Episode 6 : តាមដានសកម្មភាព

1.3K 64 0
                                        

"អឺ...អត់មានទេ!តែឈប់សិន សុំលេខទូរស័ព្ទមួយមក!"Guhie ហុចទូរស័ព្ទឱ្យទៅនាងដោយរឹកពារអឹមអៀនធ្វេីឱ្យនាយតូចចំហមាត់នឹងទិដ្ឋភាពនេះខ្លាំងៗ

"ហ៎ា..."bemin ដែលត្រូវនាងតូចសុំលេខទូរស័ព្ទក៏ចំហមាត់ធ្លុយព្រេាះនាងមិនដែលឃេីញអ្នកណាមកសុំលេខគេឆៅៗបែបនេះទេ លេីកទី1 ម៉ងហេីយនេះ

"នៅហ៎ាស្អី ឱ្យមកខ្ញុំប្រញាប់!"Guhie មិននិយាយច្រេីនក៏ទាញដៃ bemin​ ឱ្យកាន់ទូរស័ព្ទគេតែម្ដង ឯអ្នកដែលត្រូវគេហុចទូរស័ព្ទឱ្យនេាះក៏មិនចង់តាប៉ែច្រេីនទេីបចុចលេខទូរស័ព្ទខ្លួនឱ្យនាងតែម្ដងទៅ​ រួចក៏ហុចឱ្យទៅនាងវិញ

"ចឹងមកហេីយបាត់ ជួបគ្នាទៀតណាស្រីស្អាត!"ថារួច guhie ក៏បានដេីរទៅកៀកក Tae បណ្ដេីរទៅហាងកាហ្វេវិញ ដោយទុកឱ្យអ្នកដែលត្រូវគេសុំលេខទូរស័ព្ទនេាះឈរស្លេស្លឺតែឯង

"នាងចង់ញ៉ែយេីងមេនទេ អត់ទេម៉ែជួយកូនផងមានស្រីញ៉ែកូន!"Bemin ឈរនិយាយម្នាក់ឯងបន្តិចរួចក៏ដេីរទៅមុខបន្តទៀត

   ចំណែកឯ tae និង Guhie វិញពេលនេះពួកគេបានទៅហៅការ៉េមយកមកញុាំរួចក៏បានអង្គុយនិយាយគ្នាពីនេះពីនេាះហាក់ដូចជានិយាយឆាប់ចូលគ្នាជាងមុន។

"ន៎ែ!យេីងសួរមួយ"Guhie ក៏នឹកឃេីញសំណួរមួយដែលនាងឆ្ងល់និងចង់ដឹងយូរមកហេីយ

"អីគេ?"Tae និយាយទាំងដៃញុកការ៉េមចូលមាត់ជាប់

"ឯងធ្វេីការនៅក្រុមហ៊ុន jung ប៉ុន្មានឆ្នាំហេីយ!"Guhie

"ធ្វេីជិតបាន​ 1 ឆ្នាំហេីយតែក៏នឹងលាឈប់ថ្ងៃស្អែកដូចគ្នា!"Tae និយាយទាំងក្ដៅក្រហាយនឹងក្រុមហ៊ុននាយជាខ្លាំង

"អោ...ហេតុអីបានលាឈប់រឺមកពីរឿងដែលយេីងនិយាយឱ្យឯងព្រឹកមិញ កុំឈប់អីទៅយេីងសុំទោស!"Guhie លេីកដៃសុំទោសនាយតូចព្រេាះគិតថាប្រហែលនាយតូចខឹងរឿងដែលនាងនិងនាយក្រាស់ធ្វេីបាបគេព្រឹកមិញ

"មិនមេនតែរឿងនឹងទេ នៅរឿងផ្សេងទៀតដែលនាងមិនដឹងទេ!"Tae និយាយដោយក្ដាប់កែវការ៉េមឡេីងផុងអស់ហេីយ ធ្វេីឱ្យនាងឆ្ងល់ជាខ្លាំងនៅមានរឿងអីទៀតដែលនាងមិនដឹង

"រឿងអីខ្លះទៅ!"Guhie  សួរទាំងឆ្ងល់ ឯTae ក៏ដកដង្ហេីមធំបន្តិចទេីបនិយាយ

អារម្មណ៍ស្នេហ៍Where stories live. Discover now