Episode 47 : ប៉ាជាប៉ាមិនល្អ

554 31 0
                                        

+Skip...

   ពេលនេះគឺម៉ោង 5 ល្ងាចជាម៉ោងដែលសិស្សនាំគ្នាចេញពីសាលារៀន Hen បានចេញមកឈរផ្អែកនឹងជញ្ជាំងដេីម្បីរងចាំឪពុករបស់គេមកយកទាំងទឹកមុខដូចជាមិនស្រស់ទាល់តែសោះ។

«Yungwon បងឯងមកយកមែនទេ»Wonci បែរទៅសួរមិត្ដ

«អឹម...ម៉ាក់ឯងមកយកហេីយមែនទេ»Yungwon ឆ្លេីយដោយញញឹមស្រាលតាមទម្លាប់

«អឹម...ចឹងយេីងទៅមុនហេីយ bye bye»Wonci ក៏លេីកដៃក្រវីទៅកាន់ Yungwon រួចក៏ដេីរសម្ដៅទៅរកឡានរបស់ម៉ាក់គេ ពេលដែល Wonci ចេញទៅបាត់ Yungwon ក៏បានសម្លឹងទៅមេីល hen ដែលឈរម្នាក់ឯងនោះឥតដាច់កន្ទុយភ្នែកទាល់តែសោះ

«...»Hen ក្រឡាសភ្នែកទៅក៏ឃេីញថានាយក្រាស់កំពុងសម្លឹងមកគេធ្វេីឲ្យគេមានអារម្មណ៍ថាភ័យជាខ្លាំងទាំងមិនដឹងមូលហេតុទេីបរហ័សងាកមុខមកវិញភ្លាមៗ

«(ក្មេងនេះ...ធ្វេីដូចយេីងចាប់សុីចឹង)»Yungwon គិតក្នុងចិត្ដហេីយក៏លេចស្នាមញញឹមចេញមកដោយមិនបានព្រៀងទុក តែស្នាមញញឹមក៏បាត់ទៅវិញនៅពេលដែលដឹងថាខ្លួនកំពុងញញឹមព្រេាះតែក្មេងដែលខ្លួននិយាយថាស្អប់ពេញៗមាត់

ឈរចាំមួយសន្ទុះធំឡានសេរីទំនេីបពណ៍ផ្កាឈូកមួយគ្រឿងបានមកឈប់ចតនៅមុខសាលាហេីយម្ចាស់ឡានក័ចុះមក គេនោះគឺជា Kim Taehyung នេះឯង។

«អេអាប្អូនពៅ»Tae ក្រវីដៃទៅវិញទៅមកទៅកាន់អ្នកជាប្អូន

«បងប្រុស!?»Yungwon រៀងចម្លែកបន្តិចព្រេាះតែឃេីញថាបងប្រុសខ្លួនបានយកឡានផ្សេងមកដឹកខ្លួនបែបនេះ

«ឡេីងឡានមក...បងដុបឯងដេីរលេង»Tae អោបដៃនិយាយទាំងហំហានទៅកាន់គេ

«នេះបងទិញឡានថ្មីមែនទេ»Yungwon សួរដោយទឹកមុខសប្បាយរីករាយ

«ប្រាកដហេីយតោះ»Tae បេីកទ្វារឡានឲ្យអ្នកជាប្អូនរួចក៏បេីកចូលទៅខាងក្នុង បន្ទាប់មកក៏ចេញដំណេីរឡានទៅមុខបាត់ទៅ

«គាត់លូយណាស់»Hen សម្លឹងទៅសកម្មភាពរបស់ Yungwon និងបងប្រុសគេមុននេះទាំងស្នាមញញឹមសោះកក្រោះ បន្តិចក្រោយមកឡានពណ៍សមួយគ្រឿងបេីកមកចតពីមុខសាលារៀន ហេីយបន្ទាប់មក hen ក៏ដេីរសម្ដៅទៅឡានមួយនោះព្រេាះវាជាឡានរបស់ឪពុកខ្លួននេះឯងហេីយក៏បេីកទ្វាចូលទៅដោយខ្លួនឯង

អារម្មណ៍ស្នេហ៍Where stories live. Discover now