ភាគទី15+16/តែមនុស្សរោគចិត្តដូចបង ពូកែថ្នាក់ថ្នម

364 34 8
                                    

«ហុឹក..ហេតុអីទៅ? ហេតុអីព្រហ្វលិខិតកំណត់មកអោយខ្ញុំជួបរឿងឈឺចាប់បែបនេះ? នេះខ្ញុំត្រូវឈរមើលប្អូនរបស់ខ្ញុំរៀបការជាមួយមនុស្សប្រុសដែលខ្ញុំស្រឡាញ់មែនទេ?» ស្រីតូចច្រឡឹងឈរមើលអគារពេទ្យជាន់ទី៣ ស្រែកយំដោយការឈឺចាប់ ។

«ថេយ៍ណៃ យល់ល្អ នាងមិនបាច់មកទួញយំសោកបែបនេះឡើយ នាងគួរតែរកវិធីកំចាត់ប្អូនរបស់នាងវិញទើបនាងអាចសមបំណងជាមួយមនុស្សប្រុសដែលនាងស្រឡាញ់បាន » ជីនណា ដែលនាងជាមនុស្សបុិនញុះញង់នឹងជីវិតអ្នកដទៃ ដើរមកពីក្រោយប្រាប់ថេយ៍ណៃដោយសំឡេងស្រទន់ បង្កប់ពិស។

«ក៏ល្អដែរតើ ខ្ញុំគួរតែកំចាត់មនុស្សដែលបុិនចេះដឹងរឿងគេដូចជានាងទើបត្រូវ ឈប់មករវីរវល់នឹងរឿងខ្ញុំទៀត » ថេយ៍ណៃ បែរមកសម្លឹងផ្ដល់សម្ដីឡើងចុក មុននឹងជំហ៑ានជើងដើរចេញ ស្របនឹងដៃលើកមកជូតថ្ពាល់យ៉ាងស្អាត ។

«យើងមិនបានចង់ចេះដឹងទេ យើងចង់ជួយឯងទៅវិញទេ គិតឡើងវិញទៅ យើងអាចជួយឯងបានគ្រប់ពេល» ថេយ៍ណៃបញ្ឈប់ដំណើរ ស្ដាប់ជីនណានិយាយដោយការគិតពិចារណា ស្របនឹងជីនណា ក៏បោះជំហ៑ានចាកចេញទាំងស្នាមញញឹម នាងជឿថា ថេយ៍ណៃច្បាស់ណាស់នឹងយកសម្ដីរបស់នាងមកគិត។

មិនយូរប៉ុន្មាន ថ្ងៃមង្គលការក៏បានធ្វើឡើងយ៉ាងអធិកអធម៌ ជុងហ្គុកស្ថិតក្រោមសំលៀកបំពាក់ឈុតកូនកម្លោះ ឈរសម្លឹងមើលទៅកញ្ចក់ដោយទឹកមុខមិនសប្បាយចិត្ត ។

«យើងសួរឯងត្រង់ចុះ ឯងស្រឡាញ់ថេហង្សចេញពីចិត្តមែនទេ?» ស៑ូហ្កាដែលជាមិត្តសម្លាញ់ ចូលក្នុងបន្ទប់សួរជុងហ្គុកពីអារម្មណ៍ បើជុងហ្គុកមិនបានស្រឡាញ់ថេយុងចេញពីចិត្ត នាយក៏មានអារម្មណ៍ថាអាណិតថេយុងដែរ ។

«គឺអត់ទេ យើងមិនដែលស្រឡាញ់ថេហង្សលើសពីមិត្តឡើយ យើងសុំគេរៀបការក៏ព្រោះតែប្រយោគមួយម៉ាត់ គឺកម្លាំងចិត្ត »ព្រោះតែខ្លាចថេហង្ស គិតខ្លី ទើបនាយត្រូវធ្វើខ្លួនអាត្មានិយមបែបនេះ ។

«បែបនេះឯងក៏អាត្មានិយមពេកហើយ »ស៑ូហ្កា

សម្ដីដ៏សែនឈឺចេញពីមាត់ជុងហ្គុក ធ្វើអោយថេហង្ស ដែលដើរមកលួចស្ដាប់នៅក្បែរបន្ទប់ ចង់ដឹងថាជុងហ្គុកកំពុងនិយាយអ្វីខ្លះ ព្រោះគេក៏ចង់ដឹងច្បាស់ដែរ ថានាយចូលមកជីវិតគេស្រឡាញ់គេចេញពីចិត្តរឺអត់ ?ប៉ុន្តែចម្លើយមួយនេះ ធ្វើអោយទ្រូងគេញ័រឈឺលាយដោយការឈឺ នេះស្រឡាញ់គេដោយសារតែពាក្យថាកម្លាំងចិត្តមែនទេ?

You've reached the end of published parts.

⏰ Last updated: Dec 30, 2023 ⏰

Add this story to your Library to get notified about new parts!

🔞ភ្លើងពិស🔥Where stories live. Discover now