EP ៨+៩/បើយើងស្លាប់ឯងគិតថាយើងសម្ដែងទៀតទេ?

207 29 11
                                    

ដៃស្រឡូនលើកមកអោបទ្រូងហាប់ណែន ជាការបញ្ឈឺអោយថេយ៍ណៃឃើញហើយកាន់តែឈឺចាប់ ស្នាមញញឹមពិសពុលបង្ហាញឡើងដោយការសមចិត្ត ស្របនឹងជុងហ្គុកក៏អោបនាយតូចតបតដូចគ្នា ទិដ្ថភាពបែបនេះធ្វើអោយនាងតូចថេយ៍ណៃមិនខុសពីយកកាំបិតចាក់បេះដូងនាងអោយស្លាប់ទេ ។

«បានហើយឈប់សម្ដែងទៅ បើឈឺវេទនាខ្លាំងណាស់ក៏ទៅពេទ្យខ្លួនឯងទៅ »

«អាយយ!!»

ដៃមាំច្រានកាយតូចអោយឃ្លាតចេញបន្តិច ដោយការមិនពេញចិត្ត មិនមែនគេល្ងង់មិនដឹងថាក្មេងពិសនេះកំពុងសម្ដែងទេ ដឹងដល់ក្រយ៉ៅ ។ រាងតូចថេយុងប្រែមកជាខឹងក្ដៅមួយរំពេជ ដៃក៏ក្ដាប់ឡើងញ័រ ។

«មនុស្សពិសដូចឯងនេះ គ្មានកន្លែងណាដែលយើងតាមមិនទាន់ល្បិចទេ ល្បិច១០០ជំពូក ទោះឯងមានជំងឺក៏យើងមិនដែលមានចិត្តអាណិតមនុស្សចិត្តបីសាចដូចឯងដែរ ហើយបើឯងមានចិត្តចង់កែខ្លួនយើងគ្មានថ្ងៃជឿថាឯងដែរ » ថេយុងប្រែជាស្ពឹក ចុកឈាម ឆ្អល់ពេញទ្រូង ក្រោយពីទទួលសម្ដីចេញពីមាត់រាងក្រាស់ ស្ដាប់ហើយ សែនក្ដៅស្ទើឆេះ ។ ជុងហ្គុកដើរមកអោបស្មាថេយ៍ណៃដោយការបារម្មណ៍បញ្ជាក់នៅការឌឺដងទៀត ទោះក្មេងនេះប្រើល្បិចប៉ុណ្ណាក៏នាយមិនលង់ជឿសម្ដីមនុស្សអាក្រក់ដូចក្មេងនេះដែរ ។

«ប៉ុណ្ណឹងឯងស្ដាប់បានហើយរឺនៅ?ក្មួយប្រុស មិនបាច់ព្យាយាមសម្ដែងអោយគេអាណិតទេ ទោះយ៉ាងណាមនុស្សអាក្រក់វានៅតែជាមនុស្សអាក្រក់នឹង »

"........»ថេយុង ស្ងៀមស្ងាត់ អង្គុយនឹងឥដ្ថការ៉ូដោយការឈឺចិត្ត ជុងហ្គុកដៀលថាអោយខ្លួនមធ្យមទេ ងំជីអុនជាមីងស្រីដើរមកក្រពាត់ដៃដៀលអោយគេថែមទៀត សួរថាអ្នកណាមិនឈឺ ?ពេលនេះគេជាអ្នកចាញ់មែនទេ?មិនអាចទេ គេជាហង្សគេមិនចាញ់ឡើយ ។

« ជុង!!ក្មួយនាំប្អូនទៅលាបរបួសសិនទៅ មីងនៅចាត់ការក្មេងពូកែល្បិចនេះបន្តិច» ជីអុន បែរមកញញឹមដាក់ជុងហ្គុកដោយការពេញចិត្ត ។ ជុងហ្គុកសម្លឹងមើលរាងតូចដោយការធុញទ្រាន់បន្តិច ទើបនាំថេយ៍ណៃចេញទៅខាងក្រៅ ក្រោមក្រសែភ្នែកថេយុង ឃើញហើយកាន់តែមានចិត្តច្រណែនឈ្នានីស។

🔞ភ្លើងពិស🔥Όπου ζουν οι ιστορίες. Ανακάλυψε τώρα