ភាគ១៥ : Smiling

82 2 0
                                    

« Cabin crew, preparing for landing » បញ្ជារបស់កាពីទែនបន្លឺឡើងដើម្បីឲ្យបុគ្គលិកនិងអ្នកដំណើរទាំងពីរត្រៀមខ្លួន ទើបការសន្ទនាត្រូវបានបញ្ចប់។

ហ្សេរ៉ា ក្រឡេកភ្នែក៤៥ដឺក្រេ។ ចិត្តរបស់គេមិនចង់សួរនាំយោបល់ មិនចង់អធិប្បាយអ្វីទាំងអស់ថាហេតុអ្វីបានជាចាំបាច់ដណ្ដើមកន្លែងកូនចៅដេក ម្ដេចបានជាលូកលាន់នាងទាំងមុខក្រាស់ដោយមិនរអៀសចិត្តអីបន្តិច ម្ដេចក៏គេធ្វើអញ្ចឹង? ចំជាប្រពៃមែន ជុងហ្គុក ប្លេស!

« លោក.... ម៉េចក៏ធ្វើរឿងមិនចេះខ្មាស់គេអញ្ចឹង? » នាងក្រមុំសម្រេចចិត្តនិយាយមុនពេលដែលឈ្លក់នឹងភាពតានតឹងស្លាប់ទើប ជុងហ្គុក ងាកមកមើលនិងធ្វើមុខហាក់ដូចជាសំនួរដែលល្ងង់ខ្លៅបំផុតតាមដែលធ្លាប់បានលឺ។

« មុខក្រាស់? » អ្នកកម្លោះញញឹមចុងមាត់ « អ្នកនាងគួរតែដឹងហេតុផលហើយកញ្ញា ហ្សេរ៉ា អ្នកនាងអញ្ជើញខ្ញុំ! »

« អញ្ជើញ?? » នាងចង្អុរមុខខ្លួនឯងរួចចង្អុរមុខគេ « នាងខ្ញុំអញ្ជើញលោក?? »

« មែន »

( អូខេ ពូកែកំប្លែងផុតលេខហើយ អាចៅហ្វាយឆ្កួត ) ហ្សេរ៉ា ខំដកដង្ហើមចូលឲ្យជ្រៅៗ សុំឆែកមើលប្រព័ន្ធប្រសាទមួយសន្ទុះ។ តាមមើលរឿងនេះសរសេរចូលរបាយការណ៍របស់លោក ផែតធឺរ មិនបានជាដាច់ខាត។

« ខ្ញុំនិយាយខុសអញ្ចឹងឬ? »

« អត់ទេ » នាងខាំធ្មេញតបទាំងគ្រឺតក្នាញ់។

« ផឹកអីទ្រាប់ពោះសិនទៅ ហើយចាំទៅរកអីញ៉ាំក្នុងកម្មវិធី » គេហុចទឹកដោះគោប្រអប់ឲ្យ ថែមទាំងដាក់បំពង់បឺតរួចជាស្រេចទៀត។
ហ្សេរ៉ា ទទួលយកទាំងមិងមាំង ដៅមិនត្រូវទេថាហេតុអ្វីបានជាគេដឹងថានាងចូលចិត្តទឹកដោះគោប្រអប់រសជាតិផ្អែម ថែមទាំងសភាពខោអាវ មុខមាត់ និងសក់របស់នាងមើលទៅគ្មានជាតិ។

« យកទៅជូតមុខទៅ » គេបោះកន្សែងដែលអប់ចំហាយទឹកឲ្យ។ វាអាចជួយឲ្យនាងមើលទៅមានភាពជាមនុស្សជាម្នានិងមានភាពស្រស់ស្រាយខ្លះ។ ហើយវាប្រហែលជាល្អជាងនេះបើគេមិនគិតតែអង្គុយសម្លក់មុខនាងថ្មែ ទើប ហ្សេរ៉ា រួញខ្លួនហើយរួញទៀតដៅចិត្តគេមិនត្រូវសោះ។

- DON'T CHASE ME ❌जहाँ कहानियाँ रहती हैं। अभी खोजें