ភាគទី៥/ភ្លើងមិនអាចឈ្នះពិសបានឡើយ

185 26 0
                                    

ជុងហ្គុកទាញកាយស្រឡូនមកផ្អឹបនឹងជញ្ជាំង ស្របនឹងដៃមាំម្ខាងចាប់ដៃតូចៗទាំងពីរលើកផុតពីក្បាល ខណះកែវភ្នែកសម្លឹងមើលរាងល្អិតដោយភាពគ្រឺតខ្នាញ់ ។

«អាយយ!!លែងយើង!!ជួយផងអ្នកណាក៏បានដែរ..»ថេហង្សផ្ដើមធ្លាក់ទឹកមុខភិតភ័យ ពេលក្រឡេកឃើញទ្វាបន្ទប់ក៏បិទជិតទៀត ។

«ហង្សពិសពុលចិត្តខ្លាំងដូចជាឯងចេះខ្លាចដែរហ៎ គួរអោយអស់សំណើចណាស់ » មិននិយាយតែមាត់ ផ្ទៃមុខសង្ហារអោនមកជិតផ្ទៃមុខរាងតូចកាន់តែជិតផ្ដល់នៅកម្ដៅភាយៗ ដើម្បីធ្វើអោយហង្សចិត្តខ្លាំងដូចក្មេងនេះកាន់តែខ្លាច មនុស្សពិសខ្លាំងប៉ុណ្ណាជួបភ្លើងដូចជាគេបានរាងចាល ជុងហ្គុកញញឹមចុងមាត់ពេលឃើញរាងល្អិតអោនមុខចុះគេចពីគេទាំងខ្លាច តែស្នាមញញឹមទាំងប៉ុន្មានក៏រលាយម្ដងបន្តិចៗ បន្ទាប់ពីអ្នកមុខបែរមកសម្លឹងចំគេវិញ ។

«អ្នកណាថាយើងខ្លាច!!» ថេហង្សញញឹមដោយពិសពុលពោពេញដោយល្បិច មុននឹងបិទភ្នែកស្ទុះកញ្ជ្រោលមកបឺតជញ្ជក់បបូរមាត់ក្រាស់មានមន្តស្នេហ៍យ៉ាងស្ទាត់ជំនាញទាំងបង្ខំចិត្ត នាំអោយជុងហ្គុកផ្ដើមស្រឡាំងកាំងតិចៗ នេះក្មេងនេះមិនខ្លាចចឹងហេស៎? តែនាយក៏មិនអាចឈប់ភាពឈ្លក់ជាតិផ្អែមដែលរាងល្អិតផ្ដល់អោយឡើយ ទើបតបតបឺតជញ្ជក់បបូរមាត់ទៅវិញយ៉ាងក្ដៅគគុក ដៃមាំដែលចាប់ដៃតូចស្រឡូនក៏ប្រែមកជាអោបដងខ្លួនរាងល្អិតអង្អែលស្ទាបចូលក្នុងអាវតាមកម្ដៅតណ្ហាដែលផ្ដើមឡើងមិនអាចបញ្ឈប់បាន ចំណែកថេយុងក៏លើកដៃតបតទៅអោបតប.ត.ជុងហ្គុកវិញ ប៉ុន្តែមិនមែនឈ្លក់វង្វេងនឹងរឿងតណ្ហាទេ យល់ច្រឡំខុសហើយ កំពុងរៀបល្បិចច្រើនជាង ។

អណ្ដាតក្ដៅសើមលូនចូលជ្រែកក្រអូមមាត់ធ្វើចលនាផ្លាស់ប្ដូរទឹកមាត់គ្នាយ៉ាងរោលរាល ។

«ឯងកំពុងដុតអារម្មណ៍យើងដោយខ្លួនឯងហើយ យើងទប់អារម្មណ៍ខ្លួនឯងលែងបានហើយ » ជុងហ្គុកដកបបូរមាត់ ដៃម្ខាងស្ទាបបូរមាត់ទាក់ទាញរាងល្អិត ទាំងវង្វេង ថ្ងៃនេះគេសុីក្មេងនេះមិនអោយសល់ឆ្អឹងទេ បើដឹងថាទាក់ទាញបែបនេះ គេសុីតាំងពីយូរហើយ ។

🔞ភ្លើងពិស🔥Where stories live. Discover now