ភាគទី ១៤/រៀបការជាមួយខ្ញុំ

173 26 0
                                    

«ហុឹក..ខ្ញុំចាញ់ហើយ..ខ្ញុំលែងចង់រស់ហើយ..ហុឹក..លែងខ្ញុំ..ខ្ញុំចង់ស្លាប់...»ទោះ ជុងហ្គុកលើកទឹកចិត្តយ៉ាងណា ក៏គេនៅតែគ្មានកម្លាំងចិត្ត ថឹហង្ស រើកញ្ជ្រោល ខ្លាំងៗ ។

«ថេយ៍..ហុឹក..មីងសុំទោស..ហុឹក..កុំគិតខ្លីណាក្មួយ» មីងជី ដែលមកតាមក្រោយជាមួយថេយ៍ណៃ គាត់ស្ទុះអោប ថេហង្សដោយសេចក្ដីសង្វេក ដឹងខុសនឹងថេហង្ស ប៉ុន្តែក៏ត្រូវថេហង្សដែលនៅស្ងៀមទ្រឹង សម្លឹងមើលគាត់ដោយសេចក្ដីស្អប់គាត់យ៉ាងខ្លាំង ។

«ចេញពីខ្ញុំទៅ!ចេញ!!!!!!»គេស្រែកដេញមីងជីទាំងច្រឡោត ។ឃើញថេហង្ស កំពុងគុំ នឹងមីង ជី ថេយ៍ណៃ ដើរមកចាប់ស្មាមីងរបស់ខ្លួនអោយឃិតឆ្ងាយពីប្អូនប្រុស ទាំងទ្រូងនាងក៏ឈឺចាប់ណាស់ដែរ ពេលឃើញសភាពប្អូនប្រុសប្រែក្លាយជាបែបនេះ ។

«ហុឹក..អាយយយ..ហុឹក..ហុឹក..គ្រប់យ៉ាងដោយសារតែមីងម្នាក់គត់..ខ្ញុំស្អប់មីង..ស្អប់ខ្លាំងបំផុត..ហុឹក..មីងជាអ្នកបំផ្លាញខ្ញុំ..ហុឹក..តើអោយខ្ញុំរស់នៅយ៉ាងណាទៅ?បើសភាពខ្ញុំដូចជាខ្មោចបែបនេះ..ហុឹក..ខ្ញុំចាញ់ហើយ..ចាញ់..»ថេហង្សស្រែកយំឈឺស្ទើតែស្លាប់ ស្របនឹងជុងហ្គុកនៅអោបគេជាប់ណែនទាំងអាណិតលាយដោយការបារម្មណ៍អស់ពីទ្រូងខាងឆ្វេង ។

«ថេយ៍!!កុំទាន់អស់សង្ឃឹមនឹងជីវិតណា..ថេយ៍មិនអាចទន់ជ្រាយបានទេ..ថេយ៍នៅមានខ្ញុំ..ខ្ញុំមិនបោះបង់ថេយ៍ឡើយ ទោះថេយ៍ប្រែក្លាយជាបែបណាក៏ដោយ..ឯងត្រូវរឹងមាំបន្តដំណើរជីវិតតទៀត» សម្ដីលួងពោពេញដោយកម្លាំងចិត្ត នាំអោយកាយល្អិតញញឹមតិចៗ ទាំងអស់សំណើចនឹងខ្លួនឯង ។

«អត់ទេ!!ខ្ញុំអស់កម្លាំងចិត្តហើយ ទោះលោកឃាត់ខ្ញុំបានក្នុងពេលនេះ ពេលក្រោយ ខ្ញុំនៅតែរកវិធីចាកចេញដដែល ខ្ញុំប្រៀបដូចជាខ្មោចព្រាយបីសាច តើអ្នកណាគេមកស្រឡាញ់ខ្ញុំ?ខ្ញុំខ្មាស់គេណាស់..»ទឹកភ្នែកស្រក់ចុះមកម៉ាត់ៗ ផ្លូវម្យ៉ាង គឺផ្លូវស្លាប់ គេសុំចាញ់ហើយ ។

«ថេយ៍សួរថា អ្នកណាគេមកស្រឡាញ់ថេយ៍មែនទេ? ក៏ខ្ញុំនេះហើយ ខ្ញុំស្រឡាញ់ថេយ៍ ពីមុនខ្ញុំស្រឡាញ់ក្នុងនាមជាមិត្ត តែអីឡូវបេះដូងមួយនេះ វាបានប្រាប់ខ្ញុំហើយ ថាខ្ញុំស្រឡាញ់ថេយ៍ពិតមែន ស្រឡាញ់ក្នុងន័យស្នេហា »ដៃមាំ ប្ដូរអោប មកចាប់ដៃតូចៗរបស់ថេហង្ស មកស្ទាបបេះដូងដែលសារភាពប្រាប់គេត្រង់ៗមិនលាក់ទៀតឡើយ នាំអោយថេយ៍ហង្ស ស្ងៀមស្ងាត់ សម្លឹងមើលជុងហ្គុក ដោយសេចក្ដីរំជួលចិត្តសឹងតែមិនជឿនឹងត្រជាក ។

«ឯង..កុហក់ខ្ញុំមែនទេ?ឯងកុហក់ខ្ញុំដើម្បីអោយខ្ញុំមានកម្លាំងចិត្តរស់នៅលើពិភពលោកនេះមែនទេ? » ថេយ៍ហង្ស បន្លឺដោយការមិនជឿ ព្រោះគិតថា ជុងហ្គុកនិយាយបែបនេះ គ្រាន់តែ ចង់អោយគេមានកម្លាំងចិត្តតែប៉ុណ្ណោះ ។

«ខ្ញុំមិនបានកុហក់ថេយ៍ឡើយ វាជាការពិត » បបូរមាត់ក្រាស់មានមន្តស្នេហ៍អោនមកថើបលើបបូរមាត់អ្នកម្ខាងបញ្ជាក់ពីក្ដីស្រឡាញ់ពិតប្រាកដអោយថេយ៍ហង្សបានជឿជាក់ ដោយមិនបានខ្មាស់អ្នកក្បែរខ្លួនឡើយ ។

«រៀបការជាមួយខ្ញុំបានទេ?ថេយ៍» ជុងហ្គុកដកស្នាមថើបចេញពីមាត់រាងតូច លត់ជង្គង់ទាញចិញ្ចៀនគូរស្នេហ៍មួយវង់ ដែលជាចិញ្ចៀន ថេយ៍ណៃ បានអោយគេវិញក្រោយពេលបែកគ្នាជាមួយនាង គេប្រើវាមកសុំថេយ៍ហង្សរៀបការទាំងក្ដីស្រឡាញ់មិនប្រកាន់នឹងសភាពថេយុងក្លាយជាបែបណាឡើយ ហើយគេនឹងព្យាយាមជួយថេហង្សអោយមកសភាពស្រស់ស្អាតដូចដើមវិញអោយបាន ។

ថេហង្ស ប្រែជាគាំង ព្រោះតែរំភើបចិត្ត នឹងជុងហ្គុកជាពន់ពេក មុននឹងងក់ក្បាល យល់ព្រមរៀបការជាមួយជុងហ្គុក ដោយមិនប្រកែកអ្វីឡើយ ។ ចំណែក ថេយ៍ណៃ ទ្រូងមិនខុសគេយកកាំបិតមកឆ្គៀលឡើយ មិនអាចទ្រាំឈរមើលបាន នាយក៏ស្ទុះរត់ចេញទាំងទឹកភ្នែករហាម មីងជីក៏រត់ទៅតាមក្មួយស្រីដូចគ្នា។

សុំរង់ចាំទស្សនាភាគបន្ត_______

សរសេរដោយ:រ៉ាន់

🔞ភ្លើងពិស🔥Where stories live. Discover now