Episode 3 : ចរឹក រឹងរូស មានះ

1.2K 58 2
                                        

+ម៉ោងសម្រាក...

​ ម៉ោងនេះជាម៉ោងដែលគ្រប់គ្នាអាចត្រឡប់ទៅផ្ទះរបស់គេរៀងខ្លួនបាន​ ដោយអ្នកខ្លះជិះឡាន ខ្លះជិះម៉ូតូ​ ខ្លះក៏មានគេមកយកជាដេីម។ចំណែក Tae បន្ទាប់ពីបានសម្អាតបន្ទប់ទឹករួចរាល់នាយតូចក៏បានយកសម្ភារទៅទុករួចក៏ចេញមកវិញដេីម្បីត្រឡប់ទៅវិញដូចគ្នា ប៉ុន្តែចេញមកជាក៏បានជ្រួសផ្លូវជាមួយនាយក្រាស់ ប៉ុន្តែនាយមិនបានខ្វល់នេាះទេក៏ដេីរទៅកាន់ឡាននាយបេីកចេញទៅបាត់ទៅ ទុកនៅនាយតូចឈរគិតច្រេីនតែម្នាក់ឯង

"គាត់អាចស្អប់យេីងទៀតទេ រឺក៏គាត់គិតថាយេីងជាមនុស្សអាក្រក់ ហេុីយ...!"Tae ដេីរគិតតែម្នាក់ឯងរហូតដល់កន្លែងចំណតម៉ូតូ នាយតូចបានយកម៉ូតូដេីម្បីទៅយកប្អូនរបស់គេចេញពីសាលារៀន

+សាលារៀន

ពេលនេះក្មេងៗជាច្រេីនបានចេញមកជាបន្តបន្ទាប់អ្នកខ្លះក៏មានប៉ាមកយក ខ្លះក៏ម៉ាក់ ខ្លះទៀតក៏មានលោកយាយលោកតាគេមកយកជាដេីម។ក្រលេកមកមេីលប្អូនប្រុសរបស់ tae វិញដែលគេមានឈ្មេាះថា kim yungwon គេមានអាយុ​ 7 ឆ្នាំហេីយ គេជាក្មេងដែលឆ្លាតនឹងសង្ហារទៀតផង។

"បងប្រុស"Yungwon បានបក់ដៃហៅនាយតូចដែលកំពុងអេីតកដូចកុកនៅក្រៅឯណេាះ​រួចគេក៏រត់មករកនាយតូចថែមទាំងអោបទៀតផង

"អឹប...ឯងលូវធ្ងន់ដល់ហេីយបងទប់មិនចង់រួច!"Tae សម្ដែងធ្វេីមុខដូចជាធ្ងន់អាល្អិតនេាះជាខ្លាំងធ្វេីឱ្យអាល្អិតរហ័សងេីបមកវិញព្រេាះខ្លាចបងគេពិបាក

"ធ្ងន់មេនអី អូនសុំទោសណា បងពិបាកហេីយដែលមានប្អូនត្រលុកត្រលុននិងខ្ជីខ្ជូតដូចអូន!"Yungwon និយាយដោយធ្វេីមុខខ្ជីខ្ជូតឱ្យនាយជាបងមេីល

"ខ្ជីខ្ជូតស្អីទេ មិនឃេីីញខ្ជូតកន្លែងណាផង!"Tae និយាយទាំងវៀចមុខវៀចមាត់

"ក៏គ្រប់កន្លែងហិហិ!"Yungwon សេីចកក្អឹកទៅកាន់នាយតូច

"ហឹឹសអាក្បាលខូច តេាះទៅផ្ទះ!"ថារួចនាយតូចក៏បានបណ្ដេីរអ្នកជាប្អូនទៅកាន់ម៉ូតូរបស់គេ ហេីយនាំគ្នាជិះទៅផ្ទះបាត់ទៅ។

+skip

នៅក្នុងក្លឹបមួយកន្លែងមានប្រជុំទៅដោយក្មេងៗយុវវ័យ ស្រិីស្អាតប្រុសសង្ហារជាច្រេីនកំពុងនាំគ្នារាំរែក ផឹកស្រា អ្នកខ្លះក៏កំពុងអង្គុយអោបស្រីអីជាដេីម។ក្រលេកមកមេីលនាយល្អិត Han damae ពេលនេះកំពុងតែធ្វេីការញាប់ដៃញាប់ជេីងជាខ្លាំងព្រេាះថ្ងៃនេះភ្ញៀវច្រេីនខុសពីធម្មតា

អារម្មណ៍ស្នេហ៍Where stories live. Discover now