Episode 36 : ខ្ញុំមិនបានយកទេ

539 36 0
                                        


«ពុទ្ធោកូន Tae»Ms.jeon បេីកទ្វារថាទៅយកទឹកផឹកតែក៏បានឃេីញកូនប្រសារសំណព្វរបស់គាត់កំពុងតែអូសជេីងកូនគាត់ឡេីងជណ្ដេីរម្ដងមួយៗ

«ហិហិ...ម៉ាក់គឺ Jungkook គាត់ធ្ងន់ពេកទេីបខ្ញុំចាប់អូសតែម្ដងទៅ»Tae យកដៃអេះក្បាលតិចៗ

«យ៉ាប់ណាស់កូននេះ...ម៉ោះម៉ាក់ជួយ»Ms.jeon បានចូលទៅលេីកនាយក្រាស់ឲ្យឈរស្រួលបួលសិនមុននឹងយកដៃទៅកៀកស្មាររបស់ Jungkook ជាប់កុំឲ្យដួល

«តោះម៉ាក់...»Tae ក៏ចូលទៅកៀកស្មារនាយក្រាស់ម្ខាងទៀតដេីម្បីងាយស្រួល

នាយតូចនិងម្ដាយក្មេកបានជួយគ្រៀនាយក្រាស់រហូតមកដល់ក្នុងបន្ទប់ មុននឹងទម្លាក់ឲ្យនាយគេងទៅលេីពូកមួយទំហឹង

«អាកូននេះមិនដឹងជាផឹកអស់ប៉ុន្មានកែវទេបានស្រវឹងជោគម្លឹងៗ»Ms.jeon

«មេននឹងម៉ាក់...»Tae ឈរសម្លឹងទៅកាន់នាយបែបមិនយល់

«ម៉ាក់សុំទៅវិញហេីយណា»Ms.jeon

«បាទម៉ាក់»Tae ថារួចគាត់ក៏បានបេីកទ្វារចេញទៅបាត់ នាយតូចក៏បានចូលទៅយកកន្ធន់មានទឹកនិងកន្សែងដេីម្បីជូតខ្លួនឲ្យអ្នកដែលស្រវឹងជោគនោះ

«ខ្លួនស្អុយហួង...បេីកុំតែគិតថាប្ដីទេកុំអីដាក់ឲ្យដេកក្រោមគ្រែបាត់ហេីយនេះ»Tae ដោះអាវឲ្យនាយបណ្ដេីរ មាត់រអ៊ូបណ្ដេីរទាំងមុខជូរហួញ

«អួយ...ស្រស់ៗ»Tae បានសម្លឹងទៅមេីលមួយកំណាត់របស់នាយក្រាស់ដែលមានអាប្រាំបីកង់នោះបង្ហាញឡេីងពេញៗភ្នែកតែម្ដង

«រំលោភមួយលូវអញ»Tae យកដៃទៅអង្អែលចង្ការខ្លួនឯងថ្នមៗ បេីសិនជាមានអ្នកឃេីញប្រហែលគេគិតថានាយតូចជាមនុស្សរោគចិត្ដបាត់ហេីយ

«ស្អីឯងអា Tae ឈប់គិតៗ!ជូតតៗ»Tae ដាស់ស្មារតីខ្លួនឯងមកវិញរួចបន្តជូតខ្លួនត បន្ទាប់ពីជូតរួចក៏បានយកសម្លៀកបំពាក់មកដូរឲ្យផងដែល ទេីបរៀបចំរបស់របរទុកកន្លែងដេីមហេីយចាំមកដេកជិតនាយក្រាស់តែម្ដង

«ហិហិ...អោបប្ដីមួយមេីលអស់ប៉ុន្មាន»Tae ត្រដាងដៃទៅអោបរាងកាយបុរសសាច់ដុំនោះទាំងមុខញញឹមមិនឈប់ ទោះជាពីព្រឹកឈ្លោះគ្នាជាមួយគេក៏ដោយ ទាន់គេមិនដឹងខ្លួនអោបសិនទៅ។

អារម្មណ៍ស្នេហ៍Where stories live. Discover now