ភាគ០៧ : កិច្ចព្រមព្រៀង

98 3 0
                                    

« លោកប្រធានហៅនាងទៅធ្វើអី ហ្សេរ៉ា? »

« អឺ.... » ហ្សេរ៉ា ទៅជាភាំងមិនដឹងខ្លួនទេថាមកដល់តុធ្វើការតាំងពីពេលណាមក គ្រប់គ្នានៅក្នុងផ្នែកហាក់ឆ្ងល់និងព្រួយបារម្ភនឹងឬកពាដើរមកដោយគ្មានវិញ្ញាណរបស់នាង។

« លោកប្រធានគ្រាន់តែសួរនាំដល់ប៉ារបស់ខ្ញុំបន្តិចបន្តួច ពួកគាត់ជាមិត្តស្និទ្ធស្នាលនឹងគ្នា ខ្ញុំទើបតែដឹង »

« ព្រះអើយ! បណ្ដោយឲ្យបារម្ភឡើងយូរ ស្រីខួរអន់ » ស្ទេវិន ធ្វើមុខឆើយដាក់ព្រមទាំងរអ៊ូររទាំងរងំពេញបន្ទប់ផ្នែក។
ចំណែកស្រីមោឃដូចជានាងនៅតែមីងមាំងនឹងរឿងរ៉ាវមុននេះមិនទាន់បាត់ ទើបយករបស់ម៉្យាងមកមើលនោះគឺរបាយការណ៍បញ្ជាដែលនាងត្រូវធ្វើរយៈពេល៣ខែនេះ

- ហាមបង្ហាញប្រវត្តិរូបឲ្យ ជុងហ្គុក និងអ្នកនៅជុំវិញខ្លួនដឹងជាដាច់ខាត!

- តាមថតរូបពេញ២៤ម៉ោង កត់កំណត់ត្រាប្រចាំថ្ងៃរបស់ ជុងហ្គុក គ្រប់យ៉ាងនិងធ្វើរបាយការណ៍បញ្ជូនរាល់ថ្ងៃ!

លក្ខខណ្ឌពីរចំណុចនេះចង់ថាងាយក៏ងាយ ពិបាកក៏ពិបាក ប៉ុន្តែសម្រាប់នាងគឺពិបាកកម្រិតទម្លុះមេឃដី ព្រោះតាមធម្មតាបើជួបគេដោយចៃដន្យកន្លែងណាក៏ទាញកាមេរ៉ាសំណព្វចិត្តមកថតរូបមួយប៉ុស្ត៍ពីរក៏ចប់ តែលើកនេះគឺត្រូវតាមស្អិតពេញ២៤ម៉ោងតែម្ដង។
ហ្សេរ៉ា ឈរអេះក្បាលមួយសន្ទុះធំនឹកឆ្ងល់ថាឪពុកកូនឪពុកកូនមួយគូរនេះកំពុងលេងអី មិនយល់ថាហេតុផលថាហេតុផលអីឪពុកត្រូវប្រើវិធីសាស្រ្តនេះដាក់កូនប្រុស។ ទោះសង្ស័យតែអ្វីដែលពិតប្រាកដគឺសែក៥សែនដុល្លា ក្នុងដៃរបស់នាងដែលញ័រទទ្រើក។

មិនយូរប៉ុន្មានលោក មៃយ៍ ក៏បញ្ជាឲ្យមនុស្សយកកាមេរ៉ាស៊េរីថ្មីចុងក្រោយ តម្លៃបូករួមនឹងឧបករណ៍ដល់ទៅក្នុងលានដែលអ្នកថតរូបគ្រប់គ្នាប្រឹងប្រែងជិតងាប់ជិតរស់ដើម្បីបានវា ពេលនេះវាស្ថិតក្រោមការគ្រប់គ្រងរបស់នាងហើយ។

« នេះជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាល់តែអ្នកបញ្ចប់ភារកិច្ច ដូច្នេះហើយមើលថែរក្សាវាឲ្យបានល្អ »

- DON'T CHASE ME ❌Where stories live. Discover now