ភាគទី១១/ធ្វើដើម្បីសងសឹក នឹងមកហិច្ចតា

287 28 2
                                    

មកដល់ឃើញទិដ្ថភាពបែបនេះ មីងជីសម្លឹងមើលសភាពថេហង្សទាំងកាត់ន័យយល់ បើទាយមិនខុសទេ ក្មួយប្រុសគាត់នេះមិនចោលចរិតពិសនឹងសោះ ស្របពេលថេយ៍ណៃក៏ដើរចាកចេញទាំងទឹកភ្នែកឈឺចាប់ មីងជីក៏ស្ទុះទៅតាមក្មួយស្រីដូចគ្នា ។

«ងើបឡើងមក!យើងលាបថ្នាំអោយដើម្បីកុំអោយផ្ទៃមុខឯងមានស្នាម »មិនខ្វល់ច្រើន ជុងហ្គុកលើកកាយតូចអោយមកអង្គុយលើគ្រែ រួចក៏យកថ្នាំលាបរបួសនៅលើតុមកលាបសើៗលើផ្ទៃមុខកម្លោះតូចយ៉ាងយកចិត្តទុកដាក់បំផុត ខណះខ្សែភ្នែកថេហង្សសម្លឹងមើលគេទាំងបេះដូងលោតញាប់ខុសពីធម្មតា តើវាជាអារម្មណ៍អ្វី?រឺក៏គេកំពុងពេញចិត្តនឹងប្រុសម្នាក់នេះ មិនអាចទេៗ..

«បបូរមាត់ឯងសុីចសុីណាស់ »ដៃមាំបង្អូសផ្ទៃមុខសើៗក៏បង្អូសមកស្ទាបអង្អែលបបូរមាត់ពណ៍សុីជំពូរថ្នមៗទាំងចង់ក្រេបជញ្ជក់វាម្ដងទៀត   កុំថាតែអ្នកម្ខាងកំពុងរង្គោះរង្គើចិត្តពេលបានអង្គុយកៀកគ្នាបែបនេះ សូម្បីតែនាយក៏ចាប់ផ្ដើមឈ្លក់វង្វេងមិនដឹងខ្លួនដែរ ។

ដៃមាំចាប់ក្រសោបផ្ទៃមុខសររលោង ខណះផ្ទៃមុខសង្ហារអោនមកណេបណិតបបូរមាត់ក្រពុំម្ដងបន្តិចៗ រហូតដល់ប៉ះគ្នា ផ្ដើមថើបជញ្ជក់តិចៗជាការថ្នាក់ថ្នម ស្របនឹងអ្នកម្ខាងក៏បិទភ្នែកតបតដូចគ្នា ។

«ចាក់.....អេ» ថេហង្ស នឹងជុងហ្គុក បញ្ឈប់ការថើបរោលរាលដកបបូរមាត់គេចចេញពីគ្នាយ៉ាងលឿនទាំងដឹងស្មារតីរាងខ្លួន  នៅពេលឃើញ ជីមីន នឹងស៑ូហ្កា មកដល់ឃើញពួកគេទាំងពីរបែបនេះ ម្នាក់ៗបើកភ្នែកធំៗគាំងអណ្ដាតស្ងេញ ហើយពិភពលោកនេះកំពុងក្រឡាប់ចាក់មែនទេ?

«យើងគិតថាថ្ងៃនេះប្រហែលមេឃភ្លៀងបាក់មេឃហើយ ឯងគិតដូចយើងទេអាស្លេក » ជីមីននិយាយស្ងេញៗសួរស៑ូហ្កា ទាំងមានអារម្មណ៍អៀនៗជំនួសមិចទេ ពេលបើកឆាកមកឃើញគេថើបគ្នាស្រស់ៗបែបនេះ អ្វីដែលសំខាន់គេព្យាយាមធ្វើទឹកមុខធម្មតា ទាំងដែលធាតុពិតគេចង់តែញញឹមអោយអាយាសមាត់ទេ អ្នកណាមិនផ្អើល? ធ្លាប់តែឃើញ២នាក់ឈ្លោះគ្នា ហើយថ្ងៃនេះ

«ប្រហែលហើយ សង្ស័យមេឃរន្ទះបាញ់ផងក៏មិនដឹង»គ្រាន់តែលឺសម្ដីស៑ូហ្កា ជីមីន ថេហង្ស ជុងហ្គុកហាក់គាំងមួយរំពេជ ។

🔞ភ្លើងពិស🔥Where stories live. Discover now