+back..
*ចម្ការទំពាំងបាយជូរ...
លោក hung ឆ្លៀតពេលវេលាពីការងារបន្តិចដេីម្បីសួរសុខទុក្ខម្ដាយឪពុករបស់គាត់នៅឯ busan ព្រេាះថាគាត់ខានបានមកលេងប៉ាម៉ាក់របស់គាត់ 1 ឆ្នាំជាងទៅហេីយមិនដឹងសុខទុក្ខគាត់យ៉ាងណានោះទេ។
ឡានទំនេីបបរចូលទៅតាមផ្លូវកៅស៊ូក្នុងចម្ការតម្រង់ទៅកាន់ផ្ទះតូចមួយព័ទ្ធជុំវិញដោយផ្ការស្រស់ជាច្រេីនដែលធ្វេីឲ្យបរិវេណផ្ទះមានសភាពស្ងប់ស្ងាត់គួរឲ្យចង់រស់នៅ។
«អេតាវា...នោះអាកូនយេីងមែនដែរទេនោះ»Grandma.hung កំពុងតែអង្គុយលេងជាមួយឆ្មា ក៏ក្រលេកភ្នែកទៅឃេីញឡានទំនេីបបេីកចូលមកហេីយគាត់ហាក់ចំណាំយ៉ាងច្បាស់ពីឡានរបស់កូនគាត់ទេីបងាកទៅសួរលោកតាដែលកំពុងតែអង្គុយលាងបន្លែនៅជិតគាត់
«អឹម...មែនហេីយយាយវាតោះទៅទទួលកូន»វ័យចំណាស់ទាំងពីរក៏បានងេីបឡេីងដេីរតម្រង់ទៅមុខផ្ទះដេីម្បីជាការស្វាគមន៍ដ៏កក់ក្ដៅចំពោះកូនរបស់គាត់
*ងុឺត...
ឡានទំនេីបបានចតនៅពីមុខផ្ទះនោះហេីយម្ចាស់ឡានក៏បេីកទ្វារចុះមកជាមួយទឹកមុខហាក់ស្រពាប់ស្រពោនជាខ្លាំងតែក៏ត្រូវញញឹមភ្លាមបន្ទាប់ពីទទួលបានស្នាមញញឹមពីម្ដាយឪពុកដែលកំពុងឈរនៅពីមុខផ្ទះរងចាំទទួលគាត់នោះ។
«លោកប៉ាអ្នកម៉ាក់!»Mr.hung ចូលទៅអោបគាត់ទាំងពីរដោយក្ដីនឹករលឹកជាខ្លាំង
«ហឹមអាកូននេះ...ក្បាលកញ្ចាស់ហេីយនៅធ្វេីចារឹកដូចក្មេងទៀត»Grandpa.hung ទះស្មារកូនគាត់តិចៗហេីយក៏សេីចឡេីងដោយការសប្បាយចិត្ដ
«កូននេះ...ដូចជាស្រកសាច់»Grandma.hung ពេលដែលតបការអោបរបស់អ្នកជាកូនរួចគាត់ក៏ចាប់អារម្មណ៍ថាកូនរបស់គាត់ដូចជាគ្មានសាច់ដូចកាលពីមុនទាល់តែសោះធ្វេីឲ្យគាត់កេីតក្ដីបារម្ភឡេីងមកភ្លាមៗ
«ស្រកសាច់?...មានឯណាម៉ាក់»Mr.hung យកដៃទៅស្ទៀបមុខគាត់តិចៗ បេីយក៏គិតថាគ្មានអីចម្លែកសោះ
«តាវា...អាកូនយេីងមកលេីកមុនវាប៉ុន្មានគីឡូ»Grandma.hung
«ដូចជា 74 គីឡូ»grandpa.hung
ANDA SEDANG MEMBACA
អារម្មណ៍ស្នេហ៍
Aksi«គ្រប់យ៉ាងដែលអូនផ្ដល់ឲ្យបងគឺចេញពីចិត្ដបរិសុទ្ធរបស់អូនទាំងអស់ ឲ្យបងស្គាល់អ្វីទៅជាការមានអារម្មណ៍ស្នេហ៍ទៅកាន់នរណាម្នាក់ពិតប្រាកដ បងអគុណអូនណា» Kim taehyung × jeon jungkook
