+Taehyung part 
បន្ទាប់ពីចេញពីក្រុមហ៊ុនរបស់នាយរួច Tae បានដេីរទៅយកម៉ូតូរបស់គេដេីម្បីជិះទៅផ្ទះរបស់គេវិញ គេជិះបណ្ដេីរយំបណ្ដេីរធ្វេីឱ្យអ្នកនៅតាមផ្លូវមេីលទៅគេព្រោងព្រាត ប៉ុន្តែគេមិនខ្វល់ទេពេលនេះគេត្រូវតែយំឱ្យអស់ ហេីយថ្ងៃស្អែកគេនឹងធ្វេីជាមនុស្សរឹងមុាំឡេីងវិញ។
មកដល់ផ្ទះភ្លាមTae ក៏បានឡេីងទៅបន្ទប់របស់គេរួចទម្លាក់ខ្លួនអស់កម្លាំងរបស់គេទៅលេីកពូកមួយទំហឹង ពេលនេះគេហត់ណាស់ ហត់គ្រប់យ៉ាង គេក៏បានបិទភ្នែកបន្តិចម្ដងៗរហូតលង់លក់បាត់ទៅ។
+skip 
ក្រលេកមកមេីលអ្នកដែលត្រូវគេបៀតបៀនពីយប់មិញវិញពេលនេះគេកំពុងតែធ្វេីដំណេីរទៅផ្ទះគេវិញដោយទឹកមុខមិនសប្បាយនេាះទេព្រេាះ...
បន្ទាប់ពីបានបៀតបៀនទៅលេីគេរួច នាយក្រាស់បានទុកនូវលុយជាច្រេីននៅលេីតុ ថែមទាំងមានក្រដាសមួយសរសេរថា :
"កុំទាក់ទងយេីងទៀតព្រេាះយេីងមិនចូលចិត្ដលេងរបស់ដដែលៗទេហេីយកុំព្យាយាមរញ៉េរញ៉ៃយេីងព្រេាះយេីងមិនចូលចិត្ដនេាះទេ នេះជាលុយមួយចំនួួនដែលចាត់ទុកថាយេីងឱ្យថ្លៃខ្លួនរបស់ឯងចុះ"Damae អានចប់ទឹកភ្នែកដែលមានក៏ស្រក់ចុះមកម្ដងទៀត ពេលនេះគេអស់ហេីយ គេគ្មានទេភាពស្អាតស្អំសម្រាប់ខ្លួនគេ ពេលនេះនាយបានបំផ្លាញគេអស់ហេីយសមចិត្ដនាយហេីយ។គេក៏បានធ្វេីដំណេីរយ៉ាងលំបាកលំបិនទម្រាំបានដេីរដល់បន្ទប់ទឹក ព្រេាះផ្នែកខាងក្រោមគេឈឺជាខ្លាំង ជេីងរញីរញ័រពិបាកទប់លំនឹង ទម្រាំតែងូតរួចចង់មួយម៉ោងទៅហេីយ ទេីបគេរហ័សស្លៀកពាក់ដេីម្បីត្រឡប់ទៅផ្ទះរបស់គេវិញដោយកម្ដៅក្នុងខ្លួនកេីនឡេីងជាកំហិត។
+Damae home 
ចូលមកដល់ក្នុងផ្ទះគេក៏ឃេីញម៉ាក់របស់គេកំពុងឈរធ្វេីម្ហូបនៅឯផ្ទះបាយ គេក៏បានដេីរទៅជិតគាត់ដោយធ្វេីរឹកពារធម្មតាមិនឱ្យគាត់សង្ស័យបាន
"ម៉ាក់ធ្វេីម្ហូបអីនឹង!"Damae និយាយដោយធ្វេីសម្លេងខ្ជីខ្ជូតឱ្យម៉ាក់គេស្ដាប់តាមធម្មតាដែលគេតែងតែធ្វេីនេាះឯង
                                      
                                   
                                              YOU ARE READING
អារម្មណ៍ស្នេហ៍
Action«គ្រប់យ៉ាងដែលអូនផ្ដល់ឲ្យបងគឺចេញពីចិត្ដបរិសុទ្ធរបស់អូនទាំងអស់ ឲ្យបងស្គាល់អ្វីទៅជាការមានអារម្មណ៍ស្នេហ៍ទៅកាន់នរណាម្នាក់ពិតប្រាកដ បងអគុណអូនណា» Kim taehyung × jeon jungkook
 
                                               
                                                  