ភាគ១៧ : ដាក់សម្ពាធ

97 1 0
                                    

( កូនទា.... ) ហ្សេរ៉ា អត់ដង្ហើមព្យាយាមបង្គាប់មិនឲ្យពោះវៀនពោះតាំងជ្រួលច្របល់ជាងនេះ។
គេហៅនាងថាកូនទា មានន័យបានតែម៉្យាងថាគេចាំនាង ចាំនាងបានមករហូត ជុងហ្គុក មិនបានភ្លេចរាត្រីនោះ មិនបានភ្លេចស្ថានីយរថភ្លើងក្រោមដីហើយក៏មិនបានភ្លេចនាងដែរ។

« ខ្ញុំ.... ខ្ញុំ គឺខ្ញុំ.... »

« សុំសួរម្ដងទៀត.... អ្នកណាឲ្យនាងលួចតាមដានខ្ញុំ? » ជុងហ្គុក លើកសៀវភៅមួយក្បាលនោះ ពន្លឺភ្នែករឹងកំព្រឹសដោយភ្លើងទោសទើប ហ្សេរ៉ា ត្រូវចុះចាញ់មិនខុសពីអ្នកទោសដែលកំពុងដែលត្រូវដឹកឡើងទីលានប្រហារជីវិត។

« ខ្ញុំ.... ខ្ញុំមិនដឹង »

« សុំលើកចុងក្រោយ.... អ្នកណាប្រើឲ្យនាងលួចតាមដានខ្ញុំ? »

« ខ្ញុំ អឺ.... នាងខ្ញុំប្រាប់លោកមិនបាន អឺ.... មានន័យថាពីដំបូងនាងខ្ញុំគ្រាន់តែថតរូបលោកលេងៗ អឺ ហើយក៏.... គឺនាងខ្ញុំថតរូប អឺ.... ហើយ- ហើយ » នាងភ័យដល់ថ្នាក់និយាយស្ដាប់គ្នាមិនយល់។

« ហើយស្អីទៀត?? »

« ហើយ.... ហើយក៏.... នាងខ្ញុំស្រលាញ់លោក.... ស្រលាញ់ខ្លាំងណាស់ » នាងនិយាយផូងផាំងហើយដូចចុចប៊ូតុងបំផ្ទុះខ្លួនឯង។ នាងត្រូវឈ្លេចយកអាថ៍កំបាំងសុខៗបែរជាសារភាពស្នេហ៍ធ្វើព្រងើយ យ៉ាងណាត្រូវស្លាប់ក៏សុំស្លាប់បិទភ្នែកជិត សុំឲ្យបានសារភាពស្នេហ៍ប្រាប់មនុស្សខ្លួនឯងស្រលាញ់ពេញមាត់ម្ដង។
តែ ជុងហ្គុក នៅស្ងៀមព្រមទាំងដកដង្ហើមធំដូចមិនបានចាប់អារម្មណ៍ពាក្យពេចន៍រវើរវាយគ្មានបានការ ព្រោះអ្វីដែលជារឿងសំខាន់នៅក្នុងជីវិតរបស់ប្រុសម្នាក់នេះគឺ សិច!

« កាលនោះខ្ញុំប្រាប់នាងឲ្យទៅរកបុរសល្អដែលស្រលាញ់នាង! ចាំមិនបានឬថាស្ដាប់មិនយល់? »

« មិនយល់! នាងខ្ញុំចង់ស្រលាញ់អ្នកណាចូលចិត្តអ្នកណា ជាសិទ្ធិរបស់នាងខ្ញុំ »

« ប្រែថា ត្រូវស៊ីហើយទាត់ចោលសិនទើបយល់មែនទេ? »

« មិន.... មិនមែន » នាងក្រមុំខ្មាសដល់ថ្នាក់និយាយមិនចេញ បណ្ដោយឲ្យគេសម្លឹងគល់ទ្រូងសខ្ចីដោយខ្សែភ្នែកក្ដៅគគុកនិងមើលឃើញចុងទ្រូងពណ៌ផ្កាឈូក ធ្វើឲ្យកាន់តែចង់ដឹងចង់ឃើញថាស្បែកនៅក្រោមកន្សែងពោះគោនោះ វារលោងដូចដែលធ្លាប់ប៉ះឬអត់?

- DON'T CHASE ME ❌Where stories live. Discover now