Episode 19 : អ្នកណាឲ្យឯងចេញ

793 41 0
                                        

«អានេះចាំបន្តិចមិនបាន មេនទេ Minnie!»Yoongi ផ្អែកក្បាលនាយទៅលេីស្មារមាឌល្អិតដែលមិនសូម្បីតែមេីលមុខគេនោះ

«អា min ទេដែលឯងត្រូវនិយាយដាក់!»Jhope ចង្អុលទៅកាន់ Jimin ដែលធ្វេីមុខបែបមិនដឹងមិនលឺនោះ

«អោ Minnie គ្រាន់តែចាំបន្តិចក៏មិនបាន»Yoongi នៅតែបន្តធ្វេីចារឹកជាកូនក្មេងដេីម្បីឲ្យនាយតូចចាប់អារម្មណ៍ដដែល តែសុំទោសនាយតូចនេះតែខឹងហេីយមិនងាយបាត់ទេ

«ន៎ែអា min ហែងមិននិយាយរកវាបន្តិចទៅហ៎ា»Namjoon ដោយអាណិតអ្នកជាមិត្ដកំពុងនិយាយម្នាក់ឯងពេកក៏ជួយនិយាយទៅកាន់ Jimin ឲ្យទៅ

«...»Jimin ស្ងាត់មិនព្រមនិយាយដដែល

«អឺៗចឹងក៏ចឹងទៅ...តោះហៅអីផឹក!»Namjoon ដោយឃេីញនាយតូចសម្លក់ខ្លួនបែបនេះក៏រហ័សបង្វែរប្រធានបទរួចក៏បានហៅឲ្យគេយកស្រាយកមកឲ្យតាមធម្មតា

«នេះជាស្រារបស់លោក!»Jin ដែលជាបុគ្គលិកថ្មីនៅទីនោះក៏និយាយឡេីងដោយសម្លេងស្រទន់ទាក់ទាញឲ្យកម្លោះទាំងបួនងាកមកមេីលគ្រប់គ្នា

«អឹម!»Jhope ក៏ក្រហឹមឡេីងបន្តិចតែក៏ឆ្ងល់ដែលថារាល់ដងក្រែងក្មេងនោះជាអ្នកលេីកមកហី មិចពេលនេះមិនឃេីញលេីកមកចឹង

«អេអូនមកនេះមេីល!»Namjoon ហៅទៅក្មេងប្រុសដែលឈរធ្វេីមុខស្លេស្លឺនោះ

«បាទ!»Jin ដោយស្មានតែនាយចង់បានអីទៀតទេីបដេីរទៅជិតនាយតាមសម្ដី តែបែរជាត្រូវអ្នកខាងនោះទាញឲ្យទៅអង្គុយលេីភ្លៅរបស់គេទៅវិញ

«អាយ...លោក..លោកធ្វេីអីខ្ញុំនឹង»Jin ស្រែកទាំងភ័យបុកពោះអាបុិនេះលេងឡប់ៗចឹង

«មានបានធ្វេីអីឯណា!»Namjoon និយាយទាំងដៃកំពុងច្របាច់ភ្លៅស្រលូនៗរបស់បុគ្គលិកនោះមិនឈប់

«អានេះធ្វេីស្អីហែងនឹង!»yoonhope ស្រែកដាក់គេព្រមគ្នា

«ហីពួកហែងទ្រង់ស្លន់ម៉េស...ទៅវិញទៅអូនប្រុសស្អាត!»Namjoon បានទាញឲ្យនាយតូចងេីបពីខ្លួនវិញ ចំណែក Jin គ្រាន់តែនាយប្រលែងចេញភ្លាមគេក៏រហ័សរត់ចេញទៅយ៉ាងលឿន

«ហឹសហឹស»Namjoon សេីចនឹងចារឹករបស់គេបន្តិច

«មកផឹកៗ...តាប៉ែច្រេីនហ៎ាពួកហែង!»Jimin ដែលស្ងាត់ជាយូរនោះក៏និយាយបង្វែរអារម្មណ៍ពួកគេវិញហេីយក៏បាននាំគ្នាផឹកយ៉ាងសប្បាយរីករាយទៅ អត់តែ Yoonmin ទេដែលគិតតែឈ្លោះគ្នាមិនឈប់។

អារម្មណ៍ស្នេហ៍Where stories live. Discover now