឡងមិនគិតខំប្រឹងទន្ទេញមេរៀនទេ ដល់ពេលប្រឡងតាំងសុំជំនួយគេហើយ ចំជាធុញមែន ។

«អើយអញ់!!អាឆែបនេះខ្មើតសាហាវ អញ់ទ្រាំមិនបានចង់តែខោកៗៗ» ថេហង្សខាំមាត់ទាំងឈឺចិត្តពេលត្រូវជុងហ្គុកធ្វើមិនដឹងមិនលឺ ស្របនឹងដៃស្រឡូនក៏ធ្វើជាជ្រលោលើកខោកក្បាលជុងហ្គុកទាំងគ្រឺតខ្នាញ់ តែពេលនោះគេមិនដឹងថាមានអនុរក្សកំពុងសម្លឹងមកមើលគេឡើយ ។

«ថេហង្សធ្វើស្អី??»

«អរគឺគ្មានអីអនុរក្ស ខ្ញុំធ្វើសសៃដៃតើ វាចុកពេក..ហិហិ..» គេទម្លាក់ដៃដែលជ្រលោខោកក្បាលជុងហ្គុកចុះយ៉ាងលឿន បន្ទាប់ពីលឺសំណួរចេញពីមាត់អនុរក្ស គ្រប់គ្នាក្នុងថ្នាក់ក៏សម្លឹងមកមើលគេព្រាត ថេហង្សដោះសារកុហក់ថាដៃឈឺទាំងញញឹមមិនសូវសម ស្របក្នុងចិត្តសែនខ្មាស់គេជាពន់ពេក តែយ៉ាងណាដល់ដំណាក់កាលនេះហើយ គេត្រូវមុខក្រាស់ពឹងជុងហ្គុកអោយបាន បើមិនចឹងទេ ប្រឡងធ្លាក់មីងជីវ៉ាយធ្លាក់លូអីឡូវហើយ គ្រាន់តែនឹកឃើញក៏ភីងៗដែរ។

🔞ភ្លើងពិស🔥Where stories live. Discover now