ភាគ១៤ : អារម្មណ៍មួយដែលគ្មានតម្លៃ

103 3 0
                                    

« អ្ហឹម ឡានីន.... បិទវាំងននឲ្យផង ឡានីន » ហ្សេរ៉ា ត្រូវដាស់ដោយពន្លឺព្រះអាទិត្យរបស់អ៊ីតាលីចាំងចូលតាមបង្អួចយន្តហោះ។ នាងភ្លេចខ្លួនស្មានថានៅឯបន្ទប់ស្នាក់ ទាំងដែលការពិតគឺនៅលើយន្តហោះ។

នាងក្រមុំពត់ខ្លួនពត់ប្រាណបណ្ដេញភាពចុករយនិងងើបអេះក្បាលអេះសក់ដោយការងឿងឆ្ងល់ មុននឹងចម្លែកចិត្តដែលកៅអីត្រូវបានសម្របឲ្យក្លាយជាគ្រែនិងមានភួយដណ្ដប់ឲ្យ ទើបនាងផ្អៀង.ករិះគិត.... កាលពីយប់មិញចាំបានថាកំពុងអង្គុយសរសេរកំណត់ត្រាកំដរគេជារឿយៗ....

( កំណត់ត្រា? ងាប់ៗៗគ្មានដីកប់!!! ) ហ្សេរ៉ា រហ័សទាញភួយរកមើលកំណត់ត្រាប្រចាំរបស់ខ្លួន វាបាត់ទៅណា? ខណៈពេលប្រុងងើបនាងក៏មានអារម្មណ៍មិនប្រក្រតីម្យ៉ាង។
ពេលងាកទៅមើលអ្នកនៅក្បែរខ្លួន ឈាមនាងក៏សឹងតែហូរតាមច្រមុះ ដៃមាំម្ខាងឱបចង្កេះជាប់ហាក់ខ្លាចមិនចង់ឲ្យទៅណា។

( ហ៊ឹម ជុងហ្គុក?? ) នាងបិទភ្នែកម្ដងទៀតប្រហែលវាគ្រាន់តែជាអាការៈ Jet lag បណ្ដាលឲ្យនាងមមីមមើដល់ថ្នាក់នេះ។ ប៉ុន្តែបើកភ្នែកម្ដងទៀតទើបនាងឃើញរាងកាយសឹងតែននលគោករបស់មនុស្សប្រុសពេញភ្នែក។ គេអាក្រាតល្វែងលើ មុខមាំសង្ហាលង់លក់ មើលទៅទន់ភ្លន់មិននៅសល់ស្រមោល Black Demon បុរសដ៏សែនកំណាចសូម្បីតែបន្តិច។

( អូ៎ ម៉ែអើយ.... កូនចង់ខ្យល់ចាប់ ) គេដេកលក់និងត្រសុលមកដេកលើកោអីជាមួយនាង ធ្វើឲ្យ ហ្សេរ៉ា ដង្ហក់ខ្យល់ ខះ.កនិយាយអ្វីមិនចេញ និងកាន់តែឈ្លក់ដល់ថ្នាក់មុខក្រហមពេលប៉ះអ្វីម្យ៉ាងដែលរឹងកំព្រឹសបៀតនឹងភ្លៅរបស់នាង។

« គេធ្វើស្អីទើបបានជាមកនៅត្រង់នេះ? »

« អ្ហឹម.... » ជុងហ្គុក ថ្ងួចថ្ងូរក្នុងបំពង់.ក ចំហៀងមុខមាំជ្រប់នឹងខ្នើយ។
ហ្សេរ៉ា សម្របខ្លួនដេកដូចដើមវិញ សម្លឹងមើល ជុងហ្គុក ដែលបិទភ្នែកព្រឹមៗ។ ស្ទីលពេលដេករបស់គេមើលទៅធ្វើឲ្យមិនស្រួលខ្លួនព្រោះបៀតគ្នាដល់ថ្នាក់គេត្រូវដេកផ្អៀងបានតែមួយចំហៀង វាដូច.... ដូចគេទើបតែប្ដូរចិត្តដណ្ដើមកន្លែងរបស់នាងកាលពីប៉ុន្មានម៉ោងមុននេះ។ គេឱបនាង ខ្យល់ដង្ហើមក្ដៅស្រោចដាក់គ្នា ទើបស្រីល្ងង់រឿងស្នេហាដូចនាងលេចស្នាមញញឹមដោយជួយមិនបាន។

- DON'T CHASE ME ❌Where stories live. Discover now