ភាគ០១ : លួចស្នេហ៍

312 6 0
                                    


ទីក្រុងឡូស អ៊ែនជឺឡែស, រដ្ឋកាលីហ្វ័រញ៉ា, សហរដ្ឋអាមេរិក

« អូយ៎ ចង់មានសង្សារ » ប៊ែក ហ្សេរ៉ា ស្រែកខ្ទរពេញអហ្វហ្វ៊ីស (Office) ព្រមទាំងបោះឯកសារការងារពេញរាយប៉ាយ បន្ទាប់ពីនោះសម្លេងហ៊ោពីមិត្តរួមការងារក៏បន្លឺឡើងឲ្យទ្រហឹង។
ទីនេះគឺ Bless Creation ក្រុមហ៊ុនពហុព័ត៌មានយក្សដែលមានសាខាទូទាំងពិភពលោក ជាអ្នកដឹកនាំផ្នែកជំនួញកម្សាន្តដែលសម្បូរបែបហើយក៏ជាក្រុមហ៊ុនមួយដែលមានគ្រប់ផ្នែក ទាំងជំនួយបទចម្រៀង តូរ្យតន្ត្រី សារព័ត៌មាន ភាពយន្ត ការផ្សព្វផ្សាយតាមវិទ្យុស្ថាន រួមទាំងជំនួញជាច្រើនទៀតដែលពាក់ព័ន្ធគ្នា។
ចំណែកនាងជាជាងថតតូចតាចម្នាក់នៅក្នុងអហ្វហ្វ៊ីស មានគ្រឿងឡប់ឡែឡោមព័ទ្ធបួនជ្រុង ជាអាណាចក្រដ៏តូចដែលពោរពេញទៅដោយរូបថត និងតារាងពេលវេលាបិទស្អេកស្កះ។

« ចង់រៀបការ! »

« ការងារមិនខំធ្វើ គិតតែពីរអ៊ូបែបនេះតាំងពី៣ឆ្នាំមុនម្ល៉េះ មិនចេះធុញខ្លះទេឬយ៉ាងម៉េច ហាស៎?? » ស្ទេវិន ប្រធានផ្នែកដើរមកចាក់ថ្ងាស ហ្សេរ៉ា ញាប់ស្អេក។ គេចាប់នាងឲ្យមកឈរមុខកញ្ចក់ ដើម្បីបាញ់រឿងសម្លៀកបំពាក់ សក់និងមុខមាត់របស់នាងដែលមើលមិនយល់។

« ចង់មានប្ដីតែមើលសភាពខ្លួនឯងបន្តិចទៅ ពាក់តែអាវយឺតខោខូវប៊យ មុខមាត់ក៏មិនតុបតែង សក់កន្រ្ទីងកន្រ្ទើងបះច្រូងច្រាង ថែមទាំងមិនចេះយកចិត្តប្រុសទៀត ជាតិនេះមានតែកាមេរ៉ានិងឆ្កែឯង ប្រហែលជារកសង្សារបានហើយ » លឺហើយ ហ្សេរ៉ា អួលដើម.ក ប្រកែកមិនចេញ បណ្ដោយឲ្យមិត្តរួមការងារច្រូងសក់របស់នាងឲ្យមើលទៅល្អ មានភាពជាមនុស្សម្នាខ្លះ។

« ហិហិៗ ស្ទេវិន មិនចម្លែកចិត្តខ្លះទេឬថាផ្នែករបស់យើងមានតែមនុស្សស្រីហ្គេយ៍ មិនអញ្ចឹងក៏អ៊ំក្បាលពោះធំ ហើយបែបនេះឯងខ្ញុំមិនដឹងថាត្រូវតែងខ្លួនដើម្បីអីទេ »

« ឬជាលេសរបស់ពួកស្រីកម្ជិល.... ហើយនេះស្អី? » ប្រធានផ្នែកទាញកំប៉ុងសន្សំលុយរូបបេះដូងដែលដាក់បៅលើតុមកមើល។
វាត្រូវសរសេរណូតបិទច្បាស់ក្រឡែតថា "សន្សំទុនទុករៀបការរបស់ ហ្សេរ៉ា" ពេលអង្រួនមើលក៏មានតែសម្លេងកម្ទេចកាក់លឺក្រុកៗ។

- DON'T CHASE ME ❌Where stories live. Discover now