ភាគ១៦ : ការអត់ធ្មត់គ្មានទីបញ្ចប់

96 3 0
                                    

« ត្រកូល ហ្រ្វាំងស៊ីស ជាត្រកូលដែលមានកិត្តិយស »

ឡានម៉ាសស្ទែងត្រូវបើកមកចតនៅមុខភូមិគ្រឹះបុរាណមួយ វាត្រូវបានកែប្រែពីប្រាសាទបុរាណដែលមានគូទឹកការពារពីសត្រូវឡោមព័ទ្ធ មានទីលានធំល្វឹងល្វើយ អាងទឹកពុះមានក្បូរក្បាច់រចនា ទ្វារកោងនិងស្អាតតាមរចនាបថថាស់កានី។ តែអ្វីដែលធ្វើឲ្យ ហ្សេរ៉ា មិងមាំងគឺទីនេះមិនឃើញថាមានពិធីមង្គលការអីបន្តិច។

« ពិធីមង្គលការរៀបចំថ្ងៃនេះមិនមែនឬ? »

« មែន! អ្នកនាងទៅត្រៀមខ្លួនទៅ »

« ដឹងហើយ » ហ្សេរ៉ា ស្ពាយឧបករណ៍ជាប់នឹង.កដើរតាម ជុងហ្គុក ពីក្រោយជាប្រកិតងាកមើលឆ្វេងស្ដាំចុះឡើង រហូតទើបដឹងថាវាស្ថិតនៅបរិវេណខាងក្នុងឯណោះ។
បរិយាកាសពិធីមង្គលការនៅតែមមាញឹក មានមនុស្សរបស់ត្រកូល ហ្រ្វាំងស៊ីស មួយក្រុមកំពុងធ្វើអាហារទទួលភ្ញៀវ មួយក្រុមទៀតផាត់មុខធ្វើសក់ អ្នកខ្លះទៀតរត់ឲ្យប្រសាចទៅស្ដាំម្ដងឆ្វេងម្ដងដូចកំពុងតែរកអ្វីម៉្យាង។
មួយសន្ទុះក៏មានឡានមកពីហាងផ្ការត់ចូលមក មនុស្សម្នាក៏ជួយគ្នារៀបចំតុបតែងនៅវាលស្មៅមើលទៅចលាចលអស់ ហាក់ដូចពិធីមង្គលការមួយនេះត្រូវបានបញ្ជាឲ្យរៀបចំប៉ុបប៉ាប់កាលពីយប់មិញនេះឯង។

« អញ្ជើញ.... លោកម្ចាស់បញ្ជាឲ្យត្រៀមបន្ទប់សម្រាកដែលល្អបំផុត ហើយពេលនេះគាត់ទើបតែធ្វើដំណើរមកដល់ព្រលានយន្តហោះ គិតថាមកដល់ទីនេះនៅកន្លះម៉ោងទៀត » អ្នកបម្រើរបស់ ហ្រ្វាំងស៊ីស នាំភ្ញៀវទាំងពីរដើរកាត់ជាន់ក្រោមភូមិគ្រឹះដែលត្រូវកែប្រែធ្វើជាក្រុមហ៊ុន ចំណែកជាន់លើនៅសល់ពីរបីជាន់ទៀតជាកន្លែងរបស់បុគ្គលក្នុងត្រកូល។
បន្ទប់នីមួយៗត្រូវបានតុបតែងយ៉ាងវិចិត្រ មានរសនិយម បញ្ជាក់ប្រាប់ពីភាពជាអ្នកមានពូជអម្បូរដែលចាក់ឫសដោតគល់ឈាមជ័រ។

« ៥នាទី.... » គេលាតបាតដៃ « ខ្ញុំឲ្យពេលនាងត្រៀមខ្លួន៥នាទី »

« ទទួលបញ្ជា » នាងក្រមុំច្រត់ចង្កេះទទួលពាក្យបញ្ជាដោយការផ្ចាញ់ផ្ចាល។
នាងចាប់ផ្តើមជ្រេញប្រុសម្នាក់នេះដល់ថ្នាក់សម្ពាធឈាមវាឡើងខ្ពស់ទៅហើយ។

- DON'T CHASE ME ❌Opowieści tętniące życiem. Odkryj je teraz