ភាគ០៥ : ចង់កាត់ម្រាមដៃឬ ?

997 72 1
                                    

  ថេយ៉ុង បោះសម្តីគំរាមអោយលោករដ្ឋមន្ត្រីដកដៃចេញពីចង្កេះរបស់ខ្លួនជាបន្ទាន់ទាំងទឹកមុខស្មើធម្មតាតែក៏អាចអោយរាងក្រាស់ដឹងថាគេនិយាយហើយក៏ធ្វើពិតមែនព្រោះរឿងចាក់ថ្ងៃមុននោះភស្តុតាងស្រាប់ ។

  « យ៉ាងណាយើងក៏មានឈ្មោះជាគូរដណ្តឹងនិងគ្នាគង់តែរៀបការជាមួយគ្នាដដែលបង្ហាញភាពស្នេហាគ្នាខ្លះវាក៏មិនទាស់អីដែរ ថេយ៍ កុំចិត្តចង្អៀតចង្អល់ពេកបានទេ » មិនមែនខ្លាចត្រូវចាក់អីឡើយតែបើនៅតែយ៉ាងនេះថ្ងៃក្រោយក៏នៅតែប៉ះ ថេយ៉ុង មិនបានដដែលបែបនេះហើយទើបលោករដ្ឋមន្ត្រីប្រថុយមិនព្រមហូតដៃមកវិញតែក៏និយាយអោយរាងតូចអាចស្ងប់ចិត្តហើយយល់បានខ្លះ ។

  « តែខ្ញុំមិនទម្លាប់ឡើយ »
  « អ៊ីចឹងរៀនទម្លាប់អោយហើយក៏ល្អណា » បានលឺសម្តីរបស់លោករដ្ឋមន្ត្រីបែបនេះ ថេយ៉ុង ក៏ងើយមុខតូចមកសម្លក់ដោយកែវភ្នែកឆ្នាស់ដូចឆ្មាព្រៃទាំងកំពុងនឹកគិត ។

  " ណ្ហើយចុះគ្រាន់តែក្រៀកចង្កេះប៉ុណ្ណោះខ្ញុំគឺអាចបណ្តោយបានតែបើលោករដ្ឋមន្ត្រីបានចិត្តហើយប្រហើនពេលណានឹងចូលពេទ្យប្រាកដណាស់ " គិតរួចហើយ ថេយ៉ុង ក៏បន្តដើរតាមលោករដ្ឋមន្ត្រីយ៉ាងស្ងៀមស្ងាត់ ។

  ចំណែកឯម្ចាស់ដៃរលៀមក៏ញញឹមសប្បាយចិត្តឡើងស្របពេលឃើញថា ថេយ៉ុង លែងស្រដីអ្វីបន្តនេះក៏បញ្ជាក់ថាគេលែងប្រកែកទៀតហើយ ។

  មកដល់ក្នុងបន្ទប់ដែលបានកក់រួចហើយរាងក្រាស់ក៏បន្តក្រៀកចង្កេះរបស់គូរដណ្តឹងមករកតុប្រណិតខ្នាតធំមុននឹងប្រលែងដៃចេញមកដោយជួយទាញកៅអីអោយរាងតូចអង្គុយ ។ សង្ឃឹមថាទង្វើល្អៗបន្តិចបន្តួចនេះអាចធ្វើអោយ ថេយ៉ុង បានទន់ចិត្តបន្តិចផងទៅចុះ ។ បន្ទាប់ពីទាញកៅអីសម្រាប់រាងតូចរួចម្ចាស់រាងកាយខ្ពស់សង្ហាក៏ដើរទៅដាក់ខ្លួនអង្គុយដូចគ្នានិងរងចាំអោយ ជើរ៉ូម អោយបុគ្គលិកយកអាហារចូលមក ។

  « ការពិតលោករដ្ឋមន្ត្រីអាចបដិសេធបាន នៅមានរឿងត្រូវខ្ញុំចាក់ទៀត ហេតុអ្វីមិនព្រមបញ្ឈប់មង្គលការ ? »

  « ហេតុអ្វីសួរពេលនេះអ៊ីចឹង ? » ថេយ៉ុង ក៏តបត្រង់ៗមកវិញ ។
  « ព្រោះរងចាំយូរជាងនេះទៀតមិនបាន » ចម្លើយរបស់រាងតូចនាំអោយរាងក្រាស់សើចតិចៗបែបក្នាញ់ទើបស្រដីឡើងតែមិនមែនជាចម្លើយដែល ថេយ៉ុង ចង់លឺនោះឡើយ ។

សំណព្វចិត្តលោករដ្ឋមន្ត្រី  ᥫ᭡Where stories live. Discover now