ភាគ១៩ : ក្រសែភ្នែក

188 9 1
                                    

ស្លៀកសំពត់ខ្លីហើយ វាធ្វើឲ្យមិនស៊ាំ....
ហ្សេរ៉ា ចង់អត់ដង្ហើមឲ្យស្លាប់ខណៈពេលដែលដៃកាន់ឧបករណ៍ថតរូបដើរតាម ជុងហ្គុក ចុះជណ្ដើរទៅសាលខាងក្រោម។
ឈុតដែលគេបង្គាប់ឲ្យនាងពាក់គឺឈុតនៅក្នុងទូខោអាវរបស់កូនក្រមុំ។ ខ្សែភ្នែកមុតស្រួចសម្លឹងមើលសម្លៀកបំពាក់រាប់រយឈុត ប្រើពេលវេលាមិនយូរប៉ុន្មានក៏រើសរ៉ូបពណ៌ផ្កាឈូកស្រស់សមនឹងរូបរាង ក.វៀលជ្រៅបង្ហាញខ្នងសខ្ចី បង្ហាញរាងរៅឲ្យឃើញច្បាស់និងគល់ទ្រូងទើបនាងព្យាយាមលើកដៃបិទបាំងព្រមទាំងទាញជាយរ៉ូបដែលវាមានសម្រុងលើជង្គង់។ វាប៉ោងដូចឈុតតុក្កតាពេកហើយ ស្រស់ពេកហើយនិងសិចស៊ីពេកហើយ ពេលដែលត្រូវខ្យល់បក់មកវាក៏ធ្វើឲ្យនាងផ្អើលតែម្ដង។

« ដើរឲ្យត្រង់ខ្លួន ពើងទ្រូង ធ្វើឫកឲ្យថ្លៃថ្នូរ » គេបញ្ជាដោយមិនមានងាកមកមើល ជាការបញ្ជាក់ថាអ្នកប្រុសសង្ហាមានភ្នែកទិព្វ គេដឹងនិងឃើញគ្រប់រឿង។

« នាងខ្ញុំ អឺ.... សុំទៅផ្លាស់ឈុតល្អជាង »

« កុំធ្វើខ្លួនសាំ! កាលនោះតែងខ្លួនតាមដានខ្ញុំដល់ក្លឹបម៉េចនៅធ្វើបាន? » គេស្ដីឲ្យ នាងក្រមុំធ្វើភ្នែកឡេមឡាម។ យប់នោះគេឃើញនាងពិតមែន តែធ្វើពុតជាមើលមិនឃើញ អាក្រក់ពិតមែន!

« តោងដៃខ្ញុំម៉ោ » សុខៗសុភាពបុរសទាំងឡាយក៏ដើរមកហុចដៃឲ្យនាងចាប់យ៉ាងមានទឹកចិត្តព្រោះឃើញសភាពលំបាកក្នុងការដើរដោយស្បែកជើងកែងចោតរបស់នាង។ នាងក្រមុំភាំងពីដំបូងតែក៏រហ័សញញឹមតប ប្រុងនឹងលើកដៃតបទៅវិញហើយក៏ត្រូវ ជុងហ្គុក បែរជាមកឱបចង្កេះប្រកាសភាពជាម្ចាស់របស់នាង។

« សូមទោសផងលោក! នាងមកធ្វើការ » គេប្រាប់ដោយសម្លេងរាបស្មើគ្មានរាប់ញាតិ រួចបន្តឱបនាងដើរទៅជាមួយដោយដៃបបោសអង្អែលខ្នងគ្ានអ្វីបិទបាំងជាប់ជានិច្ចនិងអោនមកខ្សឹបប្រាប់ឯថ្ពាល់សឹងតែប៉ះគ្នាទៅហើយ។

« មកខាងនេះ ខ្ញុំនាំនាងទៅណែនាំឲ្យម្ចាស់ប្រាសាទស្គាល់ »

« អឺ.... មិនទៅមិនបានឬ? គឺនាងខ្ញុំជំនាញនៅក្រោយឆាកជាង »

You've reached the end of published parts.

⏰ Last updated: Dec 22, 2023 ⏰

Add this story to your Library to get notified about new parts!

- DON'T CHASE ME ❌Where stories live. Discover now