ភាគទី១០/គ្រប់យ៉ាងគ្រាន់តែជាសម្ដែង

213 26 6
                                    

ពេលនោះ ឡានពេទ្យក៏មកដល់ ដែលមីងជីបានខល់ហៅជាមុន គ្រូពេទ្យ៣នាក់ចុះមកធ្វើការសុំផ្លូវបន្តិចពីជុងហ្គុក រួចគ្រូពេទ្យស្រីម្នាក់ក៏ពិនិត្យជីពចរថាដៃរាងតូចក៏ទទួលដឹងចម្លើយភ្លាមៗ >

«គេនៅមានដង្ហើមទេ ឆាប់ឡើង» សម្ដីគ្រូពេទ្យធ្វើអោយ ធ្វើអោយថេយ៍ណៃ មីងជី ជុងហ្គុកផ្ដើមមានសង្ឃឹមឡើងវិញ មិនបង្អង់យូរ ជុងហ្គុកលើកត្រកងកាយតូចដាក់លើរទេះសែងដាក់ឡានពេទ្យចេញទៅជាមួយគ្រូពេទ្យយ៉ាងលឿន ។ចំណែក ថេយ៍ណៃ នឹងមីងជី ក៏ជិះឡានតាក់សុីទៅតាមក្រោយផងដែរ។

//មន្ទីពេទ្យ//

១ម៉ោងក្រោយមក គ្រូពេទ្យក៏ចេញមកចំនួន៣នាក់ ។

«អ្នកជំងឺគឺមានសុវត្ថិភាពវិញហើយ »ដុកទ័រញញឹមតិចៗ គ្រប់គ្នាបញ្ចេញស្នាមញញឹមទាំងរំភើបចិត្ត ។

«អរគុណណាស់គ្រូពេទ្យ»មីងជីលើកដៃសំពះអរគុណគ្រូពេទ្យទាំងត្រេកអរ ឡើងហូរទឹកភ្នែក ឃើញទង្វើគាត់សោះអាក្រក់ សម្ដីអាក្រក់ជាមួយថេរហង្សរាល់ថ្ងៃ តាមពិតគាត់ស្រឡាញ់គេណាស់ គ្រាន់តែថេយ៍ណៃគាត់ស្រឡាញ់ខ្លាំងជាង ។

ជុងហ្គុកចាប់ដៃតូចស្រឡូនងាកសម្លឹងមើលទៅកាន់ថេយ៍ណៃទាំងស្នាមញញឹមយល់ចិត្តគ្នាវិញ នាងក៏ញញឹមតបតរជុងហ្គុកវិញដូចគ្នា ។

«អាណាព្យាបាលអ្នកជំងឺសុំទៅបន្ទប់ពិភាក្សាជាមួយខ្ញុំបន្តិច »

«ចាស់លោកគ្រូពេទ្យ»

ស្នាមញញឹមមីងជី រលាយម្ដងបន្តិចៗ ជំនួសដោយចម្ងល់ ទើបដើរទៅតាមដុកទ័រក្នុងបន្ទប់ពិគ្រោះយោបល់ទាំងអារម្មណ៍មិនស្រួល សង្ឃឹមថាមិនមានបញ្ហាអីទៅចុះ ។

«ណៃ!!បងចេញទៅក្រៅទិញភេជ្ជះផ្លែឈើអោយថេហង្សបន្តិចណា អូនទៅមើលថេហង្សមុនបងទៅ» ជុងហ្គុកសម្លឹងមើលដំណើរមីងជីបន្តិច ដោយមិនបានគិតអ្វីច្រើនទេ គេងាកមកចាប់ដៃតូចៗថេយ៍ណៃទាំងស្នាមញញឹមជាការអនុញ្ញាតពីម្ចាស់បេះដូង។

«ចាស់..អូនរំខានបងពេកហើយ អរគុណណាជុងហើយក៏សុំទោសបងដូចគ្នាដែលអូនយល់ច្រឡំលើបង» នាងញញឹមតិចៗដែលមានក្ដីសុខជាខ្លាំង ។

🔞ភ្លើងពិស🔥Where stories live. Discover now