ភាគ០៨ : ពួកអាត្រងោល...

770 62 0
                                    

  កំឡុងពេលដែល ជើរ៉ូម ញាប់ជើងរត់ដូចម៉ាសុីននោះ ថេយ៉ុង ក៏មិនទំនេរដែរលេងលោករដ្ឋមន្ត្រីមួយឆ្ងាញ់ដៃរហូតអ្នកបម្រើទាំងអស់ត្រូវលើកដៃបិទភ្នែកព្រោះមិនថាក្បាច់បែបណាឡើយក៏ក្មេងច្រម៉ក់ប្រមូលមកបញ្ចេញទាំងអស់ ។
  ជុងហ្គុក វិញត្រូវទះតប់ គប់ ក្តិច ខ្ញៅ មួល ខាំ ព្រមមានស្នៀតយកក្បាលមកខោកមុខសង្ហារបស់គេថែមទៀត រកតែសន្លប់ម្តងៗទេ ព្រះអើយយ៎ ជើរ៉ូម មកវិញទាន់ដង្ហើមគេទេនិង ?
  « ឆាប់លែងណាលោករដ្ឋមន្ត្រី » ថេយ៉ុង ស្រដីឡើងទាំងហត់ព្រោះបញ្ចេញកម្លាំងច្រើនតែបើថា ជុងហ្គុក មិនលែងទេគេនឹងប្រឹងបញ្ចេញទៀតចង់ដឹងថាតើនរណានឹងឈ្នះទៅរវាងគេដែលជាទាយាទនៃបក្សបិសាចព្រះចន្ទឬក៏លោករដ្ឋមន្ត្រីដ៏មានឥទ្ធិលរបស់ប្រទេស C ។
  ម្ចាស់ងារជាលោករដ្ឋមន្ត្រីនិយាយអ្វីលែងចេញហើយតែដៃនៅមិនព្រមលែងអោបរាងតូចឡើយហើយពេលនោះ ជើរ៉ូម ក៏មកវិញ...។ ហ្ហា៎...អរគុណព្រះជាម្ចាស់ហើយដែលគេនៅមានដង្ហើមនៅឡើយនៀក៎ ។
  « ចៅហ្វាយ...របស់ដែលលោកចង់បានមកដល់ហើយ » ជើរ៉ូម និយាយទាំងដង្ហក់ព្រោះរត់ហត់ហើយក៏ដាក់ប្រអប់ស្ត្របឺរីនៅលើតុ ។
  ថេយ៉ុង ឃើញប្រអប់ស្ត្របឺរីក៏បង្អាក់សកម្មភាពមុននឹងមើលទៅឃើញផ្លែស្ត្របឺរីធំៗពណ៌ឡើងក្រហមស្រស់គួរអោយចង់ញ៊ាំស្ទើរតែស្រក់ទឹកមាត់នោះទើបលោករដ្ឋមន្ត្រីបានឱកាសសម្រួលដង្ហើមបន្តិចហើយក៏ស្រដីឡើង :
  « ចង់ញ៊ាំទេ បងអោយគេទិញមកច្រើនណាស់ណា » ជុងហ្គុក ប្រឹងនិយាយផ្អែមទាំងស្ទើរដកដង្ហើមមិនដល់គ្នា ។
  « លែង »
  « បងខ្លាចអូនរត់ចេញទៀត បងអស់កម្លាំងរត់តាមហើយ ខ្លួនក៏ឈឺសព្វសាច់ទៀត » មិនបានត្អូញត្អែរទាមទារចំណាប់អារម្មណ៍ទេណាតែឈឺដូចថាពិតមែន ។
  « កងអង្គរក្សមួយគំនរនុងទុកធ្វើម៉ាឡាកាំងឬលោករដ្ឋមន្ត្រី ? » ថេយ៉ុង ក៏និយាយឡើងទាំងលួចសើចហើយក៏មានកូនចិត្តលួចអាណិតគូរដណ្តឹងតិចតួច ។
  « មិនបាន...បងអោយពួលអាត្រងោលអស់ហ្នឹងប៉ះសាច់អូនបានយ៉ាងម៉េច គ្មានផ្លូវដាច់ខាត » នេះ...គ្រាន់តែស្រមៃថា ថេយ៉ុង ត្រូវពួកអង្គរក្សមាឌធំនិងក្បាលត្រងោលខ្លួនបានប៉ះតែតិចណាគេក៏ចង់គាំងបេះដូងស្លាប់ទៅហើយតើព្រមបណ្តោយអោយកើតឡើងបានយ៉ាងម៉េច សុខចិត្តវារទៅតាមដោយខ្លួនឯងវិញប្រសើរជាង ។
  « ខ្ញុំអត់មានត្រងោលទេចៅហ្វាយ » ជើរ៉ូម ដែលឈរជិតនោះក៏ប្រកែកឡើងភ្លែត នេះសក់គេពេញទាំងក្បាលមកថាស្រែកក្តែងៗថាត្រងោលរួចទៅកើតដែរលោករដ្ឋមន្ត្រីនេះ ។
  « អឹ...ធីបឯងចេញមួយព្រោះឯងជាមនុស្សជំនិតរបស់យើង ដូច្នេះហើយកុំយកខ្លួនប្រៀបនឹងពួកអង្គរក្សត្រងោលអស់នោះអី » ជុងហ្គុក ក៏កែរសម្តីមកវិញតែក៏ស្រាប់តែគាំងពេលអង្គរក្សក្បាលត្រងោលរបស់គេអើតក្បាលមកសួរ :
  « លោករដ្ឋមន្ត្រីដៀលតែពួកខ្ញុំរហូត ពួកខ្ញុំត្រងោលខុសអី ? » មែនហើយត្រងោលខុសអី ត្រងោលតែក្បាលទេតែអនាម័យគេល្អណាស់បាទ ។ ថេយ៉ុង វិញក៏សើចខិខិ លោករដ្ឋមន្ត្រីកំប្លែងដល់ហើយ ។
  « ហ៊ើយយយ ពួកឯងធ្វើអោយមានរបៀបរៀបរយទៅមើល » ភ្លាមនោះ ជុងហ្គុក ក៏យកភាពមុឺងម៉ាត់មកនិយាយម្តងទើបអង្គរក្សបំបែកគ្នាទៅកន្លែងដើមរៀងខ្លួនឯអ្នកបម្រើក៏ដូចគ្នា ។
  « លែងខ្ញុំបានហើយលោករដ្ឋមន្ត្រី »
  « សន្យាសិនមកថាអូនមិនរត់ទេ »
  « ទាមទាសន្យាអី ខ្ញុំចង់ញ៊ាំស្ត្របឺរីបើមិនលែងដដែលយកស្ត្របឺរីមកទុកមុខរបស់ខ្ញុំធ្វើអី ? » លោករដ្ឋមន្ត្រីក៏សាករសាយដៃប្រលែងរាងតូចយឺតៗទាំងបុកពោះផឹបៗខ្លាចគេរត់ទៀត ពិបាកដេញចាប់ណាស់បើយ៉ាងៗនិងនោះ ។
  បានសេរីភាពហើយ ថេយ៉ុង មិនបានរត់ទៅណាទេតែក៏ទាញប្រអប់ស្ត្របឺរីមកញ៊ាំទាំងខ្លួនជាប់លើភ្លៅមាំរបស់ ជុងហ្គុក នៅឡើយ សង្ស័យតែចំណាំហើយថាលោករដ្ឋមន្ត្រីជាកៅអីអង្គុយពិសេសរបស់គេ ។
  ឃើញ ថេយ៉ុង ញ៊ាំគួរអោយស្រឡាញ់ណាស់ ថ្ពាល់របស់គេឡើងប៉ោងៗជារូបភាពមួយដែលគួរអោយស្រឡាញ់មែនទែនសម្រាប់លោករដ្ឋមន្ត្រី ពេលខ្លះចង់តែខាំថ្ពាល់រាងតូចតវិញទេ ។
  « ឯងញញឹមអីដែរ ? » សម្លឹងគូរដណ្តឹងញ៊ាំស្ត្របឺរីសុខៗ ជុងហ្គុក ក៏គ្រវាសភ្នែកឃើញ ជើរ៉ូម ញញឹមតែឯងពេលកំពុងមើល ថេយ៉ុង ញ៊ាំស្ត្របឺរីដែរ ។
  « ព្រោះឃើញគូរដណ្តឹងចៅហ្វាយគួរអោយស្រឡាញ់ពេកនោះអី »
  « ចង់ត្រូវយើងខ្វះគ្រាប់ភ្នែកមែនទេ ? »
  « អត់ទេៗ ចៅហ្វាយ កុំឃោរឃៅពេកអី »
  « អស់ការងារឯងហើយទៅណាទៅៗ » អស់កិច្ចការប្រើរួចហើយលោករដ្ឋមន្ត្រីក៏ស្រដីដេញ ជើរ៉ូម អោយផុតពីមុខពីមាត់ភ្លែតតែម្តង ។ ចំណែកឯអ្នកត្រូវដេញក៏មិនសុខចិត្តប៉ុន្មានដែរ ចង់ប្រកែកតវ៉ាជាមួយចៅហ្វាយណាស់តែមិនហ៊ានទើបដើរចេញទាំងស្នាមញញឹមក្លែងក្លាយ ។
  អស់មនុស្សនៅអោយទើសភ្នែកហើយ ជុងហ្គុក ក៏ផ្តោតអារម្មណ៍ទាំងអស់មកលើ ថេយ៉ុង ម្តងតែក៏ចំពេលដែលរាងតូចយកស្ត្របឺរីមកបញ្ចុកល្មម ។
  « ... » ពេលផ្លែស្ត្របឺរីត្រជាក់ៗបានមកប៉ះបបូរមាត់លោករដ្ឋមន្ត្រីក៏ស្ងៀមបន្តិច ។ រាងតូចឃើញរាងក្រាស់ស្ងៀននៅគាំងមិនព្រមហារមាត់ក៏និយាយឡើង :
  « មិនញ៊ាំទេ ? » លឺសំណួររបស់គូរដណ្តឹងសំណព្វចិត្តហើយ ជុងហ្គុក ក៏រហ័សញ៊ាំព្រមទាំងសសើរភ្លាមៗតែម្តង ។
  « ឆ្ងាញ់ណាស់ ចឹងតើទើបអូនចិត្តញ៊ាំ » មិននិយាយតែមាត់ឡើយតែដៃរបស់ ជុងហ្គុក ក៏សសៀរមកអោបចង្កេះតូចម្តងទៀតតែអោបថ្នមៗព្រមទាំងទម្លាក់មុខសង្ហាៗលើខ្នងរបស់ ថេយ៉ុង នាំអោយម្ចាស់ខ្នងផ្អាកញ៊ាំបន្តិច ។
  « លោករដ្ឋមន្ត្រីយ៉ាងម៉េចនិង ? »
  « មិនមានអីឡើយតែបងគ្រាន់តែចង់អោបអូនប៉ុណ្ណោះ អូនញ៊ាំបន្តទៅ » ទោះបារម្ភឬមិនបារម្ភតែលោករដ្ឋមន្ត្រីក៏ប្រកែកថាគ្មានអ្វីជាកង្វល់ឡើយតែតាមការពិតក៏មានណា ។ បើរាល់ថ្ងៃសម្រាកពីការងារមកដល់វិមានហើយមាន ថេយ៉ុង រងចាំព្រមអោយអោបបែបនេះវាពិតជាធ្វើអោយគេធូរស្បើយចិត្តខ្លាំងបំផុតហើយ ។
  ថេយ៉ុង ក៏បន្តញ៊ាំតស្របពេលដែលព្រមអោយគូរដណ្តឹងអោបតាមចិត្ត ។ ពេលញ៊ាំអស់ក៏ចំណាយពេលខ្លះ ជុងហ្គុក ក៏ស្ងាត់មាត់ទៀតទើបរាងតូចសង្ស័យថាគេគេងលក់មុននឹងលើកដៃប៉ះប្រអប់ដៃដែលអោបចង្កេះគេតិចៗដោយបង្ហើបសម្លេងហៅថ្នមៗ៖
  « លោករដ្ឋមន្ត្រី ? »
  « .... » គ្មានសម្លេងឆ្លើយតបសោះ លឺតែសម្លេងដកដង្ហើមថែររបស់រាងក្រាស់ ។
  « លោកគេងលក់មែនឬ ? » មិនលឺមាត់តបសោះបែបនេះប្រហែលគេងលក់ពិតមែនហើយ ។ គ្រាន់តែបានគូរដណ្តឹងអង្គុយអោយអោបនិងផ្អែកខ្នងបែបនេះលោករដ្ឋមន្ត្រីក៏ចេះគេងលក់បានដែរ ។
  " ចេះមកគេងលក់បែបនេះកើតដែរលោករដ្ឋមន្ត្រី " ថេយ៉ុង នឹកមមៃក្នុងចិត្តទាំងគ្រវីក្បាលតិចៗហួសចិត្តព្រោះ ជុងហ្គុក គេងលក់បានទាំងមានគេអង្គុយលើភ្លៅច្រងោៗ ។

To be continued🙆🏾‍♀️💙

សំណព្វចិត្តលោករដ្ឋមន្ត្រី  ᥫ᭡Où les histoires vivent. Découvrez maintenant