ភាគ០៦ : នាំទៅចាក់ខ្លាឃ្លោក...

934 75 8
                                    

  លឺសម្តីរបស់លោករដ្ឋមន្ត្រីហើយ ថេយ៉ុង ក៏សួរបកទៅវិញភ្លាមៗ៖
  « អ៊ីចឹងលោកក៏ឈប់តាមទ្រខ្ញុំទៀតទៅព្រោះខ្ញុំនេះមិនព្រមផ្លាស់ប្តូរចរិតរបស់ខ្ញុំចោលឡើយ » គេដឹងណាថា ជុងហ្គុក មិនដែលរករឿងចង់ធ្វើបាបគេវិញមិនចឹងគេអាចមកអង្គុយត្រង់នេះស្រួលៗបានយ៉ាងម៉េចកើតអីបន្ទាប់ពីហ៊ានលើកដៃចាក់លោករដ្ឋមន្ត្រីដ៏មានអំណាចរបស់ប្រទេសCរួចហើយនោះ ។ ព្រោះបើយោងតាមឥទ្ធិលព្រមទាំងអំណាច ជុងហ្គុក អាចកម្ទេចបក្សបិសាចព្រះចន្ទគេចោលនោះក៏មិនមែនជាបញ្ហា ចង់អោយគេចូលគុករឹតតែស្រួលដូចប្រែបាតដៃថែមទៀតតែគេបែរជាមិនបានធ្វើអ្វីបន្តិចទាល់តែសោះនៅថែមទាំងតាមយកចិត្តគេជាញ៉យៗទៅវិញទៀត ។
  « បើឈប់វាឈឺជាងត្រូវ ថេយ៍ ដៀលកប់មាត់បែបនេះលើកជាស្វ័យគុណហើយ » ថេយ៉ុង ក៏អត់សើចក្នាញ់មិនបានក្រោយស្តាប់ពាក្យដោះសាររបស់ ជុងហ្គុក រួច ។
  « បើដូច្នេះឈប់ត្អូញត្អែរទៅ »
  « គង់តែរៀបការក្លាយជាគ្រួសារទេមានរឿងខ្លះក៏ត្រូវតែត្អូញត្អែរបន្តិចដែរណា ហោចណាស់ក៏អាចអោយ ថេយ៍ នេះយល់ចិត្តឈប់បាញ់សម្តីឈឺៗមកទៀត »
  « លោករដ្ឋមន្ត្រីសម្តីបានណាស់ តែខ្ញុំអត់អាណិតទេ » រាងក្រាស់ក៏ញញឹមចុងមាត់តែក្នុងន័យបែបក្នាញ់រាងតូចទើបសួរតបទៅវិញ ៖
  « ចុះមានកូនចិត្តស្រឡាញ់ខ្លះទេ ? »
  « អត់ទេ » គេតបភ្លាមៗ ។
  « សុំក្អួតឈាមបានទេ ? » ថេយ៉ុង ក៏ស្រាប់តែសើចចេញមកដោយហាមមិនបានព្រោះសំណួររបស់លោករដ្ឋមន្ត្រី ។
  « ហាហា » ឃើញរាងតូចសើចសប្បាយយ៉ាងនេះបេះដូងរបស់ ជុងហ្គុក ក៏ដឹងដល់អារម្មណ៍ស្កប់ស្កល់មួយបែបទើបញញឹមចេញមកដោយមានកែវភ្នែកដ៏ស្រទន់សម្លឹងមុខរបស់ ថេយ៉ុង ជាប់ ។
  « ទីបំផុត ថេយ៍ ក៏សើចហើយ » មិនអីទេទោះបី ថេយ៉ុង និយាយមកវិញអោយរៀងឈឺៗក៏ពិតមែនតែដោះដូរជាមួយស្នាមញញឹមរបស់គេ សំឡេងសើចដ៏គួរអោយស្រឡាញ់របស់គេ វាពិតជាធ្វើអោយលោករដ្ឋមន្ត្រីយល់ថាសាកសមណាស់ ។
  ថេយ៉ុង ក៏ឈប់សើចតែមិនបានលុបស្នាមញញឹមលើផ្ទៃមុខឡើយមុននឹងសួរទៅ ជុងហ្គុក ព្រោះរាងក្រាស់តែងតែធ្វើអ្វីៗអោយគេនេះឆ្ងល់រហូត ។
  « តើលោកធ្វើដើម្បីតែអោយខ្ញុំសើចមែនទេ ? »
  « បាទ » ចម្លើយតែមួយម៉ាត់របស់ ជុងហ្គុក ធ្វើឲ្យ ថេយ៉ុង ភ្លឹកមួយរំពេច អារម្មណ៍មួយដែលដឹងពីការលោតញាប់របស់បេះដូងក៏លេចឡើងអោយគេបានដឹងទើបបាញ់កែវភ្នែកមូលៗសម្លឹងមើលទៅលោករដ្ឋមន្ត្រីស្របពេលដែលបបូរមាត់ក៏បង្ហើបហបៗបញ្ចេញសម្លេងស្រាលៗឡើងថា
  « ហេតុអ្វីទៅ ? »
  លោករដ្ឋមន្ត្រីក៏ក្រោកពីកៅអីហើយក៏បោះជំហានមកទល់មុខរាងតូចរួចក៏បន្ទន់ជង្គង់ចំពោះមុខគេមុននឹងលូកដៃមាំក្រសោបប្រអប់ដៃសងខាងរបស់ ថេយ៉ុង មកក្តោបជាប់ថ្នមៗ ។
  « តទៅសូមអោយខ្ញុំនេះមានសិទ្ធិចែករំលែងទាំងសេចក្តីសុខនិងសេចក្តីទុក្ខរបស់ ថេយ៍ ផងណាសូមផ្តល់ឱកាសអោយខ្ញុំបានបង្ហាញក្តីស្រឡាញ់និងការមើលថែ ថេយ៍ ផងតើបានដែរទេ ? » ថេយ៉ុង ទៅជាភ្លឹកហើយលែងអាចស្តាប់អ្វីបានច្បាស់ទៀតក្រៅពីសម្លេងបេះដូងដែលលោតញាប់ៗរបស់គេ ។
  « កក់ក្តៅណាស់ បេះដូងរបស់ខ្ញុំ...លោតញាប់ខ្លាំងណាស់ » ជំនួសអោយការអោយចម្លើយទៅលោករដ្ឋមន្ត្រីដ៏មានអំណាចព្រមទាំងសង្ហា ថេយ៉ុង ក៏បង្ហើបសំឡេងចេញមកតិចៗតែក៏អាចធ្វើអោយ ជុងហ្គុក លឺបានហើយក៏ញញឹមពេញចិត្តបំផុតទើបទាញកាយតូចច្រឡឹងរបស់រាងតូចយកមកអោប ។
  អារម្មណ៍ដែល ថេយ៉ុង រៀបរាប់ខ្លីទាំងហាក់នៅមិនទាន់យល់ន័យច្បាស់នេះអាចអោយរាងក្រាស់ស្មានបានថាអារម្មណ៍របស់ ថេយ៉ុង មកលើគេគឺផ្លាស់ប្តូរហើយ ។
  ថេយ៉ុង ដែលតែងតែឆ្នាស់ប៉ះរលាកដូចភ្លើងនោះលើកនេះស្រាប់តែមិនបានរើចេញទៅណាសោះតែបែរជានៅស្ងៀមអោយ ជុងហ្គុក អោបយ៉ាងស្រួលព្រមទាំងលើកដៃអោបរាងក្រាស់វិញទៀតផងគ្រាន់តែទង្វើររបស់គេនៅស្ទាក់ស្ទើរទើបរៀងឆ្គងៗ ... គេច្បាស់គេកំពុងច្របូកច្របល់ក្នុងចិត្តណាស់ហើយ ។

  ក្រោយបញ្ចប់អារហារពេលល្ងាចរួច ជុងហ្គុក ក៏បន្តនាំ ថេយ៉ុង ទៅកន្លែងមួយទៀត ។ ក្នុងឡានទាំងមូលនៅតែមានសភាពស្ងប់ស្ងាត់ដដែលគ្រាន់តែលើកនេះហាក់ធ្វើអោយ ជើរ៉ូម ដែលដើរតួជាតៃកុងភ្ញាក់ផ្អើលបន្តិចដែរព្រោះឃើញលោករដ្ឋមន្ត្រីនៅតែបន្តកាន់ដៃរបស់ ថេយ៉ុង ជាប់មិនប្រលែងមិនដឹងថាខ្លាចនរណាមកដណ្តើមទេ ។
  « ងងុយមែនទេ ? » ឃើញ ថេយ៉ុង អង្គុយឈ្ងោកៗមុខ ជុងហ្គុក ក៏សួរទាំងបង្ហាញពីការបារម្ភ ។
  « អត់ទេ » រាងតូចក៏គ្រវីក្បាលប្រកែក ម៉ោងទើប៧ ៨យប់និងតើគេអាចងងុយបានដោយរបៀបណាទៅបើរាល់ថ្ងៃគេគេងម៉ោងយប់ៗជ្រៅសឹងអីហើយ ។
  « ថេយ៍ ខិតមកនេះមក » ជុងហ្គុក ហៅហើយ ថេយ៉ុង ក៏ខិតទៅពិតមែនមុននឹងត្រូវលោករដ្ឋមន្ត្រីចាប់លើកអោយអង្គុយលើភ្លៅ ។
  « ធ្វើអី ? »
  « អង្គុយបែបនិងហើយ ចាត់ទុកខ្ញុំជាកៅអីរបស់ ថេយ៍ ទៅណា »
  " លោករដ្ឋមន្ត្រីក្លាយជាកៅអីពីពេលណាចេះ? " ជើរ៉ូម ឃើញទាំងសកម្មភាពនិងសម្តីពេញៗមាត់របស់ចៅហ្វាយហើយក៏សួរខ្លួនឯងក្នុងចិត្តទាំងមិនចង់ជឿ ។ សារភាពដោយស្មោះអស់ពីជម្រៅបេះដូងតែម្តងថាគេស្លុតខ្លាំងណាស់ ។
  « មិនត្រូវការទេ »
  « សុំក្អួតឈាមជាលើកទីពីរ » ជុងហ្គុក ត្អូញត្អែរធ្វើអោយ ថេយ៉ុង សើចទើបផ្តេកខ្លួនលើទ្រូងមាំរបស់គេមុននឹងនិយាយឡើង :
  « គឺលោករដ្ឋមន្ត្រីស្ម័គ្រចិត្ដទេកុំត្អូញត្អែរពេលក្រោយអោយសោះ »
  « មិនត្អូញត្អែរទេ » រាងក្រាស់ក៏ប្រកែកយ៉ាងទាំងញញឹមត្រេកអរ ព្រះអើយចរិតដ៏ត្រឹមត្រូវនិងមុឺងម៉ាត់របស់លោករដ្ឋមន្ត្រីកាលពីមុននោះរត់ទៅណាបាត់ហើយម៉េចក៏ប្រែមកជាបែបនេះចឹង ។
  ជើរ៉ូម ឃើញគូរដណ្តឹងគេស្វីតៗបែបឆ្មាកណ្តុរបែបនេះចង់តែកើតរោគថ្លង់ត្រចៀកទេ នេះគេនៅសីងហ្កលណាអោយក្រែងចិត្តគេមួយចុងក្រចកផង ។
  « ចង់នាំខ្ញុំទៅណា ? »
  « កុំបារម្ភអីមិននាំទៅចាក់ខ្លាឃ្លោកទេ » គេតបទាំងសើចច្រឡើមដាក់រាងតូច ។
  « ចាក់ខ្លាឃ្លោកអីរបស់លោក លោករដ្ឋមន្ត្រី? »
  « មិនប្រាប់ទេទុកអោយឆ្ងល់ម្តង »
  « លោករដ្ឋមន្ត្រី ..... »

តិចទៀតការហើយលែងឆ្នាស់ក៏ថាបានដែរព្រោះឥទ្ធិលពលស្នេហា🤣
To be continued🙆🏾‍♀️💙

សំណព្វចិត្តលោករដ្ឋមន្ត្រី  ᥫ᭡Where stories live. Discover now