ភាគទី៣ /តើមនុស្សស្លូតបូតអាចក្លាយជាមនុស្សពិសពុលដែរទេ?

219 24 2
                                    

«ធ្វើបានល្អណាស់សម្លាញ់ត្រូវចិត្តយើងតែម្ដងហើយ នេះទឹកឆាប់ផឹកយកកម្លាំងទៅ» ជីមីនរត់មកអោបថេហង្សដោយសប្បាយចិត្ត នឹងពោពេញដោយភាពសមចិត្ត ដែលមិត្តបានធ្វើបាបសងសឹកអាបុិនោះវិញ គេដឹងច្បាស់ថាមិត្តគ្មានថ្ងៃចាញ់នរណាឡើយ  គេអង្គុយឈឺចិត្តស្អិតទ្រូងយូរហើយពេលដែលឃើញអាបុិនោះលែងខូចដាក់មិត្តគេបែបនេះ តែមកលែងប៉ះគីម ថេហង្ស មិត្តរបស់គេអោយស្ពៃហើយ ។

«អុឺ!!អរគុណ » ថេហង្សយកទឹកពីមិត្តមកផឹករំងាប់អារម្មណ៍ខឹងក្ដៅ ។

«ជុង!!នេះទឹក ហត់ខ្លាំងទេ»ថេយ៍ណៃដើរមកយកទឹកអោយជុងហ្គុកទាំងបារម្មណ៍ ព្រមទាំងយកកន្សែងជូតញើសអោយអ្នកជាសង្សារយ៉ាងផ្អែមល្ហែមទៀតផង នាំអោយថេហង្សបែរទៅមើលឃើញហើយជ្រេញជាពន់ពេក ប្អូនខ្លួនឯងមិនបារម្មណ៍ទេ ទៅបារម្មណ៍សួរសុខទុក្ខប្រុសណាឆ្កុយ ។

«មិនហត់ទេអោយតែមានអូននៅក្បែរបង »ជុងហ្គុកបន្លឺទាំងផ្អែមធ្វើអោយនាងតូចអៀនឡើងថ្ពាល់ក្រហមដូចប៉េងប៉ោះទៅហើយ ។

«ដូចជាទ្រង់កត្តញូនឹងប្រុសដល់ហើយ ប្អូនខ្លួនឯងគេវ៉ាយទាំងមូល ដូចជាមិនខ្ពើមអើពើសោះ» រាងខឹងដែរ បងស្រីទៅបារម្មណ៍ជាមួយប្រុសនៅចំពោះមុខ ប្អូនខ្លួនឯងបែរជាមិនខ្វល់ទៅវិញ ។

«អរមែនហើយ!!បងសុំទោសណាថេហង្ស ឯងយ៉ាងមិចហើយ បងបារម្មណ៍ពីឯងណាស់ ចាំបងលាបថ្នាំអោយណា »លឺថេហង្សនិយាយ ថេយ៍ណៃប្រញាប់ដើរមកចាប់ដៃប្អូនប្រុសសួរដោយក្ដីបារម្មណ៍ ។

«មិនបាច់!! អាមីននាំយើងទៅលាបថ្នាំបន្តិច..អរអូយយជើងយើង» ថេហង្សគ្រលាស់ដៃចេញពីបងស្រីមកបបួលមិត្តសម្លាញ់វិញ តែគេស្រាប់ទន់ជង្គង់ឈឺជើងភ្លាមៗដោយស្នាដៃវុនលីធ្វើបាប វាប្រែមកជាចុកឈឺមួយរំពេជ ។

«ថេយ៍!!ឯងយ៉ាងមិចហើយ/ថេយ៍អូនយ៉ាងមិចហើយ» ជីមីន ថេយ៍ណៃបារម្មណ៍ពីថេហង្សភ្លាមៗ។

«សួរដូចឆ្កួតគឺងើបមិនរួចនឹងហើយ អូយយឈឺជើងណាស់..» ថេហង្សស្ទាបក.ជើងរបស់ខ្លួនទាំងចុកឆ្អល់ ។ឃើញបែបនេះមិននៅស្ងៀម ជុងហ្គុកក៏បន្ទន់ជង្គង់ជួយធ្វើសសៃជើងអោយរាងល្អិតដើម្បីកាត់បន្ថយការឈឺចាប់ តែថេហង្សក៏ប្រកែកភ្លាមៗ ។

🔞ភ្លើងពិស🔥حيث تعيش القصص. اكتشف الآن