Episode 42 : តុក្កតា

495 34 0
                                        

បន្ទាប់ពីបានញុាំអីរួចរាល់ Taekook ក៏បានបណ្ដេីរគ្នាចូលទៅខាងក្នុងក្រុមហ៊ុនវិញ ដែលមានក្រសែរភ្នែកជាច្រេីនបានបាញ់មកមេីលពួកគេទាំងពីរដោយក្ដីស្ងេីចសរសេីរ។

«មេីលចុះ...មិនដឹងជាជាតិមុនប្រពន្ធលោកប្រធានធ្វេីបុណ្យអីខ្លះទេបានជាជាតិនេះសំណាងយ៉ាងហ្នឹង!»Zuxi ដែលជាបុគ្គលិកបានយកដៃច្រត់តុសម្លឹងទៅកាន់ពួកគេទាំងពីរទាំងញញឹមញញែម

«មែនហេីយឯង...បេីយេីងមានសំណាងពិនប្រពន្ធលោកប្រធានណាយេីងនឹងមិននិយាយរកអ្នកណាទាំងអស់»Kim

«មកពីឯងអញ្ចឹងបានជាគេមិនឲ្យមានសំណាងដូចគាត់ហ្នឹង»Zuxi

«ឆឹស...ធ្វេីការតវិញនិយាយជាមួយឯងហត់ណាស់»Kim សម្លក់អ្នកជាមិត្ដបន្តិចហេីយក៏បន្តធ្វេីការងារគេវិញ

+Yoonmin part

Jimin បានមកលេងនាយក្រាស់នៅឯក្រុមហ៊ុនដោយមានមកជាមួយនឹងបាយម្ហូប និងនំចំណីជាច្រេីនដេីម្បីយកមកញុាំជុំជាមួយនឹងនាយ។

«អូនហ៎ា...»Yoongi បានញុាំបាយរួចរាល់ហេីយក៏បានទៅប្រកៀកប្រកិតជាមួយនឹងនាយតូចដែលកំពុងរៀបប្រអប់បាយទុកវិញនោះ

«វាថី!»Jimin ឆ្លេីយទាំងសម្ដីកាចឆ្នាស់ទៅកាន់នាយ

«បងចង់រៀបការ!»Yoongi មិនកាច់កុងច្រេីននាំឲ្យសុាំតាប៉ែគឺនិយាយត្រង់ៗតែម្ដង

«បងនិយាយស្អីនឹង»Jimin រុញនាយក្រាស់ចេញចំណែកមុខទាំងពីរគឺឡេីងក្រហមព្រឺងៗដោយសារតែការអៀននេះឯង

«បងនិយាយមែនណា...បងចង់ឲ្យអូនមានឈ្មោះថាជាប្រពន្ធបងពេញសិទ្ធណា»Yoongi បង្វែរស្មារនាយតូចឲ្យបែរមករកនាយសម្លឹងកែវភ្នែកគេចំៗបញ្ជាក់ថានាយមិននិយាយលេងសេីចនោះទេ

«វាមិនមែនជារឿងងាយស្រួលទេណា yoon!សម្រាប់អូនមិនមែនជាបញ្ហានោះទេ តែបង...បងគឺជាអ្នកមានមុខមាត់ក្នុងសង្គមបេីសិនជាឲ្យគ្រប់គ្នាដឹងពីរឿងយេីងទូលំទូលាយអូនគិតថាអាចនឹងមានសម្ដីដែលធ្វេីឲ្យប៉ះពាល់ដល់បង»Jimin ចាប់ប្រអប់ដៃនាយរួចនិយាយរៀបរាប់ច្បាស់ទៅកាន់នាយ

«បងមិនខ្វល់នោះទេ...មនុស្សដែលបងស្រឡាញ់បងនឹងការពារគេគ្រប់រឿងទាំងអស់!បងចង់ឲ្យគ្រប់បានដឹងច្បាស់ថាមនុស្សដែលបងស្រឡាញ់គឺជាអូន ជាអូនតែម្នាក់គត់!

អារម្មណ៍ស្នេហ៍Where stories live. Discover now