សំណព្វចិត្តលោករដ្ឋមន្ត្រី ᥫ᭡

3K 156 6
                                    

ភាគ០១ : រង្វាន់ចួបមុខគ្នារបស់ខ្ញុំមិនអន់ទេមែនទេ?

ក្បួនដង្ហែររថយន្តសេរីម៉ាកល្បីប្រចាំប្រទេសពណ៌ខ្មៅរលើបបានចតពេញមុខភូមិគ្រឹះដ៏ស្គឹមស្គៃរបស់លោកមេបក្សបិសាចព្រះចន្ទព្រោះថ្ងៃមានចំនួបមួយដែលសំខាន ។ ( បក្សគេរបៀបជាពួកធំនិងម៉ាហ្វៀរអីចឹងហា៎ )

បុរសក្នុងសម្លៀកបំពាក់ពណ៌ខ្មៅបានចុះពីលើកន្លែងតៃកុងចុះទៅបើកទ្វារនៃរថយន្តទីពីរព្រមទាំងធ្វើការគោរពេលលោករដ្ឋមន្ត្រីជើងចុះពីលើឡាន ។

ភ្លាមនោះម្ចាស់ភូមិគ្រឹះក្នុងឈុតគ្រ័រហ្សេរួមជាមួយកូនចៅក្នុងភូមិគ្រឹះក៏ចេញមកទទួលលោករដ្ឋមន្រ្តីដែលមានឥទ្ធិលពលបំផុតក្នុងប្រទេសC លោករដ្ឋមន្រ្តីវ័យក្មេង ជុងហ្គុក ដូណូវេន ដែលជិតនឹងក្លាយជាអនាគតកូនប្រសារប្រុសរបស់គាត់នាពេលឆាប់ៗនេះហើយ ។

« បុរាណ ចាស់កម្រិល ... នេះជាសម័យណាហើយនៅមានអ្នកច្រឡំយុគសម័យទៀត » ស្របពេលដែលលោកប៉ាកំពុងចុះចួបទទួលលោករដ្ឋមន្រ្តីនោះរាងតូចដែលឈរកៀកបង្អួចធំក៏សម្លឹងចុះមកខាងក្រោមទាំងរអ៊ូរទាំព្រោះត្រូវលោកប៉ាចាប់បង្ខំអោយរៀបការជាមួយលោកមន្ត្រីដើម្បីពង្រីកអំណាចរបស់បក្សហើយក៏លើកយកលេសដ៏បុរាណបំផុតថាអ្នកទាំងពីរត្រូវចាស់រៀបចំភ្ជាប់ពាក្យនិងគ្នាតាំងតែពីនៅក្នុងពោះ ។

ក្រោមឥទ្ធិពលរបស់លោករដ្ឋមន្ត្រីនោះនឹងធ្វើអោយបក្សបិសាចព្រះចន្ទអាចពង្រឹងអំណាចក្នុងប្រទេសCទាំងមូលបាន ។ ហើយបូកផ្សំដែលប្រទេសមួយនេះមានច្បាប់យ៉ាងទូលំទូលាយសម្រាប់ការរៀបការរវាងបុរសនិងបុរសព្រមទាំងគ្មានការរើសអើងពីការស្រឡាញ់ភេទដូចគ្នាឡើយ ។

« អ្នកប្រុសតូចលោកម្ចាស់អោយខ្ញុំមកតាមអ្នកប្រុសចុះទៅចួបលោករដ្ឋមន្ត្រី » ប៉នយូ ដែលជាជំនិតរបស់មេបក្សនិងជាដៃឆ្វេងក៏ជាដៃស្តាំរបស់លោកប៉ារបស់ ថេយ៉ុង មកនាំពាក្យអោយទាំងពុំភ្លេចនូវការគោរព ។

« ខ្ញុំចង់តែធ្វើឃាតអារដ្ឋមន្រ្តីហ្នឹងទេ » ថេយ៉ុង រងូៗរងូវៗទាំងខឹងផងចង់យំផងដែលត្រូវប៉ាអោយរៀបការជាមួយមនុស្សដែលគេមិនដែលស្គាល់បន្តិចសោះ ឃើញតែផ្សាយតាមកញ្ចក់ទូរទស្សន៏ថាបែបនេះបែបនោះអាចជឿបានទេវាជាការពិតមិនមែនជាការរៀបចំសម្តែងដើម្បីយកទឹកចិត្តប្រជាជន ។

សំណព្វចិត្តលោករដ្ឋមន្ត្រី  ᥫ᭡Όπου ζουν οι ιστορίες. Ανακάλυψε τώρα