ភាគទី៦+៧/រឿងរ៉ាវអតីតកាល

205 30 0
                                    

«ថេយ៍ណៃ..ឈប់អូន..អូនស្ដាប់បងនិយាយសិនបានទេ?»ជុងហ្គុករត់មកចាប់ដៃនាងតូច ព្យាយាមបកស្រាយលួងលោមនាងទាំងបេះដូងកំពុងខ្លាចបាត់បង់នាង ។

«ខ្ញុំគ្មានអ្វីដែលត្រូវស្ដាប់បងទៀតទេ..ជុងស្នេហាមិនអាចដើរផ្លូវមួយបីនាក់បានទេ.ចាប់ពីថ្ងៃនេះទៅពួកយើងលែងជាអ្វីនឹងគ្នាទៀតហើយ..បើបងស្រឡាញ់ថេហង្សបងត្រូវមើលថែគេ..មិនមែនខ្លួនមួយចង់ជិះទូកពីរទេ..អូនដឹងថាបងក៏ស្រឡាញ់អូនដែរ..តែអូនសុំជាដើរចេញ. ហុឹក..ចាត់ទុកថាស្នេហា១០ឆ្នាំមកនេះ..ហុឹក..បំភ្លេចវាចោលទៅ..» នាងព្រលែងដៃចេញពីជុងហ្គុក ស្របនឹងដំណក់ទឹកភ្នែកហូរមិនឈប់ ត្បិតថាបេះដូងនាងនៅស្រឡាញ់ជុងហ្គុកពិតមែន តែនាងមិនអាចធ្វើជាមនុស្សអាត្មានិយមស្រឡាញ់របស់ប្អូនប្រុសទេទោះបីនាងមកមុនថេហង្សក៏ដោយ  ស្នេហាដ៏ឈឺចាប់មួយនេះនាងសុំជាអ្នកដើរចេញ ។

«ថេយ៍ណៃ..អូនកំពុងយល់ច្រឡំហើយ.បងមិនដែលមានចិត្តសាវាចង់ស្រវាមនុស្ស២នាក់ក្នុងពេលតែមួយទេ.ហើយបងក៏មិនដែលមានចិត្តស្រឡាញ់ប្អូនរបស់អូនដែរអូនក៏ដឹងថាបងនឹងគេ..

«បានហើយ..ហុឹក..អូនឃើញផ្ទាល់ភ្នែកអស់ហើយ..ហុឹក..បងនៅព្យាយាមកុហក់អូនដល់ណាទៀត..អូនក៏ចេះហត់ដែរ..»

«ណៃ!!!!»

ជុងហ្គុកមិនទាន់នឹងបន្លឺអស់សេចក្ដីអធិប្បាយប្រាប់នាងថា "អូននឹងក៏ដឹងថាបងនឹងគេមិនដែលត្រូវគ្នាម្ដងណាឡើយ ជួបមុខក៏ស្អប់ជួបមុខក៏ឈ្លោះ រឿងអីត្រូវមកស្រឡាញ់គ្នាកើត ហើយរឿងអម្បិញដែលអូនឃើញ តាមពិតវាជាល្បិចពិសពុលរបស់ប្អូនប្រុសអូនទេ " ប៉ុន្តែនាងក៏មិនព្រមនៅស្ដាប់ហេតុផលគេឡើយ ទើបនិយាយកាត់គេជាមុនទាំងឈឺចាប់ រួចរត់ចេញពីគេយ៉ាងលឿន ។

«ចង្រៃយោ៍!!!!» ជុងហ្គុកច្បូតសក់ខ្លួនឯងទាំងកំហឹងខឹងនឹងថេហង្ស មិនគួរណាស្នេហារបស់គេត្រូវមកបែកបាក់គ្នាដោយសារក្មេងពូកែល្បិចនឹងឡើយ ។

ពេលល្ងាចឈានមកដល់ ថេហង្សចេញពីសាលារៀនបោះជំហ៑ានចូលផ្ទះទាំងទឹកមុខស្មើធម្មតា មកដល់ក្នុងផ្ទះគេហាក់ចម្លែកចិត្តបន្តិច ព្រោះមិនឃើញមីងរបស់គេនៅក្នុងហាងគុយទាវដូចរាល់ថ្ងៃ តែក៏ល្អដែរ កុំអោយជួបជេរគេពេក គិតហើយ រាងល្អិតក៏ដើរចូលទៅក្នុងបន្ទប់របស់ខ្លួន។

🔞ភ្លើងពិស🔥Where stories live. Discover now