ភាគ១២ : ស្នាមញញឹមពិឃាដ

98 4 0
                                    

សម្លឹងភ្នែកក៏ហើយ ញញឹមដាក់ក៏ហើយ មិនឃើញគេរំភើបញាប់ញ័រ ឃើញតែគេធ្វើព្រងើយ....
ហ្សេរ៉ា សឹងតែយកក្បាលបោកនឹងតុធ្វើការឲ្យស្លាប់នៅព្រឹកថ្ងៃបន្ទាប់។ វិញ្ញាណដូចរបូតចេញពីរាងកាយ ទោះហុតទឹកដោះគោប្រអប់អស់ជិតមួយឡូត៍ក៏នៅតែជួយអ្វីមិនបាន មានតែធ្វើឲ្យអណ្ដឺតអណ្ដកឡើងមុខមាត់ស្រមេកស្រមក មើលទៅគ្មានជាតិ ទឹកភ្នែកទឹកសម្បោរក្លិកក្លាក។

« ខ្ញុំមិនល្អត្រង់ណាឬ ស្ទេវិន? ហ៊ឹក ខ្ញុំឈឺចិត្តណាស់ »

« ណ្ហើយ យប់មិញនាងស្អាត ស្អាតណាស់! តែថា.... ហ៊ឺយ កុំយំអី ផឹកទឹកដោះគោសិនទៅ » ស្ទេវិន អង្គុយបក់ផ្លិតឲ្យរាជនីទឹកភ្នែកនិងបើកទឹកដោះគោឲ្យផឹកជារឿយៗ។

« ហ៊ឹកៗ »

« ព្រះអើយកូនទា! កុំយំអី ខ្ញុំចូលចិត្តពេលដែលនាងរវើរវាយឆ្កួតឡប់ ជាងពេលដែលនាងយំបែបនេះ »

« ស្ទេវិន ជេរខ្ញុំ.... ជេរខ្ញុំឲ្យច្រើនទៅ ខ្ញុំនឹងបានបាត់រវើរវាយឬដូចមនុស្សឆ្កួតទៀត ហ៊ឺៗ» ហ្សេរ៉ា យំទឹកភ្នែកទឹកសម្បោរហូរក្លិកក្លាក់ ទាញក្រដាសជូតឥតឈប់។
នាងកាន់តែទ្រហ៊ោយំ ពេលមានអ្នកណាម្នាក់ក៏មិនដឹង យកកំប៉ុងសន្សំលុយនាងមកដាក់លើតុក្នុងនោះមានក្រដាស១០០ញាត់ចូលហាក់ដូចចម្អក ទើបនាងផ្កាប់មុខក្រាបលើតុ អ្នកណាក៏ហ៊ានម្ល៉េះប៉ុនស៊កសៀតចំពេលនេះ??

« កូនទាអើយកុំទាន់អាលបាក់ទឹកចិត្តអី! នាងក៏ស្អាតខ្លាំង ថ្នាក់ខ្ញុំដែលជាខ្ទើយនៅព្រមទទួល តែមើលចុះ.... មិនស្រលាញ់មិនមើលថែខ្លួនឯងបណ្ដោយឲ្យទ្រុឌទ្រោមដូចកូនទាធ្លាក់ទឹកបែបនេះ ប្រុសណាគេយកទៅ? ឈប់យំទៅក្មេងល្អ » ស្ទេវិន នៅតែបន្តឱនទៅលួងលោមនាងដែលក្រាបក្បាលនឹងតុដោយមិនដឹងទេថា ពេលនេះកំពុងមានវត្តមានមនុស្សថ្មីម្នាក់ទៀតលេចចេញមក។

« ខ្ញុំសន្យា ខ្ញុំនឹងតែងខ្លួនឲ្យស្អាត បើគេចែចង់ពេលណា ខ្ញុំនឹងពើងទ្រូងដាក់គេឲ្យបាន ស្ទេវិន! ខ្ញុំនឹងធ្វើឲ្យគេខកស្នេហ៍ម្ដងចមើល ហ៊ឹសៗ »

« ហ៊ឺយ! និយាយស្អីចេញមកនេះ មិនមើលរូបរាបខ្លួនឯង » ស្ទេវិន ដែលឱនងើបលួងនាងសុខៗ ស្រាប់តែមានស្រមោលមនុស្សមាឌធំម្នាក់ឈរឲ្យច្រងោលើក្បាល ហ្សេរ៉ា។ ស្ទេវិន ភ្ញាក់ព្រើតដូចឃើញខ្មោចទើបរហ័សកេះ ហ្សេរ៉ា ឲ្យងើយមើលដែរ។
ហ្សេរ៉ា កំពុងយំសុខៗមិនចាប់អារម្មណ៍អ្នកណា ប៉ុន្តែក៏មានអារម្មណ៍ដល់ខ្សែភ្នែកមុតស្រួចទើបងើយមុខដែលជោគដោយទឹកភ្នែកមើលអ្នកកេះខ្លួន។

- DON'T CHASE ME ❌Where stories live. Discover now