( Plot twist )

808 13 0
                                    

« ខ្ញុំនឹងរៀបចំខ្លួនឲ្យរួចរាល់ក្នុងពេល១០នាទី ដើម្បីធ្វើការឲ្យលោក »

« តែខ្ញុំគិតថានាងរួចរាល់បានលឿនជាងនោះ »

រយៈពេល៣ឆ្នាំដែល ប៊ែក ហ្សេរ៉ា នារីក្រមុំវ័យ២៣ឆ្នាំ ត្រូវខាំមាត់សង្កត់ចិត្តធ្វើជាជាងថតប្រចាំក្រុមហ៊ុនសារព័ត៌មានយក្សមួយរបស់លោក ជុងហ្គុក ប្លេស។
ទន្ទឹងរង់ចាំថាថ្ងៃមួយចៅហ្វាយរូបស្រស់សង្ហាររបស់នាងនឹងងាកមកចាប់អារម្មណ៍និងមើលនាងក្នុងឋានៈជាមនុស្សស្រីពេញលក្ខណៈម្នាក់ មិនមែនជាស្រីថមគ្មានមន្តស្នេហ៍ម្នាក់ ប៉ុន្តែការកែប្រែរូបឆោមធម្មតាៗ មិនអាចលប់សភាពដើមរបស់នាងក្នុងកែវភ្នែករបស់គេបានឡើយ ទើបវាដល់ពេលវេលាហើយដែល ប៊ែក ហ្សេរ៉ា ត្រូវបដិវត្តន៍ខ្លួនឯងនិងកែប្រែវិធីពិឃាតបេះដូងចៅហ្វាយរបស់នាង។
ទោះបីជាការសម្រេចចិត្តលើកនេះនឹងធ្វើឲ្យនាងទទួលមេរៀនពីគេយ៉ាងពុះកញ្រ្ជោលក៏ដោយក៏នាងសុខចិត្តលះបង់គ្រប់យ៉ាង។

ខណៈដែលលោក ជុងហ្គុក ប្លេស កម្លោះរូបសង្ហាមាំទាំវ័យ២៨ឆ្នាំ បានតែឈរមើលការកែប្រែដ៏គួរឲ្យស្រឡាំងកាំងរបស់កូនចៅស្រី តែជាការពិតទៅគេចង់តែស្ទុះទៅទាញសម្លៀកបំពាក់របស់នាងចេញហើយលាងគ្រឿងសម្អាងចេញពីមុខមាត់នោះ ព្រោះក្នុងចិត្តនិងបេះដូងចូលចិត្តអ្វីដែលជានាងពិតប្រាកដជាង។
ប៉ុន្តែភ្លាមនោះពេលឃើញនាងឈរនៅទ្វាបន្ទប់ដេក ការតាំងចិត្តដំបូងរបស់មហាសេដ្ឋីផ្លេប៊យរូបនេះក៏រង្គោះរង្គើ ហើយសម្រេចចិត្តលោតឡើងលើក្ដារអុកជាមួយនាងភ្លែតដើម្បីប្រដៅឲ្យដឹងថា ក្នុងលោកដែលមនុស្សប្រុសមានអំណាចជាង នរណាដែលជាអ្នកប្រមាញ់បេះដូងនរណាឲ្យប្រាកដរវាងគេនិងនាង។

អ្នកកម្លោះងើបឈរពេញកម្ពស់មុននឹងដើរទៅទ្រានដៃ ឃុំឃាំងរាងតូចស្ដើងក្នុងរង្វង់ដៃពោរពេញដោយសាច់ដុំហាប់ណែនគួរឲ្យចង់លេបត្របាក់។

« ស្រីតូច.... ខ្ញុំធ្លាប់បង្រៀនអ្វីខ្លះ ម៉េចក៏មិនចងចាំ?? »

__________

សួស្ដី! នេះជាសាច់រឿងថ្មីមួយទៀត សង្ឃឹមថាមិត្តអ្នកអាននឹងពេញចិត្ត។

-NIANA

- DON'T CHASE ME ❌Dove le storie prendono vita. Scoprilo ora